21/09/2020 - 16:10

ឃោ​សនា​ផ្សព្វ​ផ្សាយ​ចំ​ណេះ​ដឹង​ច្បាប់​ដល់​មន្រ្តី​សង្ឃ​ អ្នក​មុខ​អ្នក​ការ​សាសនា​និង​អ្នក​មាន​ប្រ​ជា​ប្រិយ​

(សុក​ត្រាំង​) គណៈ​កម្មា​ធិការ​រណសិរ្ស​មាតុ​ភូមិ​វៀត​ណាម​ខេត្ត​សុក​ត្រាំង​ ទើប​រៀប​ចំ​សន្និ​បាត​ឃោស​នា​ផ្សព្វ​ផ្សាយ​ចំ​ណេះ​ដឹង​ច្បាប់​ដល់​តំ​ណាង​ជា​មន្រ្តី​សង្ឃ​ អ្នក​មុខ​អ្នក​ការ​សាសនា​និង​អ្នក​មាន​ប្រ​ជា​ប្រិយ​ក្នុង​ខេត្ត​ចំ​នួន​ ៣៥០ អង្គ​និង​រូប​។​

ទិដ្ឋ​ភាព​នៃ​អង្គ​សន្និ​បាត​។​

តំ​ណាង​ចូល​រួម​ បាន​ស្តាប់​ការ​ផ្សព្វ​ផ្សាយ​ខ្លឹម​សារ​ជាមូល​ដ្ឋាន​នៃ​ច្បាប់​ ស្តីពី​សន្តិ​សុខ​ប្រ​ព័ន្ធ​អ៊ីន​ធឺ​ណិត។​ កម្លាំង​មហា​សាម​គ្គី​រវាង​ជន​ជាតិ​ទាំង​ ៣ កិញ - ខ្មែរ​ - ចិន​ និង​ឯក​សារ​មួយ​ចំ​នួន​របស់​មជ្ឈិម​ស្តីពី​ការ​ងារ​ជន​ជាតិ​ សាសនា​ក្នុង​ស្ថាន​ភាព​ថ្មី​។​ លទ្ធ​ផល​នៃ​ការ​អនុវត្ត​ល្អ​នូវ​គោល​ការណ៍​ សេច​ក្តី​សម្រេច​ចិត្ត​របស់​បក្ស​ គោល​នយោ​បាយ​និង​ច្បាប់​របស់​រដ្ឋ​ ។​

ក្នុង​ឱកាស​នេះ​ដែរ​ គណៈ​កម្មា​ធិការ​រណសិរ្ស​មាតុ​ភូមិ​វៀត​ណាម​ខេត្ត​សុក​ត្រាំង​ ក៏​ផ្ដល់​ព័ត៌​មាន​អំ​ពី​ការ​ចូល​រួម​វិភាគ​ទាន​របស់​មន្រ្តី​សង្ឃ​ អ្នក​មុខ​ អ្នក​ការ​សាសនា​ និង​អ្នក​មាន​ប្រ​ជា​ប្រិយ​ជួយ​ដល់​គ្រួ​សារ​ក្រី​ក្រ គ្រួ​សារ​មាន​ស្ថាន​ភាព​ក្រលំ​បាក​ដោយ​ផល​ប៉ះ​ពាល់​នៃ​ជំ​ងឺ​ ជូន​បាសាំង​ទឹក​និង​ទឹក​សាប​ ព្រម​ទាំង​របស់​ប្រើ​ប្រាស់​ចាំ​បាច់​ដទៃ​ទៀត​ដល់​គ្រួ​សារ​ដែល​រង​គ្រោះ​ដោយ​ភាព​រាំង​ស្ងួត​និង​ជ្រាប​ទឹក​ប្រៃ៕​

                                                                         យ្វីអា​ញ់ -លេង​មី

 

ចែករំលែកអត្ថបទ