• សំណួរ៖ ខ្ញុំចង់ដឹងថាប្រាក់សោធនចំពោះគ្រូបង្រៀនចូលនិវត្តន៍ ដែលមិនទាន់បានទទួលរបបប្រាក់បំណាច់អតីតភាពការងារនៃប្រាក់ចូលនិវត្តន៍ តើត្រូវបានគិតដូចម្តេចខ្លះ?
• ចម្លើយ៖ ស្ថាប័នធានារ៉ាប់រងសង្គមក្រុងកឹងធើ ឱ្យដឹង៖
តាមមាត្រា ៤ នៃអនុក្រឹត្យលេខ ១៤/២០២០ NĐ-CP ចុះថ្ងៃ ២៤-១-២០២០ របស់រដ្ឋាភិបាល បានកំណត់ពីរបបប្រាក់សោធនចំពោះគ្រូបង្រៀនចូលនិវត្តន៍ ហើយមិនទាន់បានទទួលរបបនៃប្រាក់បំណាច់អតីតភាពការងារនៃប្រាក់ចូលនិវត្តន៍ (មានសុពលភាព ចាប់ពីថ្ងៃ ១៥-៣- ២០២០) បានចែង៖
កម្រិតប្រាក់សោធនផ្តល់ជាទឹកប្រាក់តែម្តងគត់ ត្រូវបានគិតដូចខាងក្រោម៖
ចំនួនប្រាក់សោធន= (ប្រាក់ចូលនិវត្តន៍ខែ x ១០%) x ចំនួនឆ្នាំត្រូវបានគិតផ្តល់ប្រាក់សោធន។
ក្នុងនោះ៖
- ប្រាក់ចូលនិវត្តន៍ខែ គឺជាកម្រិតប្រាក់ដែលចូលនិវត្តន៍របស់ខែក្នុងអំឡុងពេលដែលអនុក្រឹត្យនេះមានសុពលភាព;
- ចំនួនឆ្នាំដែលត្រូវបានគិតផ្តល់ប្រាក់សោធន គឺជារយៈពេលដែលសាមីជនបានបង្ហាត់បង្រៀន អប់រំ ធ្វើការណែនាំអនុវត្តនៅតាមមូលដ្ឋានអប់រំ រយៈពេលចូលរួមបង្ហាត់បង្រៀននៅតាមថ្នាក់រៀន ត្រូវបានរៀបចំនៅតាមអង្គភាពយុវជនឈានមុខ ប្រសិនបើរយៈពេលមិនជាប់ជានិច្ចទេ គឺត្រូវបូកបញ្ចូល មិនគិតរយៈពេលដែលបានទទួលប្រាក់បំណាច់អតីតភាពការងាររបស់កងកម្លាំងប្រដាប់អាវុធ និងប្រាក់បំណាច់អតីតភាពការងារនៃវិស័យផ្សេងៗ (ប្រសិនបើមាន) ក្នុងប្រាក់ចូលនិវត្តន៍។
ចំពោះខែខ្វះ ចាប់ពី ៣ ខែរហូតដល់ ៦ ខែ ត្រូវគិតជាកន្លះឆ្នាំ; លើសពី ៦ ខែរហូតដល់ក្រោម ១២ ខែត្រូវគិតជាមួយឆ្នាំ។
ករណីគ្រូបង្រៀនគ្រប់លក្ខណៈទទួលប្រាក់សោធន តាមសេចក្តីកំណត់នៃអនុក្រឹត្យនេះ ទទួលមរណភាពដោយមិនទាន់បានដោះស្រាយតាមរបប ចាប់ពីថ្ងៃ ១-១ -២០១២ ទៅក្រោយទៀត គឺអ្នកតំណាងផ្ទេរសិទ្ធិជាសាច់ញាតិ (រួមមាន៖ ប្រពន្ធ ប្តី ឪពុកម្តាយបង្កើត ឪពុក ម្ដាយធម៌ កូនបង្កើត កូនធម៌របស់សាមីជន) ធ្វើសំណុំឯកសារនិងទទួលរបបប្រាក់សោធនតាមការកំណត់។ អ្នកតំណាងផ្ទេរសិទ្ធិជាសាច់ញាតិគ្រូបង្រៀនដែលទទួលមរណភាព ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់អំពីសំណុំឯកសារ និងទឹកប្រាក់សោធនដែលទទួលបាន៕
ចឹងហ៊ឹង -ប្រែសម្រួល៖ លីសៀ