មហាសាមគ្គីជនជាតិ គំរូក្នុងសហគមន៍

20/10/2020 - 09:08

នា​រីខ្មែរ​សាម​គ្គី​រួម​កម្លាំង​ការ​ពារ​បរិស្ថាន​

ទម្រង់​ “ច្នៃ​សំ​រាម​ទៅ​ជាលុយ​” របស់​សាខា​សមាគម​នា​រីភូមិ​ពាង​សំ​រឹទ្ធិ ឃុំ​អា​ង​ហ៊ីប ស្រុក​ចូវ​ថាញ់ ខេត្ត​សុក​ត្រាំង​ បាន​ពង្រីក​នូវ​ប្រ​សិទ្ធ​ភាព​។​ ឆ្លង​តាម​រយៈ​នោះ​ ជួយ​ឱ្យ​បង​ប្អូន​នា​រីលើក​ កម្ពស់​ស្មារ​តី​ក្នុង​ការ​ការ​ពារ​បរិស្ថាន ​បៃតង​ ជ្រះ​ ស្អាត​។​

រៀង​រាល់​ខែ​ សមាជិក​ក្នុង​ក្រុម​ “ច្នៃ​សំ​រាម​ទៅ​ជាលុយ​”  ចេញ​ដំ​ណើរ​បោស​សម្អាត​អនា​ម័យជុំ​វិញ​វត្ត​ពាង​សំ​រឹទ្ធិ។​

កាលពី​ឆ្នាំ​ ២០១៨ ទម្រង់​ “ច្នៃ​សំ​រាម​ទៅ​ជាលុយ​” ត្រូវ​បាន​បង្កើត​ឡើង​ដោយ​មាន​សមាជិក​ជាជន​ជាតិ​ខ្មែរ​ចំ​នួន​ ២០ នាក់។​ ពេល​ទើប​បង្កើត​ ក្រុម​ទទួល​បាន​ប្រាក់ជំ​នួយ​ ១ លាន​ដុង​។​ មក​ទល់​ពេល​នេះ​ ចំ​នួន​ទឹក​ប្រាក់​កើន​ឡើង​ជាង​ ៤ លាន​ដុង​ ដោយ​ការ​លក់​ប្រ​ភេទ​សំ​រាម​ជ័រ​។​ ទឹក​ប្រាក់​ទាំង​នេះ​ទុក​សម្រាប់​ឱ្យ​សមា​ជិក​ខ្ចី​ដោយ​មិន​គិត​ប្រាក់​ការ​ចុង​ឆ្នាំ​សេស​សល់​នឹង​ទិញ​អំ​ណោយ​ជូន​គ្នា​។​ បង​ស្រី​លីវ​ធីយ៉ាន សមាជិក​ក្រុម​ ឱ្យ​ដឹង​៖ “កាល​ពី​មុន​មិន​ទាន់​ចេះ​បែង​ប្រ​ភេទ​សំ​រាម​ រៀង​រាល់​ថ្ងៃ​ទៅ​ផ្សារ​មក​វិញ​មាន​ថង់នីឡុង​ដប​ជ័រ​តាម​ដៃ​ ប្រើ​រួច​ហើយ​គ្រវាត់​ចោល​អស់​។​ ពេល​ចូល​រួម​ក្រុម​នា​រី “ច្នៃ​សំ​រាម​ទៅ​ជាលុយ​” នា​ងខ្ញុំ​ចេះ​បែង​ប្រ​ភេទ​សំ​រាម​ ម្ល៉ោះ​ហើយ​ដប​ជ័រកំ​ប៉ុង​ទឹក​ក្រូច​ កំ​ប៉ុង​ប៊ីយែរ ឬ​ធុង​ក្រដាស​។​ល។​ នាង​ខ្ញុំ​ប្រ​មូល​ទុក​ដើម្បី​លក់​យក​ប្រាក់​បង់​កូន​ជ្រូក​ដី​ ដើម្បី​ហ៊ុន​ទុន​ជួយ​បង​ប្អូន​នា​រីមាន​ជីវ​ភាព​គ្រួ​សារ​ក្រលំ​បាក​” ក្រៅ​ពី​ប្រ​មូល​សម្បក​កំ​ប៉ុង​ទឹក​ក្រូច​ កំ​ប៉ុង​ប៊ីយែរ ដប​ប្រេង​ឆា ឬ​ដប​ទឹក​ស៊ី​អុីវ។​ល។​ បង​យ៉ាន ថែម​ទាំង​ប្រ​មូលថង់​នីឡុង​ដែល​ប្រើ​ហើយ​ បោក​សម្អាត​ ហាល​ស្ងួត​យក​ទៅ​ផ្សារ​ដូរ​យក​បន្លែ​ទៀត​ផង​។​

