បងង្វៀនហ្វាងណាម នៅភូមិម៉ែឡាង ស្រុកយ្វៀងហាយ ខេត្តត្រាវិញ បានប្រើប្រាស់ផ្ទះរបស់គាត់ មានផ្ទៃដី១០០ម២ ដើម្បីធ្វើប្លង់ “អាគារប្រើប្រាស់ថាមពលស្អាត បន្សុាំនឹងការប្រែប្រួលអាកាសធាតុ” ។ មិនត្រឹមតែប៉ុណ្ណោះ គាត់ថែមទាំងបានធ្វើការច្នៃប្រតិដ្ឋ ទទួលបានពានរង្វាន់ខ្ពស់ ធ្វើមានសម្រាប់ខ្លួនឯង និងជួយដល់សង្គមផងដែរ។
លោកស្រីឡេត្វៀកហុង ជូនរង្វាន់លេខ ២ ដល់បងង្វៀងហ្វាងណាម
ពិធីប្រឡងច្នៃប្រតិដ្ឋបច្ចេកទេសត្រាវិញលើកទី២ ។
បងណាមបានប្រើបន្ទះ (panel) ផ្គុំបញ្ចូលគ្នាធ្វើជាជញ្ជាំងស្តើងស្រាល មានភាពធន់ខ្ពស់ តម្លៃទាប ជាពិសេសគឺមានលក្ខណៈអ៊ីសូឡង់ការពារកំដៅ អ៊ីសូឡង់ការពារសំឡេងល្អ អាយុកាលជាង ២០ ឆ្នាំ សម្រាប់តម្លើងជញ្ជាំដំបូលផ្ទះទាបជាង ៣៥% បើប្រៀបជាមួយនឹងផ្ទះបែបបុរាណ។ នេះគឺជាដំណោះស្រាយឈ្នះរង្វាន់លេខ ៣ ក្នុងការប្រឡងច្នៃប្រតិដ្ឋបច្ចេកទេសត្រាវិញ លើកទី ៥ ឆ្នាំ ២០១៨ -២០១៩ ។ ជាមួយនឹងដំណោះស្រាយនេះ លោកណាម ទទួលបានប្រាក់រង្វាន់ចំនួន ២៤ លានដុង។ លោកស្រីឡេត្វៀកហុង អនុប្រធានសហព័ន្ធ បណ្តាសមាគមវិទ្យាសាស្ត្របច្ចេកទេសខេត្តត្រាវិញ បានមានប្រសាសន៍ថា៖“ លោកណាមបានចូលរួមប្រឡងច្នៃប្រតិដ្ឋបច្ចេកទេសនៅខេត្តត្រាវិញចំនួន ៣ លើក ដែលខេត្តរៀបចំឡើងរៀងរាល់ពីរឆ្នាំម្តង ក្នុងនោះឈ្នះ ៤ រង្វាន់ ជាមួយ ៤ ប្រធានបទផ្សេងៗ គ្នា រង្វាន់ដែលឈ្នះមានពីររង្វាន់លេខពីរ ២ និងពីរង្វាន់លេខ៣។ ការច្នៃប្រតិដ្ឋរបស់បងណាមទាំងប៉ុន្មាន សុទ្ធតែប្រកបដោយភាពជាក់ស្តែង តួយ៉ាងដូចជាការច្នៃ “ម៉ាស៊ីនបូមធូលីពហុមុខងារ” ដោយប្រើមនុស្សយន្តឱ្យចូលទៅក្នុងបំពង់លូដែលមានទំហំតូច ដើម្បីស្រូបយកខ្សាច់ កាកល្បាប់ សំរាម បានយ៉ាងងាយស្រួលនិងឆាប់រហ័ស” ។
បងង្វៀងហ្វាងណាម កំពុងបញ្ជាម៉ាស៊ីន។
លោកង្វៀនហ្វាងណាម បានឱ្យដឹង៖ “ការច្នៃប្រតិដ្ឋ “ម៉ាស៊ីនបូមធូលីពហុមុខងារ” បានកើតឡើងនៅពេលដែលខ្ញុំឃើញកម្មកររងគ្រោះថ្នាក់ពេលកំពុងធ្វើការ។ ដំណោះស្រាយនេះបានជួយកម្មករឱ្យមានសុវត្ថិភាព ជៀសវាងបានការលំបាក។ ហេតុនោះខ្ញុំបានផលិតជាច្រើនលក់ចេញទីផ្សារដោយរកចំណូលបានជាង ២,៥ ពាន់លានដុង” ។
គំនិតច្នៃប្រតិដ្ឋទាំងប៉ុន្មានរបស់លោកណាម ត្រូវបានអនុវត្តយ៉ាងទូលំទូលាយ ពីព្រោះថាការច្នៃប្រតិដ្ឋមានភាពជាក់ស្តែង។ ព្រមជាមួយនោះ បងណាម ក៏ទទួលបានរង្វាន់ជាច្រើន មានថ្នាក់ខេត្ត ថ្នាក់តំបន់និងថ្នាក់ជាតិ ដូចជា៖ ពានរង្វាន់ទេពកោសល្យវៀតណាម ឆ្នាំ ២០១៥ រៀបចំឡើងដោយមជ្ឈិមសមាគមជំរុញការសិក្សាវៀតណាម; កសិករវៀតណាមឆ្នើមឆ្នាំ ២០១៥ អាស្រ័យមជ្ឈិមសមាគមកសិករជ្រើសរើស ។ មេដាយពលកម្មលេខ ៣ ឆ្នាំ ២០១៧; អ្នកវិទ្យាសាស្ត្រនៃកសិករឆ្នាំ ២០១៨ ៕
សើុងម៉ាល័យ