នៅខេត្តបាក់យ៉ាង ក្រសួងវិទ្យាសាស្រ្តនិងបច្ចេកវិទ្យា សហការជាមួយនឹងគណៈកម្មាធិការប្រជាជនខេត្តបាក់យ៉ាង ទើបចាត់តាំងកិច្ចប្រជុំបូកសរុបបណ្ដោះអាសន្ន ៥ ឆ្នាំអនុវត្ត “ឧបត្ថម្ភអនុវត្ត ផ្ទេរជូនវិទ្យាសាស្រ្តបច្ចេកទេសនិងបច្ចេកវិទ្យា ជំរុញអភិវឌ្ឍសេដ្ឋកិច្ច-សង្គមជនបទ តំបន់ភ្នំ តំបន់ជនជាតិភាគតិច ដំណាក់កាល២០១៦ - ២០២៥” (ហៅកាត់ថា កម្មវិធីជនបទ តំបន់ភ្នំ)។
អ្នកតំណាងចូលរួមទស្សនាល្វែងដាក់តាំងកសិផលរបស់ខេត្តបាក់យ៉ាង។ រូប៖ BGP/យ៉េវហ្វា
របាយការណ៍ក្នុងអង្គប្រជុំ បញ្ជាក់ឱ្យឃើញ ក្រោយរយៈពេល ៥ ឆ្នាំផ្សព្វផ្សាយអនុវត្តកម្មវិធី មានគម្រោងចំនួន ៤០០ លើភូមិសាស្រ្តខេត្ត ក្រុងចំនួន ៦១ បានផ្តល់សច្ចានុមតិ សរុបថវិកាជំនួយពីធនាគារបុព្វហេតុវិទ្យាសាស្រ្ត បច្ចេកវិទ្យាមជ្ឈិមជាង ១.២២៤ ពាន់លានដុង។ គ្រប់គម្រោងទាំងអស់នៅពេលបញ្ចប់ គ្រោងនឹងកសាងទម្រង់អនុវត្តវិទ្យាសាស្រ្តនិងបច្ចេកវិទ្យាចំនួន ១.៣០៩/១២០០ (សម្រេច ១០៩,១%) ផ្ទេរជូនបច្ចេកវិទ្យាថ្មី ទំនើបៗចំនួន ២.១២៦/ ១៥០០ លើក សមស្របជាមួយនឹងតំបន់នីមួយៗ ជំរុញអភិវឌ្ឍសេដ្ឋកិច្ច-សង្គមជនបទ តំបន់ភ្នំ តំបន់ជនជាតិភាគតិច (សម្រេចបាន ១៤១,៧%)។
តាមរយៈការអនុវត្តគម្រោងនិងភារកិច្ចដែលជាប់ពាក់ព័ន្ធកម្មវិធីបានបណ្ដុះបណ្ដាល បំពាក់បំប៉ន លើកកម្ពស់សមត្ថភាពគ្រប់គ្រង និងចាត់តាំងផ្សព្វផ្សាយគម្រោងដល់កម្មាភិបាលគ្រប់គ្រងចំនួន ១៨០០/១៥០០ លើកនាក់ (សម្រេច ១២០%) បណ្ដុះបណ្ដាលបុគ្គលិកបច្ចេកទេសនៅនឹងភូមិភាគបាន ៣៥២០/២៥០០ លើកនាក់ (សម្រេច ១៤០,៨%) ហ្វឹកហាត់ផ្ទេរជូនវិទ្យាសាស្រ្ត បច្ចេកទេសជឿនលឿនដល់កសិករ ៧៨.៦១០/៨០.០០០ លើកនាក់ដែលអនុវត្តគម្រោង (សម្រេច ៩៨,៣%)។
លោកង្វៀងហ្វាងយ៉ាង អនុរដ្ឋមន្ត្រីក្រសួងវិទ្យាសាស្រ្តនិងបច្ចេកវិទ្យា សំណូមពរ៖ រយៈពេលខាងមុខ កម្មវិធីគប្បីច្បាមទិសដៅ កម្មវិធី ផែនការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ដែលសេចក្តីសម្រេចមហាសន្និបាតបក្សគ្រប់លំដាប់ថ្នាក់ អាណត្តិកាល ២០២០-២០២៥ បានដាក់ចេញ ម្ចាស់ការដាក់សំណើនិងចាត់តាំងអនុវត្តនូវគម្រោងប្រកបដោយប្រសិទ្ធភាព កៀរគរអស់ពីលទ្ធភាព រាល់ប្រភពកម្លាំង បដិភាគរួមជាមួយនឹងការជំនួយរបស់រដ្ឋ ដើម្បីផ្សព្វផ្សាយជោគជ័យកម្មវិធី។ ទន្ទឹមនឹងនោះ ត្រូវមានផែនការពង្រីក បើកទូលាយទម្រង់ផលិតកម្មរបស់គម្រោងក្រោយពីបានបញ្ចប់ បង្កើនទិន្នផល គុណភាព សមត្ថភាពប្រជែងសម្រាប់ផលិតផលទំនិញរបស់ភូមិភាគ រួមចំណែកបង្កើនប្រាក់ចំណេញដល់អាជីវកម្មនិងកែលម្អជីវភាពប្រជាជន៕
យោង៖ baodantoc.com.vn -វិមាន