20/10/2020 - 09:08

កំ​ហុស​ទាំង​ឡាយ​ដែល​អ្នក​ចូល​រួម​ចរាចរ​អាច​ត្រូវ​វិនិច្ឆ័យ​ទោស​ព្រហ្ម​ទណ្ឌ​

គ្រោះ​ថ្នាក់​ចរាចរណ៍​គឺជា​ក្តី​បារម្ភ​រួម​ក្នុង​សង្គម​ទាំង​មូល​។​ មាន​ករ​ណីជាច្រើន​ អ្នក​បង្ក​គ្រោះ​ថ្នាក់​ចរាចរណ៍ ត្រូវ​រង​ផល​ប៉ះ​ពាល់​ដល់​សុខ​ភាព​ផង​ និង​ត្រូវ​រង​ទោស​ព្រហ្ម​ទណ្ឌ​ ចំ​ពោះ​កំ​ហុស​ដែល​ខ្លួន​បង្ក​ឡើង​ផង​។​ យោង​តាម​ក្រម​ព្រហ្ម​ទណ្ឌ​ឆ្នាំ ​២០១៥ អ្នក​ចូល​រួម​ចរាចរ​ផ្លូវ​គោក បំ​ពាន​បទ​បញ្ញត្តិ​ស្តីពី​សុវត្ថិ​ភាព​ចរាចរណ៍ផ្លូវ​គោក​នឹង​ត្រូវ​ពិន័យ​ប្រាក់​ពី​ ៣០ លាន​ដុង​ដល់​ ១០០ លាន​ដុង​ និង​ត្រូវ​ពិន័យ​អប់​រំកែ​កំ​ហុស​មិន​ដាក់​ពន្ធ​នាគារ​រហូត​ដល់​ ៣ ឆ្នាំ​ ឬ​ត្រូវ​ជាប់​ពន្ធ​នាគារ​ ពី​ ១ ឆ្នាំ​ទៅ​ ៥ ឆ្នាំ​ ក្នុង​ករណី​ដូច​ខាង​ក្រោម​៖ ធ្វើ​ឱ្យ​ស្លាប់​មនុស្ស​ម្នាក់ ឬ​បង្ក​ឱ្យ​មាន​របួស​ ឬ​ប៉ះ​ពាល់​ដល់​សុខ​ភាព​មនុស្ស​ម្នាក់ ដោយ​អត្រា​របួស​ពី ​៦១% ឡើង​ទៅ​។​ បង្ក​ឱ្យ​មាន​របួស​ឬ​ប៉ះ​ពាល់​ដល់​សុខ​ភាព​មនុស្ស ​២ នាក់ ដោយ​អត្រា​របួស​ពី​ ៣១% ទៅ​ ៦០ %។​ បង្ក​ឱ្យ​មាន​របួស​ឬ​ប៉ះ​ពាល់​ដល់​សុខ​ភាព​ មនុស្ស​ពី ​៣ នាក់​ឡើង​ទៅ​ ដោយ​អត្រា​របួស​សរុប​នៃ​អ្នក​ទាំង​នេះ​ពី ​៦១% ទៅ​ ១២១%; បង្ក​ឱ្យ​ខូច​ខាត​ទ្រព្យ​សម្បត្តិ​ពី​ ១០០ លាន​ដុង​ដល់​ក្រោម​ ៥០០ លាន​ដុង​។​

ការ​បើក​បរ​បញ្ច្រាស់​ទិស​គឺជា​មូល​ហេតុ​មួយ​បណ្តា​ល​ឱ្យ​កើត​មាន​គ្រោះ​ថ្នាក់​ចរា​ចរណ៍។​

