មហាសាមគ្គីជនជាតិ ភូមិស្រុកផ្លាស់ថ្មី

12/10/2020 - 16:29

ចុះ​កិច្ច​សន្យា​ចង​សម្ព័ន្ធ​ប្រ​មូល​ទិញ​ផលិត​ផល​ក្រូច​ថ្លុង​

គណៈ​កម្ម​ការ​គ្រប់​គ្រង​គម្រោង​អភិវឌ្ឍ​ដំ​ណាំ​ឈើ​ហូប​ផ្លែ​ពិសេស​នៃ​ខេត្ត​សុក​ត្រាំង​ ទើប​ចុះ​កិច្ច​សន្យា​ចង​សម្ព័ន្ធ​ប្រ​មូល​ទិញ​ផលិត​ផល​ក្រូច​ថ្លុង​ រវាង​ក្រុម​ហុ៊នភាគ​ហុ៊ន Vinagreenco (អង្គ​ភាព​ប្រ​មូល​ទិញ​ នាំចេញ​ និង​ចែក​ចាយ​ទូទាំង​ប្រ​ទេ​ស​នូវ​ផលិត​ផល​ក្រូច​ថ្លុង​និង​ដំ​ណាំ​ឈើ​ហូប​ផ្លែ​ផ្សេង​ៗ​ទៀត​) ជាមួយ​នឹង​សហករណ៍​ក្រូច​ថ្លុង​ថាញ់​កុង​ នៅ​ឃុំ​កេ​ថាញ់ ស្រុក​កេសាច់ ខេត្ត​សុក​ត្រាំង​។​  តាម​លោក​ឡេ​ថាញ់​ទូ អគ្គ​នា​យក​ក្រុម​ហ៊ុន​ភាគ​ហ៊ុន​ Vinagreenco រៀង​រាល់​ខែ​ក្រុម​ហ៊ុន​ចុះ​កិច្ច​សន្យា​ប្រ​មូល​ទិញ​ក្រូច​ពី​ ១០០-២០០ តោន​។​ ទិស​ដៅ​របស់​ក្រុម​ហ៊ុន​ គឺ សហកា​រប្រ​មូល​ទិញ​ផលិត​ផល​ជាមួយ​នឹង​សហករ​ណ៍ ក្រុម​សហការ​តាម​សង្វាក់កសិកម្ម​ស្អាត​ សុវត្ថិ​ភាព​ ដោយ​បរិមាណ​ភាព​កាន់​តែធំ​ឡើង​ ដើម្បី​ផ្គត់​ផ្គង់​ទីផ្សារ។​

តំ​ណាង​អង្គ​ភាព​ចុះ​កិច្ច​សន្យា​ចង​សម្ព័ន្ធ​ប្រ​មូល​ទិញ​ផលិត​ផល​ក្រូច​ថ្លុង​។

បច្ចុប្បន្ន​ ខេត្ត​សុក​ត្រាំង​ មាន​ផ្ទៃ​ដី​ដាំ​ឈើ​ហូប​ផ្លែ​ប្រ​មាណ ​៣២.០០០ ហិកតា​។​ ក្នុង​នោះ​ ផ្ទៃ​ដី​ដាំ​ក្រូច​ថ្លុង​ជិត ២.០០០ ហិកតា​ ប្រ​មូល​ផ្តុំ​ច្រើន​បំ​ផុត​នៅ​ស្រុក​កេសាច់ ឡុង​ភូ គូឡៅ​យុង និង​ចូវ​ថាញ់៘ បរិមាណ​ផល​ប៉ាន់​ស្មាន​សម្រេច​ប្រ​មាណ​ ៣៥.០០០ តោន​/ឆ្នាំ​៕​

                                                                     លីធាន​-លេង​មី

ចែករំលែកអត្ថបទ