22/12/2020 - 09:17

ចូរប្រ​យ័ត្ន​ឧក្រិដ្ឋ​កម្ម​លក់​វ៉ាក់សាំង​បង្ការ​ជំ​ងឺ ​Covid-១៩ ក្លែង​ក្លា​យតាម​អនឡាញ​

អង្គ​ការ​ប៉ូលិស​អន្តរ​ជាតិ ​(Interpol) បាន​ចេញ​សេច​ក្តី​ប្រ​កាស​ជាទូទៅ​ដល់​ស្ថាប័ន​ អនុវត្ត​ច្បាប់​លើ​ទូទាំង​ពិភព​លោក​ អំ​ពីរ​លក​នៃ​សកម្ម​ភាព​ឧក្រិដ្ឋ​កម្ម​ថ្មី​មួយ​ដែល​ទាក់​ទង​នឹង​ការ​ធ្វើ​ក្លែង​ក្លាយ ការ​លួច​ និង​ផ្សព្វ​ផ្សាយ​លក់​វ៉ាក់សាំង​បង្ការ​ជំ​ងឺ ​Covid-១៩ ខុស​ច្បាប់​។​

Interpol បាន​ព្រមាន​ពី​រលក​សកម្ម​ភាព​ឧក្រិដ្ឋ​កម្ម​ថ្មី​"ទាក់​ទង​នឹង​ការ​ធ្វើ​ក្លែង​ក្លាយ​ការ​លួច​ និង​ផ្សព្វ​ផ្សាយ​លក់​វ៉ាក់​សាំង​បង្ការ​ជំ​ងឺ​ CoVid - ១៩ ខុស​ខ្បាប់"។​    រូប​ថតៈ Getty Images។​

Interpol បាន​លើក​ឡើង​នូវ​ការ​ព្រមាន​ពណ៌​ទឹក​ក្រូចដល់​កង​កម្លាំង​ប៉ូលិស​ទាំង​ ១៩៤ ប្រ​ទេស​ជា​សមាជិក​ អំ​ពី​សកម្ម​ភាព​របស់​ឧក្រិដ្ឋ​កម្ម​កំ​ពុង​ផ្តោត​ទិស​ដៅ​ទៅ​លើ​ប្រ​ភេទ​វ៉ាក់​សាំង​ដែល​បាន​លក់​តាម​ប្រ​ព័ន្ធ​អនឡាញ​។​

Interpol ឱ្យ​ដឹង​៖ ជំ​ងឺ​រាត​ត្បាត​បង្ក​ឱ្យ​កើត​មាន​ “សកម្ម​ភាព​ឧក្រិដ្ឋ​កម្ម​មិន​ធ្លាប់​មាន​ពី​មុន​មក​” និង​ព្រ​មាន​អំ​ពី​សម្មភាព​ឧក្រិដ្ឋ​កម្ម​ថ្មី​ “ទាក់​ទង​នឹង​ការ​ធ្វើ​ក្លែង​ក្លា​យ ការ​លួច​និង​ផ្សព្វ​ផ្សាយ​លក់​វ៉ាក់​សាំង​បង្ការជំ​ងឺ​ Covid - ១៩ ខុស​ខ្បាប់”។​

ស្ថាប័ន​នេះ​បាន​អំ​ពាវ​នា​វនូវ​កិច្ច​សហការ​គ្នា​យ៉ាង​ស្អិត​ល្មួត​រវាង​ស្ថាប័ន​គ្រប់​គ្រង​ សុខា​ភិបាល​និង​ស្ថាប័ន​អនុវត្ត​ច្បាប់​ ខណៈ​ពេល​វ៉ាក់​សាំង​ឈាន​ជិត​ដល់​ការ​ផ្តល់​សច្ចា​ប័ន​និង​ចែក​ចាយ​ ដើម្បី​ធានា​សុវត្ថិ​ភាព​សម្រាប់​សង្វាក់​ផ្គត់​ផ្គង់​ និង​ធ្វើ​ការ​កំ​ណត់​នូវ​គេហ​ទំ​ព័រ​ខុស​ច្បាប់​ លក់​ទំ​និញ​ក្លែង​ក្លា​យ។​