ករណី​អ្នក​ប​ង្កគ្រោះ​ថ្នាក់​មិន​មាន​ប័ណ្ណ​បើក​បរ​តាម​សេច​ក្តី​កំ​ណត់​។​ ក្នុង​ស្ថាន​ភាព​ប្រើ​ប្រាស់​គ្រឿង​ស្រវឹង​ស្រាបៀ ដោយ​ក្នុង​ឈាម​ឬ​ខ្យល់​ដង្ហើម​មាន​ជាតិ​អាល់​កុល​លើស​ពី​កម្រិត​ដែល​បាន​កំ​ណត់​ ឬ​ប្រើ​ប្រាស់​គ្រឿង​ញៀន​ ឬ​សារ​ធាតុ​រំញោច​ខ្លាំងឯទៀត​ដែល​ច្បាប់​ហាម​ឃាត់​។​ បង្ក​គ្រោះ​ថ្នាក់​ ហើយ​រត់គេច​ខ្លួន​ដើម្បី​ចៀស​វាង​ការ​ទទួល​ខុស​ត្រូវ​ឬ​មាន​ចេតនា​មិន​ជួយ​ជន​រង​គ្រោះ​។​ មិន​គោ​រព​បទ​បញ្ជា​របស់​សមត្ថ​កិច្ច​ប្រ​តិបត្តិ​ការ​ ឬ​អ្នក​ណែ​នាំចរាចរណ៍​។​ ធ្វើ​ឱ្យ​ស្លាប់​មនុស្ស​ ២ នាក់; ធ្វើ​ឱ្យ​មាន​របួស​ឬ​ប៉ះ​ពាល់​ដល់​សុខ​ភាព​មនុស្ស​ ២ នាក់ ដោយ​អត្រា​របួស​លើ​មនុស្ស​ម្នាក់ៗ​ពី ​៦១% ឡើង​ទៅ​។​ បង្ក​ឱ្យ​មាន​របួស​ឬ​ប៉ះ​ពាល់​ដល់​សុខ​ភាព​មនុស្ស​ពី​ ​៣ នាក់​ឡើង​ទៅ​ដោយ​អត្រា​រង​របួស​សរុប​នៃ​អ្នក​ទាំង​នេះ​ពី​ ១២២% ទៅ ​២០០%; បង្ក​ឱ្យ​ខូច​ខាត​ទ្រព្យ​សម្បត្តិ​ពី​ ៥០០ លាន​ដុង​ដល់​ក្រោម​ ១,៥ ពាន់​លាន​ដុង​ នឹង​ត្រូវ​ពិន័យ​ជាប់​ពន្ធ​នា​គារ​ពី​ ៣ ឆ្នាំ​ទៅ​ ១០ ឆ្នាំ​។​

ក្រៅ​ពី​នេះ​ អ្នក​បង្កគ្រោះ​ថ្នាក់​នឹង​ត្រូវ​ផ្តន្ទា​ទោស​ ដាក់​ពន្ធ​នា​គារ​ពី​ ៧ ទៅ​ ១៥ ឆ្នាំ​ ពី​បទ​បណ្តាល​ឱ្យ​ស្លាប់​មនុស្ស​ ៣ នាក់ឡើង​ទៅ​។​ បង្ក​ឱ្យ​មាន​របួស​ឬ​ប៉ះ​ពាល់​ដល់​សុខ​ភាព​មនុស្ស​ ៣ នាក់ ដោយ​អត្រា​របួស​នៃ​មនុស្ស​ម្នាក់ពី​ ៦១% ឡើង​ទៅ​។​ បង្ក​ឱ្យ​មាន​របួស​ឬ​ប៉ះ​ពាល់​ដល់​សុខ​ភាព​មនុស្ស​ពី​ ៣ នាក់​ឡើង​ទៅ​ ដោយ​អត្រា​របួស​សរុប​នៃ​មនុស្ស​ទាំង​នេះ​ពី​ ២០១% ឡើង​ទៅ​។​ បង្ក​ការ​ខូច​ខាត​ទ្រព្យ​សម្បត្តិ​ពី​ ១,៥ ពាន់​លាន​ដុង​ឡើង​ទៅ​។​

អ្នក​ចូល​រួម​ចរាចរ​ផ្លូវ​គោក ដែល​ប្រ​ព្រឹត្ត​ល្មើស​បទ​បញ្ញត្តិ​អំ​ពីសុវត្ថិ​ភាព​ចរាចរណ៍​ផ្លូវ​គោក ធ្វើ​ឱ្យ​របួស​ឬ​ប៉ះ​ពាល់​ដល់​សុខ​ភាព​មនុស្ស​ម្នាក់ ដោយ​អត្រា​របួស​ពី​ ៣១% ទៅ​ ៦០% ឬ​បង្ក​ឱ្យ​របួស​ឬ​បង្ក​ឱ្យ​ប៉ះ​ពាល់​ដល់​សុខ​ភាព​មនុស្ស​ពី​ ២ នាក់ឡើង​ទៅ​ ដោយ​អត្រា​របួស​សរុប​នៃ​មនុស្ស​ទាំង​នេះ​ពី​ ៣១% ទៅ​ ៦០% ត្រូវ​ពិន័យ​ជាទឹក​ប្រាក់​ពី ​៣០ លាន​ដុង​ទៅ​ ១០០ លាន​ដុង​ ឬ​ត្រូវ​ពិន័យ​អប់​រំកែ​កំ​ហុស​មិន​ដាក់​ពន្ធ​នាគារ​រហូត​ដល់​ទៅ​ ៣ ​ឆ្នាំ​៕​

ចែករំលែកអត្ថបទ