ទិវាជួបជុំថ្ងៃអាទិត្យក្រហមលើកទី XIII ឆ្នាំ ២០២១ ទើបបានចាត់តាំងនៅខេត្តសុកត្រាំង ទាក់ទាញកម្មាភិបាល បុគ្គលិក អ្នករដ្ឋការ កងកម្លាំងប្រដាប់អាវុធនិងប្រជាជនយ៉ាងកុះករមកចូលរួមបរិច្ចាគឈាម។
ទិវាជួបជុំថ្ងៃអាទិត្យក្រហម ទាក់ទាញបានកម្មាភិបាល បុគ្គលិក អ្នករដ្ឋការ កងកម្លាំងប្រដាប់អាវុធនិងប្រជាជនចូលរួមយ៉ាងច្រើនកុះករ។
ជាមួយនឹងសារ “បរិច្ចាគឈាមសង្រ្គោះជីវិតមនុស្សជីវិតរបស់អ្នកនិងខ្ញុំ” ទិវាជួបជុំថ្ងៃអាទិត្យក្រហមលើកទី XIII ឆ្នាំ ២០២១ ទាក់ទាញមនុស្សចូលរួមបរិច្ចាគឈាម ៣០២ នាក់ បរិច្ចាគឈាមបានចំនួន ៣៧៧ ឯកតា។ បងដាំងវ៉ាន់ឌូ នគរបាលស្រុកចូវថាញ់ ខេត្តសុកត្រាំង ឱ្យដឹង៖ “ខ្លួនខ្ញុំនិងមិត្តរួមអាជីពក្នុងអង្គភាពមានកិត្តិយសខ្លាំងណាស់ពេលបានចូលរួមទិវាជួបជុំថ្ងៃអាទិត្យក្រហម។ នេះជាឱកាសសម្រាប់យើងខ្ញុំ បរិច្ចាគតំណក់ឈាមក្រហមរបស់ខ្លួន ដើម្បីជួយសង្រ្គោះអ្នកជំងឺដែលកំពុងមានតម្រូវការឈាម”។
យោងតាមទិន្នន័យស្ថិតិរបស់គណៈចង្អុលការចលនាបរិច្ចាគឈាមស្ម័គ្រចិត្តខេត្តសុកត្រាំង បច្ចុប្បន្ន បរិមាណឈាមទទួលបានរបស់ខេត្ត សម្រេចប្រមាណ ៦៥% នៃតម្រូវការឈាមព្យាបាលជូនអ្នកជំងឺ។ អាស្រ័យហេតុនោះ ការចលនាបរិច្ចាគឈាមស្ម័គ្រចិត្ត គប្បីបន្តការធ្វើជាប្រចាំ។
ទិវាជួបជុំថ្ងៃអាទិត្យក្រហម បានចាត់តាំងនៅខេត្ត ក្រុងជាង ៤០ ក្នុងទូទាំងប្រទេស ចំនួនឈាមដែលទទួលបានជិត ៥០.០០០ ឯកតា។ នេះជាឆ្នាំទី ៣ ដែលខេត្តសុកត្រាំង ចូលរួមកម្មវិធីសប្បុរសធម៌នេះ។ មកទល់សព្វថ្ងៃ មានបុគ្គលសមូហភាពជាច្រើន ដែលមានស្នាដៃរួមចំណែកក្នុងការចាត់តាំងកម្មវិធីថ្ងៃអាទិត្យក្រហម ដោយបានក្រសួងសុខាភិបាលជូនប័ណ្ណសរសើរ៕
លីធាន-ថាច់ធី