នោះគឺបក្ខជនកៀងថាញ់ប៊ិញ កើតឆ្នាំ ១៩៥០ នៅភូមិរោងវាល ឃុំតឹងហ៊ីប ស្រុកថ្កូវ ខេត្តត្រាវិញ។ អ្នកស្ម័គ្រចិត្តបរិច្ចាគដីដើម្បីសង់ផ្ទះជូនអ្នកក្រ ធ្វើសាលារៀន ផ្លូវគមនាគមន៍និងធារាសាស្រ្ត។ល។
លោកកៀងថាញ់ប៊ិញ បានសមាគមជំរុញការសិក្សាខេត្តជូនបណ្ណសរសើរ។
លោកស៊ឺនផុង ប្រធានគណៈកម្មាធិការប្រជាជនឃុំតឹងហ៊ីប ឱ្យដឹង៖ ចលនា “រៀនសូត្រនិងធ្វើតាមឧត្តមគតិ សីលធម៌ ឥរិយាបថហូជីមិញ” នៅតឹងហ៊ីប ត្រូវបានផ្សព្វផ្សាយយ៉ាងទូលំទូលាយ ម្ល៉ោះហើយកម្មាភិបាលនិងប្រជាជនចូលរួមយ៉ាងសកម្ម។ ក្នុងនោះ មានលោកកៀងថាញ់ប៊ិញ ស្ម័គ្រចិត្តបរិច្ចាគដី ប្រាក់កាសនិងកម្លាំងកាយដើម្បីធ្វើផ្លូវ សាលារៀននិងអនុវត្តសុខុមាលភាពសង្គម។ល។ ការរួមវិភាគទានរបស់គាត់បានរួមចំណែកបំផុសស្មារតីភ្ញាក់រលឹក និងរីកសាយសុសក្នុងចលនាកសាងជនបទថ្មី ពិសេសក្នុងតំបន់ជនរួមជាតិខ្មែរ។ គាត់ក៏បានខេត្តជូនបណ្ណសរសើរអំពីស្នាដៃគំរូក្នុងការរៀនសូត្រ និងធ្វើតាមឧត្តមគតិ សីលធម៌ ឥរិយាបថហូជីមិញ”។
លោកកៀងថាញ់ប៊ិញ ចែករំលែក៖ “ពិតមែនដឹងថាដីជារបស់ទ្រព្យមានតម្លៃ ប៉ុន្តែខ្ញុំចង់ឱ្យភូមិស្រុកមានការរីកចម្រើនប្រជាជនម្នាក់ៗត្រូវធ្វើជាគំរូ។ អាស្រ័យហេតុនោះ ខ្ញុំស្ម័គ្រចិត្តបរិច្ចាគដីជាង ២.០០០ ម៉ែត្រការ៉េ ដើម្បីកសាងសំណង់សុខុមាលភាពសង្គម ដូច៖ សង់ផ្ទះជូនគ្រួសារក្រីក្រ សង់សាលារៀន ធ្វើផ្លូវគមនាគមន៍ ធារាសាស្រ្ត”។ លោកកៀងថាញ់ប៊ិញ ថែមទាំងសកម្មចលនា ផ្សព្វផ្សាយដល់គ្រួសារប្រជាជនឯទៀតស្ម័គ្រចិត្តបរិច្ចាគដីបើកផ្លូវ ហើយមានគ្រួសារជាច្រើនក្នុងភូមិបានធ្វើតាម។
ក្រៅពីនេះ ក្នុងនាមជាប្រធានសមាគមជំរុញការសិក្សាឃុំតឹងហ៊ីប និងប្រធានគណៈកម្មការវត្តរោងវាល រៀងរាល់ឆ្នាំ គាត់តែងចលនាសប្បុរសជនក្នុងនិងក្រៅភូមិភាគ ឧបត្ថម្ភអំណោយជាង ៦.០០០ ចំណែកជូនដល់ប្អូនៗសិស្សានុសិស្សក្រីក្រ គ្រួសារក្រីក្រ និងគ្រួសារកៀកបន្ទាត់ក្រីក្រក្នុងឃុំទៀតផង៕
សឺនម៉ាល័យ-លីសៀ