(កឹងធើ) គណៈកម្មការសេដ្ឋកិច្ចមជ្ឈិម ទើបសហការជាមួយនឹងគណៈអចិន្រៃ្តយ៍នៃគណៈកម្មាធិការបក្សក្រុងកឹងធើ រៀបចំកិច្ចប្រជុំសិក្សាស្រាវជ្រាវ រៀនសូត្រ បញ្រ្ជាបផ្សព្វផ្សាយអនុត្តសេចក្ដីសម្រេចចិត្តលេខ ៥៩-NQ/TW ចុះថ្ងៃ ៥-៨-២០២០ របស់ការិយាល័យនយោបាយ “អំពីការកសាងនិងអភិវឌ្ឍន៍ក្រុងកឹងធើដល់ឆ្នាំ ២០៣០ ចក្ខុវិស័យដល់ឆ្នាំ ២០៤៥” (សេចក្ដីសម្រេចចិត្តលេខ ៥៩-NQ/TW) ដោយរូបភាពផ្សាយបន្តផ្ទាល់ពីទីតាំងចែកចាយបណ្ដាញនៃគណៈកម្មាធិការបក្សក្រុងកឹងធើ ទៅទីតាំងភ្ជាប់បណ្ដាញនៃគណៈកម្មាធិការបក្សខ័ណ្ឌ ស្រុក គណៈកម្មាធិការបក្សចំណុះគណៈកម្មាធិការបក្សក្រុងនិងបណ្ដាឃុំ សង្កាត់ ទីប្រជុំជនលើភូមិសាស្រ្តក្រុង។
សមមិត្ដង្វៀនវ៉ាន់ប៊ិញ សមាជិកការិយាល័យនយោបាយ លេខាមជ្ឈិមបក្ស ប្រធានគណៈកម្មការសេដ្ឋកិច្ចមជ្ឈិម ថ្លែងយោបល់ក្នុងអង្គសន្និបាត។
តំណាងទាំងឡាយ ចូលរួមសន្និបាតនៅទីតាំងចែកចាយបណ្ដាញនៃ
គណៈកម្មាធិការបក្សក្រុង។
ក្នុងកិច្ចប្រជុំ សមមិត្តង្វៀនហុងសើុង អនុប្រធានគណៈកម្មការសេដ្ឋកិច្ចមជ្ឈិម បានផ្សព្វផ្សាយសេចក្ដីសម្រេចចិត្តលេខ ៥៩-NQ/TW។ ព្រមជាមួយនោះ ចំណុចសំខាន់នៃសេចក្ដីសម្រេចចិត្ត គឺវាយតម្លៃពីស្ថានភាពនិងមូលហេតុនៃចំណុចខ្វះចន្លោះក្នុងការអនុវត្តសេចក្តីសម្រេចចិត្តលេខ ៤៥- NQ/TW រយៈពេល ១៥ ឆ្នាំកន្លង។ តាមរយៈនោះ ដាក់ចេញទិសដៅដល់ឆ្នាំ ២០៣០ ចក្ខុវិស័យដល់ឆ្នាំ ២០៤៥ រួមជាមួយនឹងភារកិច្ចនិងដំណោះស្រាយជាក់ស្ដែង។ សេចក្ដីសម្រេចចិត្តកំណត់ទិសដៅដល់ឆ្នាំ ២០៣០ ក្រុងកឹងធើ ក្លាយជាទីក្រុងអេកូទំនើប ស៊ីវិល័យ ដិតដាមដោយអត្តសញ្ញាណវប្បធម៌ព្រែកទន្លេតំបន់វាលរាបទន្លេគឺវឡុង; ជាមជ្ឈមណ្ឌលនៃតំបន់ផ្គត់ផ្គង់សេវាពាណិជ្ជកម្ម ទេសចរណ៍ logistics ឧស្សាហកម្មច្នៃផលិត កសិកម្ម ប្រើប្រាស់បច្ចេកវិទ្យាទំនើប អប់រំនិងបណ្ដុះបណ្តាលសុខាភិបាលស៊ីជម្រៅ វិទ្យាសាស្រ្តបច្ចេកវិទ្យា វប្បធម៌ កីឡា; ជាទីក្រុងស្នូលតំបន់វាលរាបទន្លេគឺវឡុង; ជីវភាពសម្ភារៈនិងស្មារតីរបស់ប្រជាជនសម្រេចកម្រិតខ្ពស់; អង្គការបក្ស និងប្រព័ន្ធនយោបាយស្អាតស្អំ រឹងមាំ; ការពារប្រទេស សន្តិសុខត្រូវបានធានារឹងមាំ។ ចក្ខុវិស័យដល់ឆ្នាំ ២០៤៥ កឹងធើ ជាទីក្រុងអេកូទំនើប ស៊ីវិល័យ ដិតដាមដោយអត្តសញ្ញាណព្រែកទន្លេតំបន់វាលរាបទន្លេគឺវឡុង; ឋិតក្នុងក្រុមចំណោមទីក្រុងអភិវឌ្ឍន៍បង្គួរនៅទ្វីបអាស៊ី។ល។
អញ្ជើញចូលរួមនិងសរុបសេចក្ដីក្នុងកិច្ចប្រជុំ សមមិត្តង្វៀនវ៉ាន់ប៊ិញ សមាជិកការិយាល័យនយោបាយ លេខាមជ្ឈិមបក្ស ប្រធានគណៈកម្មការសេដ្ឋកិច្ចមជ្ឈិម គូសបញ្ជាក់៖ ភារកិច្ចសំខាន់ និងជាប្រចាំនៃសេចក្ដីសម្រេចចិត្ត៥៩-NQ/TW គឺកសាងនិងអភិវឌ្ឍន៍ក្រុងកឹងធើ ក្លាយជាមជ្ឈមណ្ឌលនៃតំបន់តីណាមបូ។ កឹងធើ គប្បីបង្កភាពទាក់ទាញនិងសាយភាយទូទាំងតំបន់ ធានាស្រុះស្រួលផលប្រយោជន៍ ដោយឡែកនៃក្រុងកឹងធើ និងផលប្រយោជន៍ដល់ភូមិភាគក្នុងតំបន់។ ដោយតួនាទីជាមជ្ឈមណ្ឌលក្រុងកឹងធើគប្បីជាមជ្ឈមណ្ឌលអំពីវប្បធម៌តំបន់ព្រែក ទន្លេតំបន់វាលរាបទន្លេគឺវឡុង ជាមជ្ឈមណ្ឌលអប់រំ និងបណ្ដុះបណ្ដាលសុខាភិបាល (ព្យាបាលជំងឺបណ្ដើរ ផ្សព្វផ្សាយបទពិសោធន៍បណ្ដើរ) ជាមជ្ឈមណ្ឌលវិទ្យាសាស្រ្តបច្ចេកវិទ្យាសម្រាប់ផ្គត់ផ្គង់សេវា វិទ្យាសាស្រ្តបច្ចេកវិទ្យា ទូទាំងតំបន់។ល។ ទន្ទឹមនឹងនោះ ការកសាងបក្ស កសាងប្រព័ន្ធនយោបាយ សម្រិតសម្រាំង ប្រសិទ្ធភាព លទ្ធផល; កសាងកងជួរកម្មាភិបាលស្អាតស្អំ រឹងមាំនិងសក្ដិសមនឹងភារកិច្ច៕
ង៉ុកក្វៀង - ថាច់ធី