ចរិតស្លូតបូត អស់ពីចិត្តជាមួយនឹងការងារសង្គម ម៉្លោះហើយលោក ឡឹមង៉ុកតាយ នៅភូមិយុងយឿ A ឃុំវិញត្រាច់ដុង ក្រុងបាកលីវ ខេត្តបាកលីវ បានមាមីងគោរពរាប់អាន។ ជាច្រើនឆ្នាំមកនេះ ជាមួយនឹងតួនាទីអ្នកមានប្រជាប្រិយ លោកបានចលនាប្រជាជនបរិច្ចាគដី ដំណាំ ប្រាក់កាស កម្លាំងពលកម្ម។ល។ កសាងសំណង់ជនបទនៅភូមិភាគ។
លោក ឡឹមង៉ុកតាយ។
ធ្លាប់បានបួសរៀននិងជាគណៈកម្មការវត្ត លោកឡឹមង៉ុកតាយ ខិតខំពលកម្មផលិត ដើម្បីលើកស្ទួយជីវភាពគ្រួសារឈានឡើងធូរធារ។ លោកអប់រំកូនចៅរស់នៅត្រឹមត្រូវខិតខំធ្វើការរៀនសូត្រ ដើម្បីក្លាយជាមនុស្សល្អមានប្រយោជន៍សម្រាប់សង្គម សុភាពរាបសា គោរពចាស់ព្រឹទ្ធាចារ្យ។ ព្រោះហេតុនោះ កូនៗទាំង ៥ នាក់របស់គាត់សុទ្ធតែមានជីវភាពធូរធារ ដឹងគុណឪពុកម្តាយ។ លោកតាយ ឱ្យដឹង៖ “ខ្ញុំបានសិក្សាទាំងផ្លូវលោក និងផ្លូវធម៌ ដូច្នេះរស់នៅត្រូវធ្វើជាគំរូដើម្បីមាមីងយកតម្រាប់តាម។ ហេតុនេះ កូនចៅក្នុងគ្រួសារខ្ញុំអប់រំមានក្រឹត្យក្រមត្រឹមត្រូវ ណែនាំលើកទឹកចិត្ត ឱ្យខំប្រឹងធ្វើការរកស៊ី ដាច់ខាតមិនប្រព្រឹត្តខុសច្បាប់ និងចៀសវាងបាបគ្រោះសង្គម”។
ផ្លូវដានចូលទៅកាន់ភូមិយុងយឿ A ដែលលោក ឡឹមង៉ុកតាយ ចលនាប្រជាជនបរិច្ចាគដីដំណាំ ជូនរដ្ឋកសាងសំណង់នេះ។
គ្រួសារលោកតាយ រស់នៅជាគំរូ អនុវត្តល្អតាមសេចក្តីកំណត់របស់ច្បាប់ ខ្នះខ្នែងចូលរួមរាល់ចលនារបស់ភូមិភាគ។ រូបលោកផ្ទាល់ តែងខ្នះខ្នែង ចលនាមាមីងខ្មែរពង្រីកសេដ្ឋកិច្ច បរិច្ចាគដីដំណាំ កម្លាំងពលកម្ម ដើម្បីរដ្ឋធ្វើផ្លូវដានប្រវែងជាង ១ គីឡូម៉ែត្រ។ ក្រៅពីនោះ លោកនៅទាំងទៅដល់ផ្ទះចលនាប្រជាជន រួមវិភាគទានប្រាក់និងកម្លាំងពលកម្ម ដើម្បីធ្វើផ្លូវដានចូលច្រកផ្លូវតំបន់តាំងទីលំនៅ។ ព្រមទាំងចលនាមាមីងនិងវង្សត្រកូលឡឹមរួមវិភាគទានប្រាក់ អង្ករនិងរបស់ប្រើប្រាស់ជាចាំបាច់ ដើម្បីឧបត្ថម្ភដល់គ្រួសារក្រីក្រនៅភូមិភាគ។ លោក ឡឹមឌើ អាយុ ៧០ ឆ្នាំ មានប្រសាសន៍៖ “ប៉ុន្មានខែមកនេះ កន្លងពីរបីថ្ងៃលោកតាយមកសួរសុខទុក្ខម្តង ថែមទាំងអញ្ជើញវេជ្ជបណ្ឌិតមកពិនិត្យសុខភាពខ្ញុំដល់ផ្ទះទៀតផង។ មិនត្រឹមតែដូច្នោះ លោកតាយនៅទាំងជូន អង្ករ ប្រាក់ ភេសជ្ជៈ។ល។ ខ្ញុំអរគុណខ្លាំងណាស់ចំពោះសន្តានចិត្តរបស់គាត់”។
លោកស្រី ផាងថាញ់ថាវ អនុប្រធានគណៈកម្មាធិការប្រជាជនឃុំវិញត្រាច់ដុង ឱ្យដឹង៖ “លោក ឡឹមង៉ុកតាយ ជាអ្នកមានប្រជាប្រិយបង្កបានទំនុកចិត្តក្នុងវង្សត្រកូលឡឹមនិងមាមីងខ្មែរក្នុងភូមិ។ ហេតុនេះ ក្នុងកិច្ចប្រជុំប្រជាជន ឬក៏សម្រុះសម្រួលដែលមានលោកតាយចូលរួមសុទ្ធតែសម្រេចជោគជ័យ។ ពិសេស លោកខ្នះខ្នែងចលនាមាមីងអនុវត្តម៉ឺងម៉ាត់តាមបទបញ្ញតិ្តរបស់ច្បាប់ ពិសេសគឺមិនផឹកស្រា បៀរពេលចូលរួមចរាចរនិងបង្ការរោគប្រឆាំងជំងឺ covid-១៩ រួមចំណែករក្សាសន្តិសុខសណ្តាប់ធ្នាប់នៅភូមិភាគ”៕
លីធាន-មុនី