កីឡា - ទេសចរណ៍ ទេសចរណ៍

17/08/2020 - 16:46

សុក​ត្រាំង​ផ្តុំ​កម្លាំង​អភិវឌ្ឍ​វិស័យ​ទេ​សចរ​ណ៍សហគមន៍

សុក​ត្រាំង​គឺជា​ខេត្ត​មួយ​ក្នុង​ចំ​ណោម​ខេត្ត​ ក្រុង​ នា​នា​ នៅ​តំ​បន់​វាល​រាប​ទន្លេ​គឺវ​ឡុង​ ដែល​មាន​លក្ខណៈ​វប្បធម៌​ពិសេស​ដោយ​ឡែក​ ដោយ​មាន​ជន​ជាតិ​ចំ​នួន​ ៣ គឺ កិញ-ខ្មែរ​-ចិន​ រួម​រស់​ជាមួយ​គ្នា​។​ ជាមួយ​នឹង​ទេ​សភា​ព​ធម្ម​ជាតិ​ដ៏​ស្រស់​ត្រកាល​ ហេតុ​នោះ​ខេត្ត​មាន​សក្តានុពល​ដ៏​ធំ​ដើម្បី​អភិវឌ្ឍ​អេកូទេ​សចរ​ណ៍។​

ភ្ញៀវ​ទេ​សចរ​ដើរ​ទស្សនា​វត្ត​ស្រឡូ​ង។​

មណ្ឌល​សមាធិទ្រុកឡឹម​ខេត្ត​សុក​ត្រាំង​ ជាទីតាំង​ទេ​សចរ​ណ៍ជំ​នឿ​សាសនា​កំ​ពុង​តែទាក់​ទាញ​ភ្ញៀវ​ជាច្រើន​។​

ក្រៅពី​តំ​បន់​ទេ​សចរ​ណ៍បុរា​ណដូច​ជា​៖ វត្ត​មហា​ទប់, វត្ត​ស្រឡូង, វត្ត​ដឹក​សែក, វត្ត​ឃ្លាំ​ងនិង​អា​គារ​តាំង​ពិព័រណ៍​វប្បធម៌​ខ្មែរ​ វត្ត​ពុទ្ធិកសិក្សា​ ២ វត្ត​សំ​រោង​។​ល។​ ខេត្ត​សុក​ត្រាំង​នៅ​មាន​ទីតាំង​ទេសចរ​ណ៍ជំ​នឿ​សាសនា​ដែល​បាន​និង​កំ​ពុង​តែវិនិ​យោគ​កសាង​ដូច​ជា​៖ មណ្ឌល​សមាធិទ្រុកឡឹម​ ដាក់​ឱ្យ​ប្រើ​ប្រាស់​នៅ​ដើម​ឆ្នាំ​ ២០២០ ; តំ​បន់​វប្បធម៌​និង​ជំ​នឿ​សាសនា​យ៉ៀងតៀង​។​ វត្ត​ក្វាង​អឹម​ ដុង​ហា​យ នៅ​ទីរួម​ខេត្ត​វិញ​ចូវ​។​ល។​ ក្រៅ​ពី​នេះ​ ជារៀង​រាល់​ឆ្នាំ​ ខេត្ត​ក៏​មាន​ពិធីបុណ្យ​ជាច្រើន​ ដែល​ទាក់​ទាញ​ភ្ញៀវ​ទេ​សចរ​នៅ​ក្នុង​និង​ក្រៅ​ខេត្ត​មក​ទស្សនា​យ៉ាង​កុះ​ករ​។​ ពិសេស​គឺពិធីបុណ្យ​អកអំ​បុក​-ប្រ​ណាំ​ងទូក​-ងរបស់​ជន​ជាតិ​ខ្មែរ​ បាន​ក្លា​យជាពិធី​បុណ្យ​ដ៏​ធំ​មួយ​នៅ​តំ​បន់​ណា​មបូ​។​ កាល​ពី​ឆ្នាំ​ ២០១៩ ប្រាក់​ចំ​ណូល​សរុប​ផ្នែក​ទេ​សចរ​ណ៍ សម្រេច​ជាង​ ១.០០០ ពាន់​លាន​ដុង​។​

