សមាគមមិត្តភាពប្រជាជននៃប្រទេសនានាខេត្តសុកត្រាំង ទើបចាត់តាំងជោគជ័យមហាសន្និបាតតំណាងសមាគមមិត្តភាពប្រជាជននៃប្រទេសនានាខេត្តសុកត្រាំង លើកទី ២ អាណត្តិកាល ២០២០ - ២០២៥។
គណៈប្រតិបត្តិការសហព័ន្ធអង្គការមិត្តភាពខេត្តសុកត្រាំង ចេញបង្ហាញ
មុខក្នុងមហាសន្និបាត។
អាណត្តិកាលកន្លង សមាគមមិត្តភាពប្រជាជននៃប្រទេសនានា ខេត្តសុកត្រាំង បានម្ចាស់ការខ្នះខ្នែងតភ្ជាប់សកម្មភាពសន្តិភាព សាមគ្គី មិត្តភាពនិងសហប្រតិបត្តិការជាមួយនឹងស្ថានអគ្គកុងស៊ុលប្រចាំនៅក្រុងហូជីមិញ និងអង្គការក្រៅរដ្ឋាភិបាលប្រទេសក្រៅ ជាជំហានៗលើកកម្ពស់ សមត្ថភាពទំនាក់ទំនងកិច្ចការបរទេសដល់កម្មាភិបាល ។ល។ មហាសន្និបាតបានពិភាក្សាអនុម័តិ បោះឆ្នោតតែងតាំងសមាជិក ២១ រូប ក្នុងគណៈប្រតិបត្តិការសហព័ន្ធអង្គការមិត្តភាពខេត្តសុកត្រាំង អាណត្តិកាល ២០២០ - ២០២៥។ លោកត្រឹងភឿកវិញ នាយកមន្ទីរមហាផ្ទៃ ត្រូវបានតែងតាំងជាប្រធាន៕
យ្វីអាញ់-មុនី