អគ្គ​លេខា​ Interpol លោក​ Jürgen Stock ឱ្យ​ដឹង​៖ ពេល​រដ្ឋា​ភិបាល​ត្រៀម​បម្រុង​ផ្សព្វ​ផ្សាយ​នូវ​កម្ម​វិធី​ចាក់​វ៉ាក់​សាំង​បង្ការ​ព្រម​ៗ​គ្នា​ ក្រុម​ឧក្រិដ្ឋ​ជន​ “បាន​ឡើង​ផែន​ការ​ ប្រ​ជ្រៀត​ចូល​ឬ​ក៏​បំ​ផ្លាញ​សង្វាក់​ផ្គត់​ផ្គង់​ ព្រម​ទាំង​ផ្តោត​សំ​ដៅ​ទៅ​លើ​ប្រ​ជា​ជន​តាម​រយៈ​គេហទំ​ព័រ​ក្លែង​ក្លាយ។​ និង​មាន​វិធី​ព្យា​បាល​មិន​ត្រូវ​តាម​មុខ​ជំ​នាញ ​អាច​បង្ក​គ្រោះ​ថ្នាក់​ដល់​សុខ​ភាព​ ពុំ​នោះ​សោត អាច​បាត់​បង់​ជីវិត​ក៏​សឹង​មាន​”។​

លោក​ Jürgen Stock ឱ្យ​ដឹង​៖ “ប្រ​ការ​ចាំ​បាច់​គឺស្ថា​ប័ន​អនុវត្ត​ច្បាប់​ គប្បី​ត្រៀម​ជា​ស្រេច​ឱ្យ​ការ​វាយ​លុកដ៏​ខ្លាំង​ក្លា​ទៅ​លើ​សកម្ម​ភាព​របស់​ឧក្រិដ្ឋ​កម្ម​ដែល​ទាក់​ទង​នឹង​វ៉ាក់​សាំង​បង្ការ​ជំ​ងឺ​ Covid-១៩”។​

យោង​តាម​ Interpol បក្ស​ពួក​ឧក្រិដ្ឋ​កម្ម​ក៏​មាន​លទ្ធ​ភាព​ចាប់​ផ្តើម​ផលិត​និង​ចែក​ចាយ​ឧបករណ៍​ធ្វើ​តេស្ត​ជំ​ងឺ​ Covid-១៩ “ខុស​ច្បាប់​និង​ក្លែង​ក្លា​យ” ពេល​តម្រូវ​ការ​មាន​លទ្ធ​ផល​ធ្វើ​តេស្ត​អវិជ្ជមាន​ជំ​ងឺ​ Covid-១៩ ក្នុង​សំ​ណុំ​បែប​បទ​ទេស​ចរណ៍​អន្តរ​ជាតិ​ និង​របស់​ក្រុម​ហ៊ុន​អា​កាស​ចរណ៍ ស្ថាប័ន​គ្រប់​គ្រង​ការ​ឆ្លង​ដែន​កាន់​តែខ្ពស់​។​

Interpol ក៏​បាន​ព្រមាន​ដល់​មហា​ជន​ គប្បី​យក​ចិត្ត​ទុក​ដាក់​ឱ្យ​មែន​ទែន​ នៅ​ពេល​ស្វែង​រក​ទិញ​បរិក្ខារ​ពេទ្យ​ ឬ​ក៏​ថ្នាំ​ពេទ្យ​លើ​ប្រ​ព័ន្ធ​។​ Interpol បាន​ឱ្យ​ដឹង​ មនុស្ស​គ្រប់​គ្នា​អាច​ប្រ​ឈម​នឹង​គ្រោះ​ថ្នាក់​មិន​ត្រឹម​តែ​ចំ​ពោះ​ផលិត​ផល​ប៉ុណ្ណោះ​ទេ​ នៅ​ទាំង​អាច​គំ​រាម​ដល់​អា​យុ​ជីវិត​ពី​បណ្តាញ​ទៀត​ផង​។​

ស្ថា​ប័ន​នេះ​បាន​ឱ្យ​ដឹង​ តាម​ការ​វិភាគ​មួយ​របស់​អង្គ​ការ​នេះ​ ឧក្រិដ្ឋ​កម្ម​បណ្តាញ​មាន​ប្រ​មាណ​ ៣.០០០ គេហទំ​ព័រ​លក់​ផលិត​ផល​ឱសថ​តាម​អន​ឡាញ​ ប្រ​ឈម​នឹង​ការ​សង្ស័យ​លក់​ផលិត​ផល​ខុស​ច្បាប់​ និង​សឱ្យ​ឃើញ​ថា​មាន​គេ​ហទំ​ព័រ​ជាង​ ១.៧០០ ផ្ទុក​ ផ្នែក​ទន់គ្រោះ​ថ្នាក់​ បោក​ប្រាស់ ឬ​ក៏​ជា​សារ​ឥត​ការ​៕​

យោ​ង៖ nhandan.com.vn-មុនី

ចែករំលែកអត្ថបទ