មហាសាមគ្គីជនជាតិ ភូមិស្រុកផ្លាស់ថ្មី

05/01/2021 - 08:26

ពង្រីក​ទម្រង់​សេដ្ឋ​កិច្ច​សមូហ​ភាព​នៅ​តំ​បន់​ជន​រួម​ជាតិ​ខ្មែរ​

ប៉ុន្មាន​ឆ្នាំ​មក​នេះ​ ទម្រង់​សេដ្ឋ​កិច្ច​សមូហ​ភាព​នៅ​ខេត្ត​សុក​ត្រាំង​ ត្រូវ​បាន​ផ្លាស់​ថ្មី​ដោយ​ឥត​ឈប់​ឈរ​ រីក​ចម្រើន​ទាំង​បរិមាណ​ភាព​ ទាំង​គុណ​ភាព​ និង​ដំ​ណើរ​ការ​មាន​ប្រ​សិទ្ធ​ភាព​។​ ពិសេស​នៅ​តំ​បន់​ជន​រួម​ជាតិ​ខ្មែរ​ ទម្រង់​សេដ្ឋ​កិច្ច​សមូហ​ភាព​បាន​រួម​ចំ​ណែក​បង្កើន​ប្រាក់​ចំ​ណូល​ជូន​កសិករ​។​

សហករណ៍​គោ​ទឹក​ដោះ​ Evergrowth ប្រ​មូល​ទិញ​ទឹក​ដោះ​គោ​របស់​សមាជិក​។​

រយៈ​ពេល​៥​ឆ្នាំ​កន្លង​ ខេត្ត​សុក​ត្រាំង​ បង្កើត​បាន​ក្រុម​សហកា​រថ្មី​ចំ​នួន​ ៣៨៩ និង​សហករណ៍​ចំ​នួន ១១៦។​ បច្ចុប្បន្ន​ទូទាំង​ខេត្ត​ មាន​ក្រុម​សហការ​ចំ​នួន​ ១.១៨១ សហករណ៍ ចំ​នួន​ ២១៣ និង​មាន​សម្ព័ន្ធ​សហករណ៍ ១ ដំ​ណើរ​ការ​ក្នុង​វិស័យ​កសិកម្ម​និង​ក្រៅ​កសិកម្ម​។​ តាម​ប្រ​សាសន៍​លោក​ឡេវ៉ាន់​ដាង ប្រ​ធាន​សម្ព័ន្ធ​សហករណ៍​ខេត្ត​ បណ្តា​សកម្ម​ភាព​របស់​ក្រុម​សហការ និង​សហករណ៍​យ៉ាង​សម្បូរ​បែប​ សម​ស្រប​នឹង​តម្រូវ​ការ​សហការ ឬ​គោល​បំ​ណង​របស់​សមាជិក។​ ដំ​ណាក់​កាល​សកម្ម​ភាព​សមា​ជិក​ម្នាក់ៗ​បាន​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក​ តាម​រយៈ​ការ​អនុវត្ត​នូវ​វិទ្យា​សាស្រ្ត​-បច្ចេក​ទេស​ជឿន​លឿន​ ឬ​បច្ចេក​វិទ្យា​ទៅ​ក្នុង​ការ​បង្ក​បង្កើន​ផល​ ធ្វើ​អា​ជីវ​កម្ម​ ម្ល៉ោះ​ហើយ​សហករណ៍​រីក​ចម្រើន​ទាំង​បរិមាណ​ភាព​និង​គុណ​ភាព​។​ គ្រប់​ទម្រង់​សេដ្ឋ​កិច្ច​សមូហ​ភាព​របស់​ខេត្ត​ដែល​ដំ​ណើរ​ការ​តែង​យក​ផល​ប្រ​យោជន៍​របស់​សមាជិក​ជា​ចម្បង​។​

