ក្នុងនាមជាបក្ខជនមួយរូប លោកថាច់សុភី កើតឆ្នាំ ១៩៦១ នៅភូមិផ្នោអណ្តែត ឃុំដាឡុក ស្រុកចូវថាញ់ ខេត្តត្រាវិញ ជាគំរូក្នុងការលត់ដំចរិយាមារយាទសីលធម៌បដិវត្តន៍ និងអនុវត្តល្អគោលការណ៍របស់បក្ស គោលនយោបាយច្បាប់របស់រដ្ឋ ចលនាប្រជាជនកសាងជនបទថ្មី។
លោកថាច់សុភី (អង្គុយជួរមុខខាងស្តាំ) កំពុងសំណេះសំណាលជាមួយព្រះចៅអធិការនិងសមាជិក គណៈកម្មការវត្តផ្នោអណ្តែត។
ជាអ្នកមានប្រជាប្រិយក្នុងសហគមន៍ ជនរួមជាតិខ្មែរ លោកថាច់សុភី តែងខ្នះខ្នែងចលនាប្រជាជនភូមិផ្នោអណ្តែតអនុវត្តភារកិច្ចពង្រីកសេដ្ឋកិច្ច កសាងជនបទថ្មី បង្វែររចនាសម្ព័ន្ធសេដ្ឋកិច្ច អនុវត្តវិទ្យាសាស្រ្តក្នុងការបង្កបង្កើនផល។ លោកថាច់សុភី ឱ្យដឹង៖ “ជាមួយនឹងតួនាទីប្រធានគណៈកម្មការវត្តផ្នោអណ្តែត និងជាអ្នកមានប្រជាប្រិយក្នុងភូមិ បានប្រជាជនទំនុកចិត្ត ខ្ញុំតែងផ្សព្វផ្សាយចលនាមាមីងអនុវត្តល្អនូវគោលការណ៍របស់បក្ស គោលនយោបាយរបស់រដ្ឋ ប្រើប្រាស់ប្រភពទុនឧបត្ថម្ភពិសេសដោយឡែកប្រកបដោយប្រសិទ្ធភាព ដើម្បីកែលម្អជីវភាពគ្រួសារ”។
គាំទ្រការចលនា “ទូទាំងប្រជាជនសាមគ្គី កសាងជនបទថ្មី ក្រុងស៊ីវិល័យ” អាស្រ័យគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាម ឃុំដាឡុកបំផុសឡើង។ លោកថាច់សុភី បានចលនាប្រជាជនក្នុងភូមិចូលរួមការពារបរិស្ថាន ដោយទង្វើជាក់ស្តែងជាច្រើន ដូច៖ កាប់ឆ្ការ គុម្ពោតព្រៃ ដាំកូនឈើ រៀបចំផ្ទះសម្បែងជ្រះស្អាត កសាងបង្គន់អនាម័យ។ ក្រៅពីនោះ លោកថាច់សុភី នៅទាំងខ្នះខ្នែងក្នុងការងារ សម្របសម្រួល ដោះស្រាយទំនាស់តវ៉ា ប្ដឹងផ្ដល់ក្នុងភូមិស្រុក ផ្សព្វផ្សាយចលនាគ្រួសារប្រជាជនគ្រប់គ្រងកូនចៅ យុវជនប្រមូលផ្តុំគ្នាយប់អធ្រាត្រ ធ្វើឱ្យខូចសណ្តាប់ធ្នាប់សង្គមលើភូមិសាស្រ្ត។ល។
លោកថាច់ប៊ី អនុប្រធានក្រុមប្រឹក្សាប្រជាជន ឃុំដាឡុក បញ្ជាក់៖ “លោកថាច់សុភី ដូចជាស្ពានតភ្ជាប់រវាងជនរួមជាតិភាគតិចនិងរដ្ឋអំណាចភូមិភាគ។ លោកមានកិត្តិយសបានទទួលប័ណ្ណសរសើររបស់គណៈកម្មាធិការប្រជាជនខេត្ត គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្តត្រាវិញ ចំពោះស្នាដៃរួមចំណែករបស់គាត់នៅភូមិភាគ”៕
សឺនម៉ាល័យ-មុនី