គណៈកម្មាធិការប្រជាជនខេត្តសុកត្រាំង ទើបចាត់តាំងមហាសន្និបាតប្រឡងប្រណាំងស្នេហាជាតិលើកទី ៥ ដំណាក់កាល ២០២០ - ២០២៥ ។
សមូហភាពនិងបុគ្គលឆ្នើមៗទទួលគ្រឿងឥស្សរិយសពលកម្មលេខ ១ របស់លោកប្រធានរដ្ឋ។
ក្នុងរយៈកាល ៥ ឆ្នាំកន្លង ខេត្តបានផ្តោតលើចលនាសំខាន់ៗចំនួន ៤ គឺ “ ទូទាំងប្រទេសរួមកម្លាំងកសាងជនបទថ្មី” “ សុកត្រាំងរួមនឹងទូទាំងប្រទេសគិតគូរដល់អ្នកក្រីក្រ-មិនទុកឱ្យនរណាម្នាក់នៅក្រោយគេ” “ អាជីវកម្មវៀតណាមសមាហរណនិងអភិវឌ្ឍន៍” “ កម្មាភិបាល អ្នករដ្ឋការ បុគ្គលិកខេត្តសុកត្រាំង ប្រឡងប្រណាំងអនុវត្តវប្បធម៌ការិយាល័យ”។ ផ្តើមពីចលនាខាងលើ ខេត្តចលនាប្រជាជនចូលរួមវិភាគទានដីធ្លីបានជិត ៥២០.០០០ម២ កម្លាំងពលកម្មជាង ២៩៤.០០០ ថ្ងៃ និងទឹកប្រាក់ជិត ៣១៤ ពាន់លានដុង ដើម្បីកសាងនិងជួសជុលសាលារៀន ផ្លូវ ស្ពានជនបទ ព្រមទាំងទឹកប្រាក់ជាង ១១១ ពាន់លានដុង ដើម្បីសាងសង់ផ្ទះមហាសាមគ្គី ១.៩០៦ ខ្នង ពិនិត្យព្យាបាលជំងឺនិងជូនអំណោយដល់គ្រួសារក្រីក្រ។ល។ រួមចំណែកកាត់បន្ថយអត្រាគ្រួសារក្រីក្រទូទាំងខេត្តចុះមកនៅត្រឹម ៤,៩១% ។
ក្នុងឱកាសនេះ មានសមូហភាពនិងបុគ្គលឆ្នើមៗជាច្រើន បានលោកប្រធានរដ្ឋប្រទានគ្រឿង ឥស្សរិយយសពលកម្ម និងបាននាយករដ្ឋមន្រ្តី ប្រទានប័ណ្ណសរសើរ៕
លីធាន-សុផន