(បាកលីវ) យោងតាមគណៈកម្មាធិការប្រជាជនខេត្តបាកលីវ អស់រយៈពេល ១០ ឆ្នាំ អនុវត្តកម្មវិធីទិសដៅជាតិ ស្ដីពីកសាងជនបទថ្មី (ហៅកាត់ថាកម្មវិធីកសាងជនបទថ្មី) ដំណាក់កាល ២០១១-២០២០ ខេត្តបានកៀរគរទឹកប្រាក់ជាង ១២.០០០ ពាន់លានដុង។ ក្នុងនោះ ទុនមជ្ឈិមនិងភូមិភាគជាង ១.៩៥០ ពាន់លានដុង ប្រភពទុនប្រជាជនរួមវិភាគទានជាង ១.៣៥០ ពាន់លានដុង ក្រៅពីនោះ គឺប្រភពទុនផ្សេងៗ មានដូច៖ ទុនគួបផ្សំអំពីកម្មវិធីទិសដៅជាតិ គម្រោងផ្សេងៗ ទុនអាជីវកម្ម ទុនឥណទាន។
ផ្លូវជនបទនៅខេត្តបាកលីវ ត្រូវបានវិនិយោគកសាង រួមចំណែកអភិវឌ្ឍ
តំបន់ជនរួមជាតិខ្មែរ។
រហូតមកទល់សព្វថ្ងៃ ទូទាំងខេត្តមាន ៤៩/៤៩ ឃុំសម្រេចបទដ្ឋានជនបទថ្មី មាន ៥/៧ ស្រុកសម្រេចបទដ្ឋាន និងសម្រេចភារកិច្ចកសាងជនបទថ្មីជាមូលដ្ឋាន ក្រៅពីនោះ ស្រុកទាំងពីរក៏កំពុងធ្វើបែបបទដើម្បីទទួលស្គាល់ស្រុកជនបទថ្មី។ ប្រាក់ចំណូលលើមនុស្សម្នាក់ៗរបស់ខេត្តបាកលីវសម្រេច ៥៨ លានដុង/ឆ្នាំ (កើន ២,១៥ ដង បើប្រៀបនឹងឆ្នាំ ២០១១) អត្រាគ្រួសារក្រីក្រថយចុះនៅក្រោម ១% (ថយចុះ ១៩,២% បើប្រៀបនឹងឆ្នាំ ២០១១) អត្រាគ្រួសារប្រជាជននៅជនបទប្រើប្រាស់ទឹកស្របអនាម័យ ៩៩,៨% គ្រួសារប្រើប្រាស់អគ្គិសនីជាង ៩៩% ។ល។ ខេត្តបាកលីវ ខិតខំដល់ឆ្នាំ ២០២៥ នឹងសម្រេចកសាងជនបទថ្មី៕
យ្វីអាញ់ - ថាច់ធី