មហាសាមគ្គីជនជាតិ ភូមិស្រុកផ្លាស់ថ្មី

27/07/2020 - 16:11

ស្រុក​មីស្វៀង​ សម្រេច​បទ​ដ្ឋាន​ជន​បទ​ថ្មី​

(សុក​ត្រាំង​) ខេត្ត​សុក​ត្រាំង​ បាន​រៀប​ចំ​យ៉ាង​មហោឡារិក​ពិធ​ីប្រ​កាស​សេច​ក្តី​សម្រេច​ ទទួល​ស្គាល់​ស្រុក​មីស្វៀង​ សម្រេច​បទ​ដ្ឋាន​ជន​បទ​ថ្មី​ឆ្នាំ ​២០១៩​។​

ស្រុក​មីស្វៀង​ ទទួល​កិត្តិ​នា​មជាស្រុក​សម្រេច​បទ​ដ្ឋាន​ជន​បទ​ថ្មី​។​

ក្រោយ​រយៈ​ពេល​ជិត​ ១០ ឆ្នាំ​ អនុវត្ត​កម្ម​វិធី​ទិស​ដៅ​ជាតិ​កសាង​ជន​បទ​ថ្មី​ ឃើញ​ថា​មុខ​មាត់​ជន​បទ​ស្រុក​មីស្វៀង​ កាន់​តែរីក​ចម្រើន​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​ ដោយ​មាន​ហេដ្ឋា​រចនា​សម្ព័ន្ធ​សំ​ខាន់​ៗ​ជាច្រើន​ ដូច​ជា​ផ្លូវ​គមនា​គមន៍​ ធារា​សាស្រ្ត​ វប្បធម៌​ សុខា​ភិបាល​ និង​ការ​អប់​រំ។​ល។​ ត្រូវ​បាន​ផ្តោត​ការ​យក​ចិត្ត​ទុក​ដាក់​វិនិ​យោគ ជួស​ជុល​បង្កើន​កម្រិត​ និង​កសាង​ថ្មី​។​ ស្រុក​បានកៀរ​គរ​ដើម​ទុន​វិនិ​យោ​គកសាង​ហេដ្ឋា​រចនា​សម្ព័ន្ធ​បាន​ទឹក​ប្រាក់ចំ​នួន​ ៥.៩៦២ ពាន់​លាន​ដុង​។​ ក្នុង​នោះ​ ចលនា​ប្រ​ជា​ជន​បាន​ ៧២៤ ពាន់​លាន​ដុង​ (ស្រូប​អត្រា ​១២%) ។​ ទន្ទឹម​នឹង​នោះ​ ការ​បង្ក​ប​ង្កើន​ផល​កសិកម្ម​លើ​ភូមិ​សាស្រ្ត​ស្រុក​រីក​ចម្រើន​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​; មាន​ទម្រង់​ផលិតកម្ម​ ចង​ក្រង​ជាសហគមន៍ ​អនុវត្ត​វិទ្យា​សាស្រ្ត​បច្ចេក​ទេ​សជឿន​លឿន​ នាំ​មក​នូវ​ប្រ​សិទ្ធ​ភាព​សេដ្ឋ​កិច្ច​ខ្ពស់​។​ មក​ទល់​ពេល​នេះ​ តម្លៃ​ផល​ិតកម្ម​លើ​ផ្ទៃ​ដី​ដាំ​ដុះ​ និង​ការ​ធ្វើ​ វារី​វប្បកម្ម​របស់​ស្រុក​សម្រេច​ ១៦៩ លាន​ដុង​/ហិក​តា​; ប្រាក់​ចំ​ណូល​មធ្យម​ភាគ​ក្នុង​មនុស្ស​ម្នាក់ៗ​សម្រេច​បាន​ ៤៨ លាន​ដុង​។​ អត្រា​គ្រួ​សារ​ក្រី​ក្រកាត់​បន្ថយ​នៅ​ ១,៩% ប៉ុណ្ណោះ​។​ ស្រុកមីស្វៀង​ ខិត​ខំ​ពុះ​ពារដល់​ឆ្នាំ​ ២០២៥​ ភូមិ​ទាំង​អស់​លើ​ភូមិ​សាស្រ្ត​ស្រុក​ សម្រេច​បទ​ដ្ឋាន​ជាភូមិ​វប្បធម៌​ជន​បទ​ថ្មី​ ឃុំ​ទាំង​ ១០ សម្រេច​បទ​ដ្ឋាន​ជន​បទ​ថ្មី​កម្រិត​ខ្ពស់​ ឃុំ​ចំ​នួន​ ២ សម្រេច​ជន​បទ​ថ្មី​គំ​រូ​ និង​ស្រុក​សម្រេច​បទ​ដ្ឋាន​ជន​បទ​ថ្មី​កម្រិត​ខ្ពស់​។​

មីស្វៀង​ជាស្រុក​មាន​ជន​រួម​ជាតិ​ខ្មែរ​រស់​នៅ​កុះ​ករ​ (ជាង ​៣៣%) ជាស្រុក​ដំ​បូង​របស់​ខេត្ត​ ត្រូវ​បាន​ទទួល​ស្គាល់​សម្រេច​បទ​ដ្ឋាន​ជន​បទ​ថ្មី​៕

                              លីធាន​-លីសៀ

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
ស្រុក​មីស្វៀង​