នៅហាណូយ លោកឌោវ៉ាន់ចៀង រដ្ឋមន្ត្រី ប្រធានគណៈកម្មាធិការជនជាតិ បានដឹកនាំកិច្ចប្រជុំ ជាមួយនឹងធនាគារគោលនយោបាយសង្គមវៀតណាម ពិភាក្សាអំពីកិច្ចសហការអនុវត្តគម្រោងចម្រុះអភិវឌ្ឍសេដ្ឋកិច្ច -សង្គម នៅតំបន់ជនជាតិភាគតិច និងតំបន់ភ្នំ ដំណាក់កាល ២០២១-២០៣០។
ទិដ្ឋភាពកិច្ចប្រជុំ។
ថ្លែងយោបល់នៅក្នុងកិច្ចប្រជុំ លោកឌោវ៉ាន់ចៀង រដ្ឋមន្ដ្រី ប្រធានគណៈកម្មាធិការជនជាតិ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ធនាគារគោលនយោបាយសង្គមវៀតណាម ដែលបានយកចិត្តទុកដាក់ឧបត្ថម្ភ រួមដំណើរជាមួយនឹងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់ជនជាតិភាគតិចនិងតំបន់ភ្នំ អស់រយៈពេលជាច្រើនឆ្នាំមកនេះ។ ទន្ទឹមនឹងនោះ ក៏បានផ្ដល់ជូនពីការងារត្រៀមបម្រុងអនុវត្តគម្រោងចម្រុះ ចំណុចសំខាន់គឺកម្មវិធីទិសដៅជាតិអភិវឌ្ឍសេដ្ឋកិច្ច-សង្គម នៅតំបន់ជនជាតិភាគតិចនិងតំបន់ភ្នំ ដំណាក់កាល ២០២១ -២០៣០ លោករដ្ឋមន្ដ្រី ប្រធានគណៈកម្មាធិការជនជាតិ ឱ្យដឹង៖ ក្នុងដំណាក់កាលថ្មី គោលនយោបាយឥណទានចំពោះតំបន់ជនជាតិភាគតិច និងតំបន់ភ្នំនឹងមានការផ្លាស់ថ្មីច្រើន និងបើកទូលាយតាមទិសបង្កើនកម្រិត បើកទូលាយមុខសញ្ញាឱ្យបុលសម្រាប់គម្រោងផលិតកម្ម អាជីវកម្ម បង្កើតមុខរបររកស៊ីចិញ្ចឹមជីវិតដល់ជនជាតិភាគតិច។ លោករដ្ឋមន្រ្តី ប្រធានគណៈកម្មាធិការជនជាតិ សង្ឃឹមថា ធនាគារគោលនយោបាយសង្គមវៀតណាម នឹងបន្តការយកចិត្តទុកដាក់ រួមដំណើរដើម្បីសម្រេចបានទិសដៅខ្ពស់បំផុតដែលកម្មវិធីបានដាក់ចេញ។
លោកយឿងក្វៀកថាំង អគ្គនាយកធនាគារគោលនយោបាយសង្គមវៀតណាម ឱ្យដឹង៖ ធនាគារគោលនយោបាយសង្គមវៀតណាម តែងចែករំលែកនូវការលំបាកដល់ប្រជាជននៅតំបន់ជនជាតិភាគតិចនិងតំបន់ភ្នំ។ ទោះបីក្នុងលក្ខណៈនៅលំបាកច្រើនក៏ដោយ ប៉ុន្តែលោកយឿងក្វៀកថាំង បានសម្តែងការប្តេជ្ញាចិត្តនឹងព្រួតដៃអនុវត្តល្អនូវសេចក្តីសម្រេចចិត្តរបស់រដ្ឋសភា រដ្ឋាភិបាល អំពីទិសដៅអភិវឌ្ឍសេដ្ឋកិច្ច-សង្គមតំបន់ជនជាតិភាគតិចនិងតំបន់ភ្នំក្នុងដំណាក់កាលខាងមុខ ព្រមទាំងបានឱ្យដឹងថា ធនាគារគោលនយោបាយសង្គមវៀតណាម នឹងសហការស្អិតល្មួតជាមួយនឹងគណៈកម្មាធិការជនជាតិ ដើម្បីធានាប្រភពទុនអនុវត្តកម្មវិធី។
ក្នុងកិច្ចប្រជុំនេះ ភាគីទាំងពីរបានដោះដូរពិភាក្សាអំពីដំណោះស្រាយដើម្បីផ្សព្វផ្សាយព្រមៗគ្នា ឯកភាពតាមស្មារតីផ្លាស់ថ្មីខាងគោលនយោបាយឥណទាន តាមសេចក្តីសម្រេចចិត្តរបស់រដ្ឋសភា ដើម្បីរួមចំណែកអនុវត្តសម្រេចជោគជ័យនូវគម្រោងចម្រុះអភិវឌ្ឍសេដ្ឋកិច្ច-សង្គមនៅតំបន់ជនជាតិភាគតិចនិងតំបន់ភ្នំ ដំណាក់កាល ២០២១-២០៣០៕
យោង៖ https://baodantoc.vn ប្រែ៖ វិមាន