លោក​ ផាមវុាំងដូវ នា​យក​រងមន្ទីរ​វប្បធម៍​ កីឡា​ និង​ទេ​សចរ​ណ៍ខេត្ត​សុក​ត្រាំង​ បាន​មាន​ប្រ​សាសន៍​៖ “ខេត្ត​បាន​កំ​ណត់​ការ​អភិវឌ្ឍ​ទេ​សចរ​ណ៍សហគមន៍ ​គឺជា​ភារ​កិច្ច​ដ៏​សំ​ខាន់​មួយ​សំ​ដៅ​ជំ​រុញ​ផ្នែក​ទេ​សចរណ៍ក្លាយ​ជាខឿន​សេដ្ឋ​កិច្ច​ចម្បង​។​ យោង​តាម​គម្រោង​អភិវឌ្ឍ​ទេ​សចរ​ណ៍របស់​ខេត្ត​ នៅ​ពេល​ខាង​មុខ​នឹង​អភិវឌ្ឍ​បណ្ដុំ​ទេសចរ​ណ៍សហគមន៍សំ​ខាន់​ៗ​ចំ​នួន​ ៤ នោះ​គឺ បណ្ដុំ​ទេសចរ​ណ៍សហគមន៍ ​នៅ​ឃុំ​ហឹង​ភូ ស្រុក​មីទូ - ង៉ាណាំ​ ជាទេសចរ​ណ៍ បរិយា​កាស​វប្បធម៌​ណាមបូ​សុទ្ធ​សាធតាម​បណ្តោយ​ផ្លូវ​ពុង​ហេប​និង​តំ​បន់​ផ្សារ​អណ្តែត​ង៉ាណាំ​។​ បណ្ដុំ​ទេសចរ​ណ៍សហគមន៍កោះ​មីភឿក និង​កោះ​ផុងណឹម នៅ​ស្រុក​កេសាច់ ជាអេកូទេ​សចរ​ណ៍សម្រាក​លំ​ហែកាយគុណ​ភាព​ខ្ពស់​ដិតដាម​ដោយ​លក្ខណៈ​តីណា​មបូ​។​ បណ្ដុំ​ទេសចរ​ណ៍ សហគមន៍​កោះ​កូវ​ឡាវ​យ៉ុង ជាទេ​សចរ​ណ៍ឆ្លង​កាត់​បទ​ពិសោធ​ន៍      ស្វែង​យល់​ធម្ម​ជាតិ​និង​ប្រ​វត្តិ​សាស្ត្រ​។​ បណ្ដុំ​ទេ​សចរណ៍​បរិយា​កាស​វប្បធម៌​ខ្មែរ​នៅ​ឃុំ​ភូតឹង​ (ស្រុក​ចូវ​ថា​ញ់) - ឃុំ​ភូត​ឹម (ស្រុក​ចូវ​ថាញ់) និង​ភូមិ​បឹង​កក់​ ឃុំ​ភូមី ស្រុក​មីទូ ដោយ​មាន​ស្ថាបត្យ​កម្ម​ពិសេស​ៗ​ជាច្រើន​ដិតដាម​ដោយ​លក្ខណៈ​វប្បធម៌​ខ្មែរ​ណាម​បូ​។​ នៅ​ពេល​បណ្ដុំ​ទេសចរណ៍​ទាំង​ ៤​ អភិវឌ្ឍ​មិន​ត្រឹម​តែទាក់​ទាញ​ភ្ញៀវ​ទេ​សចរ​ប៉ុណ្ណោះ​ទេ​ ថែម​ទាំង​រួម​ចំ​ណែ​ក​ប​ង្កើត​ការ​ងារ​លំ​នឹង​ដល់​ពល​ករ​នៅ​ជន​បទ​ទៀត​ផង​។​ ព្រម​ទាំង​លើ​ក​កម្ពស់​តម្លៃ​វប្បធម៌​ ប្រ​ពៃណី​របស់​ភូមិ​ភាគ​និង​រួម​ចំ​ណែ​ក​កាត់​បន្ថយ​ភាព​ក្រី​ក្រចីរ​ភាព​៕

​                   យ្វីអា​ញ់-សុផន

ចែករំលែកអត្ថបទ