តួ​យ៉ាង​ដូច​សហករណ៍​គោ​ទឹក​ដោះ​ Evergrowth មាន​សមាជិក​ជាង​ ២.៣០០ នាក់ ដំ​ណើរការ​តាម​រូប​ភាព​យក​ប្រាក់​ចំ​ណេញ​របស់​កសិករ​ធ្វើ​ជា​មូល​ដ្ឋាន​។​ លោក​ហ្វិញ​យ៉ាង​ឡាម នា​យក​រង​សហករណ៍​គោ​ទឹក​ដោះ​ Evergrowth ឱ្យ​ដឹង​៖ “បច្ចុប្បន្ន​ សមាជិក​សហករណ៍ កាន់​តែ​កើន​ឡើង​ មាន​សមាជិក​ជន​ជាតិ​ខ្មែរ​ជាង​ ៩០%។​ សហករណ៍​នឹង​ផ្គត់​ផ្គង់​គ្រប់​សព្វ​អំ​ពី​ពូជ​ បច្ចេក​ទេស ចំ​ណី​និង​ឧបករណ៍​សម្រាប់​ចិញ្ចឹម​គោ​ទឹក​ដោះ​។​ ហើយ​សហករណ៍​នឹង​ប្រ​មូល​ទិញ​ទឹក​ដោះ​គោ​ ១០០% របស់​សមាជិក​ដែល​ផ្គត់​ផ្គង់​ដល់​ក្រុម​ហ៊ុន​ភាគ​ហ៊ុន​ទឹក​ដោះ​គោ​ Evergrowth សុក​ត្រាំង​ ដែល​ផលិត​ទៅ​ជា​ប្រ​ភេទ​ទឹក​ដោះ​គោ​ Ever milk និង​ក្រុម​ហ៊ុន​ទឹក​​ដោះ​គោ​កូហ្គាយ​ហូឡង់​។​ ជា​មួយ​ទម្រង់​ស្វយ័ត​មាន​ច្រក​ចេញ​លំ​នឹង​ សមាជិក​ម្នាក់ៗ​ស្ងប់​ចិត្ត​ចិញ្ចឹម​គោ​ទឹក​ដោះ​ ជីវ​ភាព​កាន់​តែល្អ​ប្រ​សើរ​ ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​”។​ រីឯ​លោក​ឡឹម​ហុង​ នា​យក​សហករណ៍ ៣០-៤ នៅ​ឃុំ​វៀង​ប៊ិញ ឱ្យ​ដឹង​៖ “សហករណ៍​មាន​សមាជិក​ជាង​ ២០០ នាក់ ជំ​នាញ​ផលិត​ស្រូវ​គុណ​ភាព​ខ្ពស់​ ជា​ពិសេស​គឺពូជ​ស្រូវ​ ST ។​ ភាគ​ច្រើន​ សហករណ៍​តែង​ចុះ​កិច្ច​សន្យា​ជា​មួយ​អា​ជីវ​កម្ម​ក្រុម​ហ៊ុន​ និង​ពាណិជ្ជករ​ ដើម្បី​ប្រ​មូល​ទិញ​ផលិត​ផល​ដោយ​ធានា​ច្រក​ចេញ​លំ​នឹង​ មាន​ប្រាក់​ចំ​ណេញ​ផង​ដែរ​។​ បច្ចុប្បន្ន​ សមាជិក​ស្ងប់​ចិត្ត​បង្ក​បង្កើន​ផល​”។​

លោក​ឡេវ៉ាន់​ដាង គូស​បញ្ជាក់​៖ ប្រាក់​ចំ​ណូល​មធ្យម​ភាគ​របស់​សហករណ៍ ១​ សម្រេច​ប្រ​មាណ​ជាង​ ៤,២​ ពាន់​លាន​ដុង​/ឆ្នាំ​។​ សហករណ៍​នីមួយ​ៗ​បាន​ម្ចាស់​ការ​សហការ ចង​សម្ព័ន្ធ​ជាមួយ​អា​ជីវ​កម្ម​ ដើម្បី​ផ្គត់​ផ្គង់​សេវា​កម្ម​ ច្រក​ចូល​ និង​ទិញ​ផលិត​ផល​ជូន​សមាជិក​ រួម​ចំ​ណែក​អភិវឌ្ឍ​សេដ្ឋ​កិច្ច​ប្រ​កប​ដោយ​ចីរ​ភាព​៕​

យ្វីអាញ់-លីសៀ 

ចែករំលែកអត្ថបទ