03/08/2020 - 16:48

គិត​គូរ​ដល់​គ្រួ​សារ​គោ​លនយោ​បាយ​

ខេត្ត​សុក​ត្រាំង​ បាន​ផ្តុំ​កម្លាំង​ចង្អុល​ការ​ដល់​មន្ទីរ​ គណៈ​ ផ្នែក​ និង​ភូមិ​ភាគ​ ផ្សព្វ​ផ្សាយ​អនុវត្ត​ល្អ​គោ​លនយោ​បាយ​គិត​គូរ​ដល់​គ្រួ​សារ​គោ​លនយោ​បាយ​ និង​អ្នក​មាន​សគុណ​លើ​ភូមិ​សាស្រ្ត​។​ ឆ្លង​តាម​រយៈ​នោះ​ រួម​ចំ​ណែ​ក​លើ​ក​ស្ទួយ​ជីវ​ភាព​សម្ភារៈ និង​ស្មារ​តី​ដល់​អ្នក​មាន​សគុណ​នៅ​ក្នុង​ខេត្ត​។​

ប្រ​គល់​ផ្ទះ​ឧបការ​គុណ​ដល់​គ្រួ​សារ​គោ​លនយោ​បាយ​នៅ​ស្រុក​ត្រឹង​ដេ។​

ទូទាំង​ខេត្ត​ អ្នក​មាន​សគុណ​ប្រ​មាណ ​៤៩.២២៥ នាក់ ក្នុង​នោះ​ មុខ​សញ្ញា​ដែល​បាន​ទទួល​ប្រាក់​សោ​ធន​រៀង​រាល់​ខែ​ចំ​នួន ​១២.១១៨ នាក់ មុខ​សញ្ញា​ដែល​ទទួល​ប្រាក់​សោ​ធន​តែមួយ​លើ​ក​ ចំ​នួន​ ៣៧.១០៧ នាក់។​ តាម​ប្រ​សាសន៍​លោក​ឡេហ្វាង​ដៀង នា​យក​មន្ទីរ​ការ​ងារ​យុទ្ធ​ជន​ពិ​ការ​និង​សង្គម​កិច្ច​សុក​ត្រាំង​ ខេត្ត​បាន​សង់​ផ្ទះ​៧.២៦២ខ្នង​ជូន​អ្នក​មាន​សគុណ​ ក្នុង​នោះ​ សង់​ថ្មី​ ៤.៤១១ ខ្នង ​និង​ជួស​ជុល ​២.៥៨១ ខ្នង​ គិត​ជាទឹក​ប្រាក់ជាង​ ២៥៥,២ ពាន់​លាន​ដុង​។​ តាម​រយៈ​មូល​និធិ​ “តប​ស្នង​សង​គុណ​” ខេត្ត​បាន​សង់​និង​ជួស​ជុល​ផ្ទះ​ឧបការ​គុណ​បាន ​៥១៧ ខ្នង​ អស់​ទឹក​ប្រាក់ ១៦​ ពាន់​លាន​ដុង​។​ បច្ចុប្បន្ន​ ខេត្ត​សុក​ត្រាំង​ មិន​មាន​គ្រួ​សារ​អ្នក​មាន​សគុណ​ជួប​លំ​បាក​ខាង​លំ​នៅ​ឋាន​ទៀត​ទេ​។​

វីរមាតា​វៀត​ណា​ម ត្រឿង​ធីឌាំង នៅ​សង្កាត់​ទី៦ ក្រុង​សុក​ត្រាំង​ មាន​កូន​ជាយុទ្ធ​ជន​ពលី​ ២ នា​ក់ បាន​ស្លាប់​ក្នុង​សម័យ​តស៊ូ​ប្រ​ឆាំង​ចក្រ​ពត្តិ​អា​មេរិក​។​ លោក​យាយ​ត្រឿង​ធីឌាំង ឱ្យ​ដឹង​៖ “អា​យុ​៩៣​ឆ្នាំហើយ​ ខ្ញុំ​បាន​ឃើញ​ភូមិ​ស្រុក​ ប្រ​ទេ​ស​ជាតិ​សន្តិ​ភាព​ និង​រីក​ចម្រើន​។​ ខ្ញុំ​មាន​ការ​ត្រេក​អរ​ពេល​បាន​រដ្ឋ​គិត​គូរ​ដល់​គ្រួ​សារ​គោ​លនយោ​បាយ​ដូច្នេះ​។​ រូប​ខ្ញុំ​ផ្ទាល់​តែ​ងបាន​រដ្ឋ​អំ​ណា​ច​រណសិរ្ស​មាតុ​ភូមិ​និង​អង្គ​ការ​មហា​ជន​ភូមិ​ភាគ​ យក​ចិត្ត​ទុក​ដាក់​គិត​គូរ​តាំង​ពី​សម្ភារៈ ស្មារ​តី​ និង​សុខ​ភាព​ផង​។​ សព្វ​ថ្ងៃ​ខ្ញុំ​សង្ឃឹម​ថា​ កូន​ចៅ​ជំ​នា​ន់​ក្រោយ​នឹង​ពង្រីក​ល្អ​ប្រ​វេណី​ស្នេហា​ជាតិ​ បញ្ចេញ​កម្លាំង​រៀន​សូត្រ​ កសាង​ភូមិ​ស្រុក​ ប្រ​ទេ​ស​ជាតិ​កាន់​តែសម្បូរ​រុងរឿង​”។​

ទន្ទឹម​នឹង​នោះ​ ខេត្ត​សុក​ត្រាំង​ ក៏​បាន​ចាត់​ចែង​នាំអ្នក​មាន​សគុណ​ចំ​នួន ​៣.៧៧៤ លើក​នាក់ ទៅ​ទេ​សចរ​ លំ​ហែកាយ​ជាលក្ខណៈ​ប្រ​មូល​ផ្ដុំ​ នៅ​ក្រុង​ដាឡាក ញ៉ាត្រា​ងនិង​ភូក្វឹ​កជាដើម​។​ ជំ​នួយ​ប្រាក់​សម្រាប់​ព្យា​បាល​រោគ​នឹង​បំ​ប៉ន​សុខ​ភាព​នៅ​នឹង​ផ្ទះ​ចំ​នួន​ ២៤.៣៩៩ លើក​នា​ក់ សរុប​ទឹក​ប្រាក់ ៣៩,៥ ​ពាន់​លាន​ដុង​។​ ជំ​នួយ​ធានា​រ៉ាប់​រង​សុខាភិបាល​ដល់​អ្នក​មាន​សគុណ​ ផ្តល់​ប្រាក់​ឧបត្ថម្ភ​ សិក្សា​ដល់​សិស្ស​ និស្សិត​ ជាកូន​ចៅ​គ្រួ​សារ​គោ​លនយោ​បាយ​   និង​អ្នក​មាន​សគុណ​  ។ល។ អនុវត្ត​កិច្ច​ចង្អុល​ការ​របស់​ខេត្ត​ អង្គ​ភាព​នីមួយ​ៗ​ បាន​រួម​ចំ​ណែ​ក​ដោះ​ស្រាយ​ល្អ​នូវ​គោលនយោ​បាយ​សម្រាប់​អ្នក​មាន​សគុណ​នៅ​ខេត្ត​សុក​ត្រាំង​៕​

                                  យ្វីអា​ញ់-លីសៀ

ចែករំលែកអត្ថបទ