10/11/2020 - 08:57

ហ្វឹក​ហ្វឺន​ផ្សព្វ​ផ្សាយ​គោលនយោ​បាយ​ច្បាប់​ស្ដី​ពី​ព័ត៌​មាន​កិច្ច​ការ​បរ​ទេស​រវាង​វៀត​ណា​ម - កម្ពុជា​

នៅ​ក្រុង​ហូ​ជី​មិញ​ ក្រសួង​ព័ត៌​មាន​និង​សារ​គមនា​គមន៍ ទើប​ចាត់​តាំង​សន្និ​សីទ​ហ្វឹក​ហ្វឺន​ ផ្សព្វ​ផ្សាយ​គោល​នយោ​បាយ​ ច្បាប់​ស្ដី​ពី​ព័ត៌​មាន​កិច្ច​ការ​បរ​ទេស​រវាង​វៀត​ណាម - កម្ពុជា​។​

 ទិដ្ឋ​ភាព​នៃ​អង្គ​សន្និ​សីទ។​

ថ្លែង​យោ​បល់ក្នុង​សន្និ​សីទ លោក​ហូ​ហ៊ុង​ហា​យ អនុប្រ​ធាន​នា​យក​ដ្ឋាន​នីតិ​កម្ម​នៃ​ក្រសួង​ព័ត៌​មាន​និង​សារ​គមនា​គមន៍​ ឱ្យ​ដឹង​៖ រយៈ​ពេល​កន្លង​ ទំ​នា​ក់​ទំ​នង​មិត្ត​ភាព​ប្រ​វេណី​ និង​កិច្ច​សហប្រតិបត្តិ​ការ​រវាង​វៀត​ណាម​និង​កម្ពុជា​ បាន​ពូនជ្រំនិង​សម្រេច​បាន​សមិទ្ធផល​លើ​វិស័យ​ជាច្រើន​។​ នេះ​ជាមូល​ដ្ឋាន​ និង​ជាគ្រឹះ​ធារ​ដ៏​រឹង​មាំសម្រាប់​ប្រ​ទេ​ស​ទាំង​ពីរ បន្ត​ការ​ពង្រីក​ក្នុង​ដំ​ណាក់​កាល​បច្ចុប្បន្ន​ និង​ពេល​អនា​គត។​ល។​ ក្រសួង​ព័ត៌​មាន​និង​សារ​គមនា​គមន៍​ ចាត់​តាំង​សន្និ​សីទ​ហ្វឹក​ហ្វឺន​ សំ​ដៅ​ផ្សព្វ​ផ្សាយ​អំ​ពី​គោល​ការណ៍​ គោល​នយោ​បាយ​នៃ​កិច្ច​ការ​បរ​ទេស​របស់​វៀត​ណាម​ជាមួយ​នឹង​កម្ពុជា​; គោល​ការណ៍​ គោល​នយោ​បាយ​របស់​បក្ស​ និង​រដ្ឋ​យើង​ ក្នុង​ស្ថាន​ភាព​បច្ចុប្បន្ន​ ព្រម​ទាំង​លើក​កម្ពស់​ការ​យល់​ដឹង​ពី​គោល​នយោ​បាយ​ ច្បាប់​ស្ដី​ពី​ព័ត៌​មាន​កិច្ច​ការ​បរ​ទេស​ ជូន​អ្នក​យក​ព័ត៌​មាន​ អ្នក​រៀប​រៀង​ និង​កម្មា​ភិបាល​បម្រើ​ការ​ងារ​វិស័យ​នេះ​។​ សន្និ​សីទក៏​សំ​ដៅ​ផ្សព្វ​ផ្សាយ​រូប​ភាព​វៀត​ណាម​ផ្លាស់​ថ្មី​និង​រីក​ចម្រើន​; ជាមិត្ត​ ជាដៃ​គូទំ​នុក​ចិត្ត​របស់​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា​ ពង្រឹង​និង​ពង្រីក​ទំ​នាក់​ទំ​នង​ជាប្រ​វេណី សាម​គ្គី​ដ៏​ពិសេស​ និង​កិច្ច​សហប្រតិ​បត្តិ​ការ​លើ​គ្រប់​វិស័យ​ រវាង​ប្រ​ទេស​ទាំង​ពីរ វៀត​ណាម - កម្ពុជា​។​

ក្នុង​សន្និ​សីទ តំ​ណាង​ចូល​រួម​ក៏​បាន​វាគ្មិន​ផ្ដល់​ជូន​ព័ត៌​មាន​អំ​ពី​៖ ការ​ងារ​សារ​គមនា​គមន៍​នៅ​គ្រប់​ស្ថា​ប័នរដ្ឋ​; គោល​នយោ​បាយ​ ច្បាប់​តំ​បន់​ជន​ជាតិ​ភាគ​តិច​  និង​តំ​បន់​ភ្នំ​សព្វ​ថ្ងៃ​ - តថ​ភាព​និង​ដំ​ណោះ​ស្រាយ​៕​

                                             ថាញ់​ឡុង​ - ថាច់​ធី

ចែករំលែកអត្ថបទ