ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

03/11/2020 - 08:41

ហ្វឹក​ហ្វឺន​ពី​ការ​ “ការ​ពារ​បរិស្ថាន​និង​ទប់ទល់​ចំ​ពោះ​ផល​ប៉ះ​ពាល់​នៃ​ការ​ប្រែប្រួល​អា​កាស​ធាតុ​ដើម្បី​អភិវឌ្ឍ​ចីរ​ភាព​”

នៅ​ក្រុង​វីថា​ញ់ គណៈ​កម្មា​ធិការ​ជន​ជាតិ​ ទើប​សហកា​រជាមួយ​នឹង​គណៈ​កម្មា​ធិការ​ប្រ​ជាជន​ខេត្ត​ហូវ​យ៉ាង​ ចាត់​តាំង​សន្និ​សីទហ្វឹក​ហ្វឺន​ពី​ការ​ “ការ​ពារ​បរិស្ថាន​និង​ទប់ទល់​នឹង​ផល​ប៉ះ​ពាល់​នៃ​ការ​ប្រែប្រួល​អា​កាស​ធាតុ​ ដើម្បី​អភិវឌ្ឍ​ចីរ​ភាព​”។​

ទិដ្ឋ​ភាព​អ្នក​តំ​ណា​ង​ចូល​រួម​សន្និ​សីទហ្វឹក​ហ្វឺន​។​

អ្នក​តំ​ណា​ង​ចូល​រួម​បាន​ស្វែង​យល់​អំ​ពី​បធាន​បទ​ចំ​នួន​ ៤ រួម​មាន ៖ ឧបទ្ទវ​ហេតុ​បរិស្ថាន​ការ​ ប្រែប្រួល​អា​កាស​ធាតុ​ និង​ភាព​ជាក់​ស្ដែង​នៃ​ស្ថាន​ភាព​ប្រែប្រួល​អា​កាស​ធាតុ​ ឧបទ្ទវ​ហេតុ​ដែល​បាន​និង​កំ​ពុង​កើត​មាន​នៅ​វាល​រាប​ទន្លេ​គឺវ​ឡុង​ មូល​ហេតុ​ការ​ប៉ះ​ពាល់​ដល់​ជីវ​ភាព​ ផលិត​កម្ម​របស់​ប្រ​ជា​ជន​ អភិវឌ្ឍ​សេដ្ឋ​កិច្ច​-សង្គម​ បរិស្ថាន​ក្នុង​តំ​បន់​; ការ​រៀប​ចំ​គម្រោង​យុទ្ធ​សាស្រ្ត​ ផែន​ការ​ចង្អុល​ការ​និង​អភិបាល​កិច្ច​របស់​រដ្ឋ​ ស្ដី​ពី​ការ​ពារ​បរិស្ថាន​និង​ការ​ប្រែ​ប្រួល​អា​កាស​ធាតុ​ដើម្បី​អភិវឌ្ឍ​សេដ្ឋ​កិច្ច​-សង្គម​ ការ​ពារ​បរិស្ថាន​តំ​បន់​; បញ្ហា​បរិស្ថាន​ការ​ងារ​ ការ​ពារ​បរិស្ថាន​ ការ​ទប់ទល់​ជាមួយ​ការ​ប្រែប្រួល​អា​កាស​ធាតុ​របស់​ភូមិ​ភាគ​ និង​ការ​ទទួល​ខុស​ត្រូវ​របស់​អង្គ​ការ​ បុគ្គលក្នុង​កិច្ច​ការ​ការ​ពារបរិស្ថាន​ ទប់ទល់​នឹង​ការ​ប្រែប្រួល​អា​កាស​ធាតុ​; គម្រោង​អភិវឌ្ឍ​សេដ្ឋ​កិច្ច​-សង្គម​តំ​បន់​ជន​រួម​ជាតិ​ភាគ​តិ​ច​និង​តំ​បន់​ភ្នំ​ ដំ​ណា​ក់​កាល​ ២០២១ - ២០៣០។

កម្ម​វិធី​ហ្វឹក​ហ្វឺន​ សំ​ដៅ​ជួយ​ដល់​អ្នក​តំ​ណា​ង​ទាំង​ឡាយ​លើ​ក​កម្ពស់​ចំ​ណេះ​ដឹង​អំ​ពី​ការ​ប្រែប្រួល​អា​កាស​ធាតុ​ ដើម្បី​ផ្សព្វ​ផ្សាយ​ក្នុង​ជន​រួម​ជាតិ​ភាគ​តិច​អំ​ពី​ការ​ការ​ពារ​បរិស្ថាន​និង​ទប់​ទល់​ចំ​ពោះ​ផល​ប៉ះ​ពាល់​នៃ​ការ​ប្រែប្រួល​អា​កាស​ធាតុ​៕​

                               យ្វីអា​ញ់ - ថា​ច់​ធី

ចែករំលែកអត្ថបទ