05/10/2020 - 16:15

ទឹក​ចិត្ត​យុវនា​រីស្រឡាញ់​សិល្បៈ​ខ្មែរ​

ដោយ​ទឹក​ចិត្ត​ស្រឡាញ់​សិល្បៈ​ខ្មែរ​ ថាច់​ធីរី (ធារី) នៅ​ភូមិ​បៀង​ដុង​B ឃុំ​វិញ​ត្រា​ច់ដុង​ ក្រុង​បាក​លីវ​ ខេត្ត​បាក​លីវ​ បាន​ស្វះស្វែង​រៀន​សូត្រ​ ផ្នែក​សិល្បៈ​នៅ​ខេត្ត​នា​នា​ ដែល​មាន​ក្រុម​សិល្បៈ​ខ្មែរ។​ ពេល​ក្រេប​ជញ្ជក់​បាន​ចំ​ណេះ​ដឹង​ ធារីក៏​វិលមក​ស្រុក​ជួយ​បង្ហាត់​បង្រៀន​ដល់​កូន​ចៅ​ជន​រួម​ជាតិ​ខ្មែរ​។​

ធារី ឧទ្ទេស​នា​មពី​ឧបករ​ណ៍រាំរបាំ។​

ឆ្នាំ ២០១៣ ធារីបង្កើត​ក្រុម​របាំដោយ​មាន​សមាជិក​ ២០ នាក់ នា​ងបង្ហាត់​របាំដើម្បី​សម្តែង​បម្រើ​ភ្ញៀវ​ទេ​សចរ​មក​ទស្សនា​វត្ត​គម្ភីរ​សាគរ​ព្រែក​ជ្រៅ​។​ ធារី បាន​ឱ្យ​ដឹង​៖ “ពេល​បាន​ព្រះ​ចៅ​អធិ​ការ​វត្ត​គម្ភីរ​សាគរ​ព្រែក​ជ្រៅ​អញ្ជើញ​ឱ្យ​មក​ជួយ​បង្ហាត់​របាំក្នុង​វត្ត​ នាងខ្ញុំ​សប្បាយ​ចិត្ត​ណាស់​ ពី​ព្រោះ​មាន​ឱកាស​បង្រៀន​របាំដល់​ប្អូន​ៗ​។​ សមាជិកក្រុម​របាំ សុទ្ធ​តែ​ជា​កូន​អ្នក​កសិករ​ ម៉្លោះ​ហើយ​នា​ងខ្ញុំ​បង្ហាត់​ចាប់​ពី​ម៉ោង​ ៥ ដល់​ម៉ោង​ ៧ យប់​។​ អា​ស្រ័យ​ប្អូន​ៗ​មាន​”ទេ​ពកោ​សល្យ​ស្រាប់​” ម្ល៉ោះ​ហើយ​រៀន​ឆាប់​ចេះ​ ដូច​ជា​៖ របាំអប្សរា​ របាំជូន​ពរ​ របាំទេ​ពមនោ​រម្យ​ជាដើម​”។​

