លោកនាយករដ្ឋមន្រ្តី បានចេញសេចក្តីសម្រេចលេខ ៣១/២០២០/QĐ-TTg ធ្វើវិសោធនកម្មមាត្រាទី ៥ នៃសេចក្តីសម្រេចលេខ ០៣/២០១៩/QĐ-TTg ចុះថ្ងៃទី ១៥ ខែមករា ឆ្នាំ ២០១៩ ស្តីពីការប្រកាស កំណត់លក្ខឋានឃុំនិងភូមិសម្រេចទិសដៅគម្រោងទី ២ (កម្មវិធី ១៣៥ ) ចំណុះកម្មវិធីទិសដៅជាតិកាត់បន្ថយភាពក្រីក្រចីរភាព ដំណាក់កាល ២០១៦-២០២០ ។
ឃុំថើយស្វឹង ស្រុកកើ-ដ ក្រុងកឹងធើ ជាឃុំមួយសម្រេចទិសដៅកម្មវិធី១៣៥ ។
រូប៖ថាញឡុង។
ជាក់ស្តែង គឺមាត្រាទី ៥ ស្តីពីលក្ខន្តិកៈទូទាត់ថវិកាសម្រាប់ឃុំនិងភូមិដែលសម្រេចទិសដៅកម្មវិធី ១៣៥ ត្រូវបានធ្វើវិសោធនកម្មដូចខាងក្រោម៖ ឃុំនិងភូមិដែលបានផ្នែកសមត្ថកិច្ចផ្តល់សច្ចានុម័តិសម្រេចទិសដៅកម្មវិធី ១៣៥ ត្រូវបានជំនួយ វិនិយោគជាបន្តដោយកម្មវិធី ១៣៥ រហូតដល់ដំណាច់ឆ្នាំ ២០២០ ។
សេចក្តីសម្រេចនេះ មានសុពលភាពអនុវត្តចាប់ពីថ្ងៃទី ២៩ ខែកញ្ញា ឆ្នាំ ២០២០។
យោងតាមទីភ្នាក់ងារសារព័ត៌មានវៀតណាម - ប្រែ៖ សុផន