27/10/2020 - 08:15

បំ​ប៉ន​ចំ​ណេះ​ដឹង​ជន​ជាតិ​ដល់​បុគ្គ​លិក​ អ្នក​រ​ដ្ឋការ​មុខ​សញ្ញា ​៣ ​និង​មុខ​សញ្ញា​ ៤​

វិទ្យា​ស្ថាន​ជន​ជាតិ ​(គណៈ​កម្មា​ធិការ​​ជន​ជាតិ​) ទើប​សហកា​រជាមួយ​នា​យក​ដ្ឋាន​ភូមិ​ភាគ​III និង​គណៈ​ជន​ជាតិ​ក្រុង​កឹង​ធើ រៀប​ចំ​បើ​ក​វគ្គ​បំ​ប៉ន​ចំ​ណេះ​ដឹង​ជន​ជាតិ​ដល់​បុគ្គ​លិក​ អ្នក​រដ្ឋ​ការ​ ជាមុខ​សញ្ញា ៣ និង​មុខ​សញ្ញា​ ៤ លើ​ភូមិ​សាស្រ្ត​ក្រុង​កឹង​ធើ។​

 ​ ទិដ្ឋ​ភាព​បើ​ក​វគ្គ​បំ​ប៉ន​ចំ​ណេះ​ដឹង​។​

ចូល​រួម​វគ្គ​បំ​ប៉ន​មាន​សិក្ខា​កាម​ចំ​នួន​ ៦០ នាក់ ជាកម្មា​ភិបាល​ បុគ្គ​លិក​ អ្នក​រដ្ឋ​ការ​ថ្នាក់​ក្រុង​ ខណ្ឌ​ ស្រុក​ ឃុំ​និង​សង្កាត់​ កន្លែងមាន​ជន​រួម​ជាតិ​ភាគ​តិច​រស់​នៅ​កុះ​ករ​។​ ក្នុង​រយៈ​កាល​ ៥ ថ្ងៃ​ ចាប់​ពី​ថ្ងៃ​ ១២ ដល់​ថ្ងៃ​ ១៦ ខែ​តុលា​ សិក្ខា​កាម​បាន​សិក្សា​បធាន​បទ​ចំ​នួន​ ៦ រួម​មា​ន៖ ទស្សនៈ​រួម​ពី​ជន​ជាតិ​ភាគ​តិច​នៅ​វៀត​ណាម ការ​ងារ​គ្រប់​គ្រង​វប្បធម៌​តំ​បន់​ជន​ជាតិ​ភាគ​តិច​ ច្បាប់​និង​គោ​លនយោ​បាយ​របស់​រដ្ឋ​ស្ដី​​ពី​ការ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​-សង្គម​តំ​បន់​ជន​ជាតិ​ភាគ​តិច​ ការ​ងារ​​ការ​ពារ​ប្រ​ទេស​-សន្តិ​សុខ​នៅ​តំ​បន់​ជន​ជាតិ​ភាគ​តិច​និង​តំ​បន់​ភ្នំ​ កសាង​ប្រ​ព័ន្ធន​យោ​បាយ​មូល​ដ្ឋាន​តំ​បន់​ជន​ជាតិ​ភាគ​តិច​រឹង​មាំ ទស្សនៈ​គោ​លការណ៍​ គោ​លមាគ៌ា​របស់​បក្ស​ស្ដី​ពី​បញ្ហា​ជន​ជាតិ​និង​ការ​ងារ​ជន​ជាតិ​។​ ផ្តើម​ពី​នោះ​ ជួយ​សិក្ខា​កាម​អនុវត្ត​ចំ​ណេះ​ដឹង​ប្រ​កប​ដោយ​គំ​និត​ច្នៃ​ប្រ​តិដ្ឋ​ក្នុង​ការ​ងារ​ជាក់​ស្តែង​ រួម​ចំ​ណែក​អនុវត្ត​ល្អ​គោល​នយោ​បាយ​ជន​ជាតិ​របស់​បក្ស​ ឆ្លើយ​តប​ទៅ​នឹង​តម្រូវ​ការ​អភិវឌ្ឍ​ក្នុង​និន្នា​ការ​សមាហ​រណកម្ម​អន្តរជាតិ​៕​

                              យោ​ង៖គណៈ​ជន​ជាតិ​ក្រុង​កឹង​ធើ-មុនី​

 

ចែករំលែកអត្ថបទ