ក្រោយពីរយៈកាលជិត ២ ឆ្នាំសម្រេចបទដ្ឋានជនបទថ្មី ឃុំហ្វាលឺវ ក្រុងវីថាញ ខេត្តហូវយ៉ាង កំពុងលើកកម្ពស់គុណភាពលក្ខឋាន ដើម្បីសម្រេចបទដ្ឋានជនបទថ្មីលើកកម្ពស់។
ផ្លូវជនបទថ្មីនៅឃុំហ្វាលឺវ។
លោកគឹមទ្រុងយ៉ុង អនុលេខាប្រចាំការគណៈកម្មាធិការបក្ស ឃុំហ្វាលឺវ ឱ្យដឹង៖ “ហ្វាលឺវ ជាឃុំតំបន់ដាច់ស្រយាល ម៉្លោះហើយពេលចាប់ផ្ដើមកសាងជនបទថ្មី នៅជួបការលំបាកច្រើន។ ថ្វីបើដូច្នោះ អាស្រ័យការផ្សព្វផ្សាយ ស៊ីជម្រៅរបស់គណៈកម្មាធិការបក្ស និងរដ្ឋអំណាចគ្រប់លំដាប់ថ្នាក់ ទើបប្រជាជនស្របចិត្តគំនិតព្រួតដៃកសាងជនបទថ្មី។ នៅខែមេសា ឆ្នាំ ២០១៩ ហ្វាលឺវ បានទទួលស្គាល់ជាឃុំសម្រេចបទដ្ឋានជនបទថ្មី។ ក្រោយពីសម្រេចបទដ្ឋានជនបទ ភូមិភាគបានចលនាប្រជាជនបន្តកសាងឃុំជនបទថ្មីលើកកម្ពស់”។
ឃុំសម្រេចបទដ្ឋានជនបទថ្មីនាំមកនូវផលប្រយោជន៍ជាច្រើន ម៉្លោះហើយប្រជាជនស្របចិត្តគាំទ្រ។ លោកពូយ័ញធី អ្នកមានប្រជាប្រិយនៅទ្រុងថាញ់ មានប្រសាសន៍៖ “ពីមុន ផ្លូវចូលផ្ទះខ្ញុំតូចចង្អៀត មានកន្លែងខ្លះផ្លូវដីពិបាកធ្វើដំណើរ។ ចាប់តាំងពីពេលកសាងជនបទថ្មី មានស្ពានផ្លូវបេតុង ធំទូលាយ ដូច្នេះរថយន្តខ្នាតតូចអាចបើកចូលដឹកទំនិញ។ ដងផ្លូវតភ្ជាប់ភូមិទ្រុងថាញ់ – ថាញ់ភូ – ដុងថាញ់ ត្រូវបានចាក់បេតុង ស្អាតបាត បង្កលក្ខណៈឱ្យមាមីងធ្វើដំណើរទៅមក និងដឹកជញ្ជូនកសិផលមានភាពងាយស្រួល។ ភូមិទាំង ៣ នេះមានជនរួមជាតិខ្មែររស់នៅច្រើនបំផុតរបស់ឃុំហ្វាលឺវ មានដងផ្លូវបេតុងស្អាតបាត ដូច្នេះ បានជួយឱ្យមាមីងជនរួមជាតិខ្មែរងាយស្រួលពេលទៅវត្តអូរជុំវង្សាធ្វើបុណ្យសុន្ទរ៍ទាន និងចូលរួមសកម្មភាពវប្បធម៌ប្រពៃណី”។
សមិទ្ធិផលនៃឃុំជនបទថ្មីរឹតតែបញ្ជាក់ច្បាស់ ពេលភូមិនានាដែលមានជនរួមជាតិខ្មែររស់នៅកុះករកាន់តែមានភាពល្អប្រសើរ។ មានគ្រួសារជាច្រើនបានរដ្ឋឧបត្ថម្ភដើម្បីបង្កើត មុខរបររកស៊ី ឈានឡើងចាកផុតពីភាពក្រីក្រ។ លោកផាមបាច់ឌាំង លេខាសាខាបក្ស ភូមិថាញ់ទ្រុង ឱ្យដឹង៖ “អាស្រ័យប្រភពទុនរបស់រដ្ឋ ទើបទម្រង់សេដ្ឋកិច្ចជាច្រើននៅតំបន់ជនរួមជាតិខ្មែរត្រូវបានបង្កើតឡើង និងមានភាពរីកចម្រើន។ តួយ៉ាងដូចទម្រង់ចិញ្ចឹមកន្ធាយរបស់គ្រួសារលោកយ័ញហុងស្វឹង ទម្រង់ចិញ្ចឹមត្រីផ្ទក់ក្នុងសំណាញ់របស់គ្រួសារលោកយ័ញញ៉ឹង ទម្រង់ដាំក្រូចឆ្មារឥតគ្រាប់របស់គ្រួសារអ្នកមីងធីចន្ធី ។ល។”។
លោកង្វៀងង៉ុកឡើយ អនុប្រធានគណៈកម្មាធិការប្រជាជនឃុំហ្វាលឺវ ឱ្យដឹងបន្ថែម៖ ភូមិភាគកំពុងធ្វើការត្រួតពិនិត្យលក្ខឋាននានា ដើម្បីជំរុញល្បឿនសម្រេចបទដ្ឋានជនបទថ្មីលើកកម្ពស់ក្នុងពេលឆាប់ៗនេះ”៕
ហាថាញ់-មុនី