ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

05/10/2020 - 16:15

ឧបត្ថម្ភ​ទឹក​ប្រាក់ជាង​ ២៧ ពាន់​លាន​ដុង​ដល់​ជន​រង​គ្រោះ​ដោយ​ជាតិ​ពុល​ពណ៌​លឿង​

(សុក​ត្រាំង​) យោង​តាម​សមាគម​ជន​រង​គ្រោះ​ជាតិ​ពុល​ពណ៌​លឿង​ (Dioxin) ខេត្ត​សុក​ត្រាំង​ ទូទាំង​ខេត្ត​ មាន​អង្គ​ការ​ជន​រង​គ្រោះ​ដោយ​ជាតិ​ពុល​ពណ៌​លឿង​ចំ​នួន​ ២៧ និង​ក្លិប​ចំ​ណុះ​សមាគម​ខេត្ត​ចំ​នួន​ ២ មាន​សមាជិកជាង​ ៧.០០០ នាក់។​ ប៉ុន្មាន​ឆ្នាំ​កន្លង​ ការ​ចលនា​ប្រ​ឡង​ប្រ​ណាំ​ងសកម្ម​ភាព​ ដើម្បី​ជន​រង​គ្រោះ​ដោយ​ជាតិ​ពុល​ពណ៌​លឿង​បាន​ផ្សព្វ​ផ្សាយ​ស៊ី​ជម្រៅ​។​ ដំ​ណា​ក់​កាល​ ២០១៤ - ២០១៩ សមាគម​ចលនា​ទឹក​ប្រាក់​បាន​ជាង​ ២៧​ ពាន់​លាន​ដុង​សម្រាប់​ធ្វើ​ជាអំ​ណោយ​បាន​ជាង​ ៧៨.៧០០ ចំ​ណែ​ក​ ជូន​រទេះ​ជន​ពិ​ការ​ ១២៥ គ្រឿង​ ជូន​អា​ហា​រូប​ករណ៍ ២៧៨ ចំ​ណែ​ក​ សង់​ផ្ទះ​ ៧៨ ខ្នង​ ឧបត្ថម្ភ​ទុន​បុល​ដល់​សមាជិក​ ៤៤ នា​ក់។​ល។​ ឆ្លង​តាម​រយៈ​នោះ​ ជន​រង​គ្រោះ​ដោយ​ជាតិ​ពុល​ពណ៌​លឿង​ជាច្រើន​នាក់​មាន​លក្ខណៈ​សម្បត្តិ​លំ​នឹង​ជីវ​ភាព​ ចូល​រួម​ជាមួយ​សហគមន៍។​

ឧត្តមសេនីយ៍​ទោ  សាស្រ្តាចារ្យ​រង​ បណ្ឌិតដាំង​ណា​មដៀង អនុប្រ​ធាន​មជ្ឈិម​សមាគម​ជន​រង​ គ្រោះ​ជាតិ​ពុល​ដោយ​ពណ៌​លឿង​វៀត​ណាម ជូន​មេដាយ​អនុស្សាវរីយ៍​ “ដើម្បី​បុព្វ​ហេតុ​ជន​រង​គ្រោះ​ដោយ​ជាតិ​ពុល​ពណ៌​លឿង​” ដល់​បុគ្គ​លទាំង​ឡាយ​។​

សមាគម​ជន​រង​គ្រោះ​ដោយ​ជាតិ​ពុល​ពណ៌​លឿង​ ខេត្ត​សុក​ត្រាំង​ ទើប​ចាត់​តាំង​សម្រេច​ជោគ​ជ័យ​មហា​សន្និ​បាត​តំ​ណាង​លើក​ទី៣ អា​ណត្តិ​កាល​ ២០២០ - ២០២៥។​ មហា​សន្និ​បាត​បាន​បោះ​ឆ្នោត​តំ​ណា​ង​ ២៧ នាក់ ចូល​ក្នុង​គណៈ​ប្រតិ​បត្តិ​ការ​សមាគម​; ក្នុង​នោះ​ រួម​មា​នលោក​ង្វៀង​ហ្វាង​ផុង អនុប្រ​ធាន​មន្ទីរ​ការ​ងារ​យុទ្ធ​ជន​ពិ​ការ​និង​សង្គម​កិច្ច​ ទទួល​បន្ទុក​ប​ន្ថែម​មុខ​តំ​ណែងជាប្រ​ធាន​សមាគម​អា​ណត្តិ​កាល​ ២០២០ - ២០២៥​៕

​                               លីធាន​ - ថាច់​ធី

ចែករំលែកអត្ថបទ