អាស្រ័យការព្រលែងកូនពូជត្រូវតាមរដូវកាលចិញ្ចឹម ដែលផ្នែកសមត្ថកិច្ចផ្ដល់អនុសាសន៍ និងអនុវត្តវិទ្យាសាស្រ្តជឿនលឿន ក្នុងការចិញ្ចឹម ទើបឆ្នាំ ២០២០ រដូវចិញ្ចឹមបង្គាទឹកភ្លាវរបស់ខេត្តសុកត្រាំង ទទួលបានជោគជ័យ។
ទម្រង់ចិញ្ចឹមបង្គាបច្ចេកវិទ្យាខ្ពស់នៅស្រុកត្រឹងដេ ខេត្តសុកត្រាំង។
យោងតាមមន្ទីរកសិកម្មនិងអភិវឌ្ឍន៍ជនបទខេត្តសុកត្រាំង ទោះបីទទួលរងផលប៉ះពាល់ ច្រើនពីអាកាសធាតុក៏ដោយ ប៉ុន្តែរដូវចិញ្ចឹមបង្គាទឹកភ្លាវឆ្នាំ ២០២០ នៅតែសម្រេចលើសផែនការជិត ៣%។ ក្នុងនោះ បង្គាជើងសជាង ៣៧.០០០ ហិកតា ស្រូបអត្រា ៧២% ផ្ទៃដីចិញ្ចឹម ក្រៅពីនោះគឺបង្គានាគ។ ផ្ទៃដីចិញ្ចឹមបង្គាតាមបែបប្រពលវប្បកម្ម និងពាក់កណ្ដាលប្រពលវប្បកម្ម ស្រូបអត្រាជាង ៩៤%។ បរិមាណផលសម្រេចប្រមាណជិត ១៨៨.០០០ តោន ខ្ពស់ជាង ២៤,៨% បើប្រៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០១៩ ។ តាមប្រសាសន៍អ្នកស្រីក្វាច់ធីថាញ់ប៊ិញ អនុប្រធាននាយកដ្ឋានជលផលខេត្តសុកត្រាំង ឱ្យដឹង៖ រដូវចិញ្ចឹមបង្គាទឹកភ្លាវទទួលបានជោគជ័យ អាស្រ័យការគ្រប់គ្រងវារីវប្បកម្មត្រូវតាមរដូវកាលចិញ្ចឹម មានទម្រង់ផលិតភាគច្រើន ត្រូវបានប្រជាជនអនុវត្តប្រកបដោយប្រសិទ្ធភាព។ ពិសេស ប្រជាជនបានម្ចាស់ការអនុវត្តវិទ្យាសាស្រ្តបច្ចេកទេសក្នុងការចិញ្ចឹម និងមានស្មារតីក្នុងការអនុវត្តនូវសេចក្ដីកំណត់របស់រដ្ឋលើវិស័យជលផល គោរពតាមរដូវកាលចិញ្ចឹម ដែលផ្នែកសមត្ថកិច្ចបានដាក់ចេញ។
ឆ្នាំ ២០២១ ខេត្តសុកត្រាំងកំណត់ទិសដៅចិញ្ចឹមបង្គាទឹកភ្លាវ ៥១.០០០ ហិកតា (បង្គានាគ ១៦.០០០ ហិកតា បង្គាជើងស ៣៥.០០០ ហិកតា) ជាមួយនឹងបរិមាណផលប្រមាណ ១៧២.០០០ តោន។ លោកត្រឹងវ៉ាន់ឡូវ ប្រធានគណៈកម្មាធិការប្រជាជនខេត្តសុកត្រាំង សង្កត់ធ្ងន់ ដើម្បីសម្រេចបានទិសដៅដាក់ចេញ ផ្នែកសមត្ថកិច្ចគប្បីគ្រប់គងបានល្អការចិញ្ចឹមបង្គាទឹកភ្លាវត្រូវតាមរដូវកាលចិញ្ចឹម និងផ្សព្វផ្សាយនូវគោលការណ៍ គោលនយោបាយនៃវារីវប្បកម្ម ដើម្បីប្រជាជនបានខិតជិតនឹងវិទ្យាសាស្រ្តបច្ចេកទេស ជំរុញការកសាងនូវទម្រង់បង្ហាញ ពិសោធន៍ ដើម្បីអ្នកចិញ្ចឹមអាចអនុវត្តតាមទម្រង់ក្នុងការផលិតប្រកបដោយប្រសិទ្ធភាព សមស្របនឹងស្ថានភាពជាក់ស្ដែង។ ជាពិសេស គឺបង្កើនការទប់ស្កាត់និងវិនិច្ឆ័យរាល់បទល្មើស បង្កផលប៉ះពាល់ដល់បរិស្ថាន ជលផលតំបន់ចិញ្ចឹមបង្គា រួមចំណែកបង្កលក្ខណៈដើម្បីផ្នែកវារីវប្បកម្ម សំខាន់គឺការចិញ្ចឹមបង្គាទឹកភ្លាវរបស់ខេត្ត អភិវឌ្ឍប្រកបដោយប្រសិទ្ធភាពនិងចីរភាព៕
លីធាន - ថាច់ធី