បង​ស្រី​ឡឹម​ធីស៊ាង​ ជាសមាជិក​ក្រុម​នា​រី “ច្នៃ​សំ​រាម​ទៅ​ជាលុយ​” មិន​ត្រឹម​តែចេះ​បែង​ប្រ​ភេទ​សំ​រាម​ប៉ុណ្ណោះ​ទេ​ បង​ស្រី​ថែម​ទាំង​អនា​ម័យផ្ទះ​សម្បែង​ស្រឡះ​ស្រឡំ ស្អាត​បាត​តាំង​ពី​ចង្ក្រាន​ជើង​ឆ្នាំ​ង។​ មុខ​ផ្ទះ​ បង​ស្រី​ដាំ​ផ្កា​បង្ក​ជាទេស​ភាព​បៃតង​ ជ្រះ​ ស្អាត​។​ បង​ស្រី​ឡឹម​ធីស៊ាង​ ឱ្យ​ដឹង​៖ “ការ​ពារ​បរិស្ថាន​ ក្រៅ​ពី​ការ​ប្រ​មូល​សំ​រាម​ដាក់​ក្នុង​ធុង​ត្រូវ​តាម​ការ​កំ​ណត់​ហើយ​ ត្រូវ​ចេះ​រក្សា​អនា​ម័យ​កន្លែង​មណ្ឌល​រស់​នៅ​ផង​ ធ្វើ​យ៉ាង​ណា​ស្អាត​បាត​ដើម្បី​កុំ​ឱ្យ​កើត​រុយ​មូស។​ល។​ កាត់​បន្ថយ​ជំ​ងឺ​ដម្កាត់​។​ ផ្ទះ​ស្អាត​បាត​ ស្រឡះ​ស្រឡំអ្នក​ណា​ក៏​ចូល​ចិត្ត​ ម្ល៉ោះ​ហើយ​នាង​ខ្ញុំ​តែង​ជំ​រុញ​ទឹក​ចិត្ត​បង​ប្អូន​នា​រីនៅ​ជុំ​វិញ​ គប្បី​ការ​ពារ​បរិស្ថាន​ផ្តើម​ពី​កិច្ច​ការ​តូចតាច ដូច​៖ មិន​ចោល​សំ​រាម​រាយ​ប៉ាយ ដាក់​សំ​រាម​ត្រូវ​តាម​ការ​កំ​ណត់​ សម្អាត​អនា​ម័យផ្ទះ​សម្បែង​ឱ្យ​ស្អាត​បាត​។​ល។​”។​

បង​ស្រី​ផាមធីង៉ុក​ប៊ិត ប្រ​ធាន​សមាគម​សហព័ន្ធ​នារីឃុំ​អាង​ហ៊ីប ឱ្យ​ដឹង​៖ ទម្រង់​ “ច្នៃ​សំ​រាម​ទៅ​ជាលុយ​” របស់​សាខា​សមាគម​នា​រីភូមិ​ពាង​សំ​រឹទ្ធិ បាន​ពង្រីក​នូវ​ប្រ​សិទ្ធភាព​និង​កំ​ពុង​ពង្រីក​ទៅ​តាម​ភូមិ​ផ្សេង​ៗ​។​ ជាពិសេស​សមាជិក​ក្នុង​ក្រុម​មាន​ស្មារ​តី​ភ្ញាក់​រលឹក​ការ​ពារ​បរិស្ថាន​ នោះ​គឺការ​ពារ​ដល់​ខ្លួន​យើង​និង​សហគមន៍។​ អា​ស្រ័យ​ហេតុ​នោះ​ មិន​ត្រឹម​តែសម្អាត​ផ្ទះ​ប៉ុណ្ណោះ​ទេ​ រៀង​រាល់​ខែ​ ពួក​គាត់​នៅ​ទាំង​ចេញ​ដំ​ណើរ​បោសស្អាត​អនា​ម័យ​ផ្លូវ​ថ្នល់​ និង​ជុំ​វិញ​វត្ត​ពាង​សំ​រឹទ្ធិ ជ្រះ​ស្អាត​ផង​។​ ផ្តើម​ពី​នោះ​ ញុាំង​ឱ្យ​ទម្រង់​កាន់​តែរីក​សាយ​ភាយដល់​ប្រ​ជា​ជន​ដើម្បី​សាម​គ្គី​រួមកម្លាំង​ការ​ពារ​បរិស្ថាន​បៃតង​ ជ្រះ​ ស្អាត​៕​

                                  យ្វីអា​ញ់-លីសៀ

ចែករំលែកអត្ថបទ