ក្រុម​របាំ​របស់​ធាវី​ នៅ​វត្ត​គម្ភីរ​សា​គរ​ព្រែក​ជ្រៅ​។

ដើម្បី​ក្លា​យជា“គ្រូ​”ហាត់​របាំស្រុក​ស្រែ​ ធារី បាន​ស្វះស្វែង​រៀន​សូត្រ​នៅ​គ្រប់​ខេត្ត​ដែល​មាន​ក្រុម​សិល្បៈ​ខ្មែរ​។​ ឃើញ​ធារី មាន​ទេព​កោ​សល្យ​ច្រៀង​ រាំ ទើប​ឃុំ​វិញ​ត្រាច់​ដុង​ បញ្ជូន​ទៅ​បណ្តុះ​បណ្តាល​នៅ​ក្រុម​សិល្បៈ​ចម្រុះ​ខេត្ត​បាក​លីវ​។​ ចប់​វគ្គ​សិក្សា​ ធារីក៏​បាន​ក្រុម​សិល្បៈ​ចម្រុះ​ជម្រើស​ចូល​បំ​ពេញ​ការ​ងារ​ ពេល​ទៅ​ចូល​រួម​ប្រ​ឡង​នៅ​មហោស្រព​ សិល្បៈ​ថ្នាក់​តំ​បន់​និង​ទូទាំង​ប្រ​ទេ​ស​ ក៏​ទទួល​បាន​រង្វាន់​ខ្ពស់​ៗ​ជាច្រើន​។​ ផ្តើម​ពី​នោះ​ ទឹក​ដម​សំ​នៀង​របស់​ធារីត្រូវ​បាន​អ្នក​ជំ​នាញ​ក្នុង​មជ្ឈ​ដ្ឋាន​សិល្បៈ​ដឹង​ស្គាល់​ ក៏​អញ្ជើញ​ចូល​រួម​សម្តែង​ ក្នុង​នោះ​ មាន​ក្រុម​សិល្បៈ​ខ្មែរ​ខេត្ត​សុក​ត្រាំង​ គៀង​យ៉ាង​និង​ខេត្ត​កាម៉ាវ។​ ឆ្នាំ​ ២០០៧ ក្រុម​សិល្បៈ​ខ្មែរ​ត្រេវ​អាង​ អញ្ជើញ​ធារី​ចូល​ក្រុម​សម្តែង​ជា​តួឯក​។​ ធារី ឱ្យ​ដឹង​៖ “ទោះ​បីនា​ងខ្ញុំ​បាន​ចូល​រួម​សម្តែង​នៅ​ក្រុម​សិល្បៈ​ជាច្រើន​ ប៉ុន្តែ​សំ​ខាន់​គឺច្រៀង​និង​រាំ។​ នាង​ខ្ញុំ​មាន​សំ​ណាង​ពេល​ចូល​ក្រុម​សិល្បៈ​ត្រេវ​អាង​ បាន​សិល្ប​ករ​ឆ្នើម​ៗ​របស់​ក្រុម​សិល្បៈ​រស្មី​ប្រ​ទីប​ខេត្ត​ត្រា​វិញ​ បង្ហាត់​របាំប្រ​ពៃណី​ ច្រៀង​និង​កាយ​វិការ​សម្តែង​ល្ខោន​បាសាក់​។​ ដោយ​ការ​ស្រឡាញ់​ពេញ​ចិត្ត​ ទើប​នា​ងខ្ញុំ​ទទួល​យក​បាន​ចំ​ណេះ​ឆាប់​រហ័ស​”។​ ចាប់​ពី​ឆ្នាំ ​២០១៣​ ធារីបង្ហាត់​របាំ​ដល់​ក្រុម​របាំ​វត្ត​គម្ភីរ​សាគរ​ព្រែក​ជ្រៅ​ បង្ហាត់​សិស្ស​បឋម​សិក្សា​ច្រៀង​រាំ ដើម្បី​ថត​កម្ម​វិធី​នា​ទីកុមារ​ ភាសា​ខ្មែរ​នៅ​នា​យក​ដ្ឋាន​ទូរ​ទស្សន៍​ VTV5 តីណាម​បូ។​ល។​

ព្រះ​តេជព្រះ​គុណ​យឿងវឹង​ ព្រះ​ចៅ​អធិ​ការ​វត្ត​គម្ភីរ​សាគរ​ព្រែក​ជ្រៅ​ មាន​ថេរដី​កា​៖ “ធារីបង្ហាត់​របាំដល់​កូន​ចៅ​មាមីង​ខ្មែរ​ដោយ​ឥត​គិត​ថ្លៃ​។​ ហេតុ​នេះ​ វត្ត​មាន​ក្រុម​របាំសម្រាប់​សម្តែង​ជូន​ភ្ញៀវ​ទេស​ចរ​ទស្សនា​កម្សាន្ត​ និង​សម្ដែង​ក្នុង​ឱកាស​ថ្ងៃ​បុណ្យ​ទាន​ផ្សេង​ៗ​ សំ​ដៅ​រួម​ចំ​ណែក​ព្រួត​ដៃ​អភិរក្ស​សិល្បៈ​ ប្រ​ពៃណី​ខ្មែរ​”៕

​                            លីធាន​-មុនី

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
ពី​ឧបករ​ណ៍រាំរបាំ