ក្រសួងអប់រំនិងបណ្តុះបណ្តាល ទើបចាត់តាំងពិធីបំផុសចលនាប្រភពកម្លាំងក្នុងសង្គម ឧបត្ថម្ភកុមារនៅឃុំលំបាកខ្លាំងចំណុះតំបន់ជនជាតិភាគតិចនិងតំបន់ភ្នំ ក្នុងផ្នែកអប់រំនៅទីរួមខេត្តងៀឡោ ខេត្តអៀងបាយ។
ថ្នាក់ដឹកនាំគណៈកម្មាធិការបក្សខេត្តសុកត្រាំង ជូនអាហារូបករណ៍ “ឡឿងឌិញកួរ”ដល់សិស្ស និស្សិតក្រីក្រសង្វាតរៀនសូត្រ។ រូបថត៖ លីធាន
ថ្លែងយោបល់ក្នុងពិធីនេះ អនុរដ្ឋមន្រ្តីក្រសួងអប់រំនិងបណ្តុះបណ្តាល លោកង្វៀងវ៉ាន់ភុក បញ្ជាក់់៖ កុមារនៅតំបន់ជនជាតិភាគតិចនិងតំបន់ភ្នំនិយាយរួម កុមារនៅឃុំលំបាកខ្លាំងនិយាយដោយឡែក ត្រូវការសង្គមយកចិត្តទុកដាក់យ៉ាងពិសេស។ ភាគច្រើនគ្រួសារប្អូនៗ សុទ្ធសឹងជាគ្រួសារក្រីក្រ និងគ្រួសារប្រកៀកបន្ទាត់ក្រ លក្ខណៈនិងសេដ្ឋកិច្ចសម្រាប់ទំនុកបម្រុងការរៀនសូត្រ ថែទាំនិងលេងកម្សាន្តនៅមានកម្រិត។ ប្អូនៗជាច្រើនប្រឈមនឹងហានិភ័យត្រូវបោះបង់ការសិក្សា ដោយសារស្ថានភាពក្រលំបាក។
ដើម្បីប្អូនៗមានឱកាសរៀនសូត្រនិងអភិវឌ្ឍ ប៉ុន្មានឆ្នាំកន្លង បក្សនិងរដ្ឋបានដាក់ចេញនូវគោលការណ៍ គោលនយោបាយជាច្រើន។ ទន្ទឹមនឹងនោះ ក៏ត្រូវការសប្បុរសជន អាជីវកម្ម អង្គការនិងបុគ្គលជួយឧបត្ថម្ភ។ ហេតុនោះ រដ្ឋាភិបាលបានដាក់ចេញសេចក្តីសម្រេចលេខ ៥៨៨/QĐ-TTg ចុះថ្ងៃទី ១៧/៥/២០២០ ។ ផ្តល់សច្ចានុមតិ លើគម្រោង “ចលនាប្រភពកម្លាំងក្នុងសង្គមឧបត្ថម្ភកុមារនៅឃុំលំបាកខ្លាំង ចំណុះតំបន់ជនជាតិភាគតិចនិងតំបន់ភ្នំ ដំណាក់កាល ២០១៩-២០២៥” (ហៅកាត់ថាគម្រោង ៥៨៨)។
ការចលនាប្រភពកម្លាំងក្នុងសង្គម គម្រោងមានគោលបំណងកែលម្អស្ថានភាពសុខភាព អាហារូបត្ថម្ភចំពោះកុមារ ឆ្លងតាមរយៈការពិនិត្យព្យាបាលជំងឺ ឧបត្ថម្ភអាហារបំប៉នដល់កុមារមត្តេយ្យ និងសិស្សបឋមសិក្សា។ ឧបត្ថម្ភកុមារចូលរួមសកម្មភាពអប់រំវប្បធម៌ លេងកម្សាន្ត ព្រមទាំងជូនសម្លៀកបំពាក់ជាដើម។
ក្នុងពិធីនេះដែរ ក្រសួងអប់រំនិងបណ្តុះបណ្តាល បានផ្តល់ព័ត៌មានអំពីគម្រោង ៥៨៨ នឹងផ្សព្វផ្សាយចង្កោមសកម្មភាព តាំងពីចលនាប្រភពកម្លាំងរហូតដល់ការបង្កើតប្រព័ន្ធអ្នកធ្វើហិរញ្ញប្បទាន អង្គការក្នុងនិងក្រៅប្រទេស។ ក្នុងនោះ បែងចែកការឧបត្ថម្ភដល់កុមារនៅឃុំលំបាកខ្លាំង ចំណុះតំបន់ជនជាតិភាគតិចនិងតំបន់ភ្នំ អំពីការពិនិត្យព្យាបាលជំងឺ ផ្តល់អាហារូបត្ថម្ភដល់កុមារមត្តេយ្យ និងបឋមសិក្សា ឧបត្ថម្ភកុមារលេងកម្សាន្ត ជូនសម្លៀកបំពាក់សមស្របតាមវ័យបរិក្ខារ ឧបករណ៍បង្ហាត់បង្រៀន និងសិក្ខូបករណ៍ចាំបាច់ដល់កុមារ និងសិស្សានុសិស្ស។
ដើម្បីអនុវត្តគម្រោង ៥៨៨ មានប្រសិទ្ធភាព ក្រសួងអប់រំ និងបណ្តុះបណ្តាល សំណូមពរមន្ទីរអប់រំនិងបណ្តុះបណ្តាលខេត្ត ក្រុងនានា កសាងផែនការនិងសហការជាមួយនឹងមន្ទីរ គណៈ ផ្នែក ផ្សព្វផ្សាយអនុវត្តគម្រោងរបស់ផ្នែកអប់រំភូមិភាគ។ អង្គភាពក្រោមឱវាទ ការិយាល័យអប់រំនិងបណ្តុះបណ្តាលនិងសាលារៀន ត្រូវបង្កើតផែនការលម្អិតដោយមានវិធានការសមស្របនឹងស្ថានភាពជាក់ស្តែង។ ភារកិច្ចចលនាប្រភពកម្លាំងក្នុងសង្គមឧបត្ថម្ភកុមារនៅឃុំលំបាកខ្លាំង ចំណុះតំបន់ជនជាតិភាគតិចនិងតំបន់ភ្នំ ដំណាក់កាល ២០១៩- ២០២៥ គប្បីដាក់បញ្ចូលក្នុងគោលការណ៍ផែនការរបស់ផ្នែកអប់រំរៀងរាល់ឆ្នាំនិងតាមដំណាក់កាលនីមួយៗ។ ក្រៅពីនោះ អនុវត្តទម្រង់មូលដ្ឋានអប់រំនៅតំបន់មានលក្ខណៈងាយស្រួលចងសម្ព័ន្ធ និងឧបត្ថម្ភមូលដ្ឋានអប់រំនៅឃុំលំបាកខ្លាំង ចំណុះតំបន់ជនជាតិភាគតិចនិងតំបន់ភ្នំ។ល។
យោង៖ Chinhphu.vn-មុនី