ការចលនា “តបស្នងសងគុណ” ផ្សារភ្ជាប់នឹងការងារថែទាំ ទំនុកបម្រុងដល់គ្រួសារគោលនយោបាយគ្មានទីពឹង ព្រមជាមួយនឹងការឧបត្ថម្ភគាំពារក្មួយៗ ជាកូនចៅរបស់គ្រួសារគោលនយោបាយ ។ល។ បានសមាគមសហព័ន្ធនារីឃុំតាមង៉ាយ ស្រុកកូវកែ ខេត្តត្រាវិញ អនុវត្តបានល្អ។
ក្លឹប “តបស្នងសងគុណ” ភូមិបឹងធំ A ឃុំតាមង៉ាយ តែងមកសួរសុខទុក្ខនិងឧបត្ថម្ភគ្រួសារ លោកយាយត្រឹងធីមើុយ និងប្អូនង្វៀងថាវង៉ឹង ជាប្រចាំ។
ឃុំតាមង៉ាយ ជាទីកំណើតរបស់វីរយុទ្ធនារីពលី ង្វៀងធីអ៊ុក (អ៊ុកទិច) មានមុខសញ្ញាគោលនយោបាយ ១.៨២៩ រូប។ ពិសេស ឃុំមានវីរមាតាវៀតណាម ៦៤ រូប (បច្ចុប្បន្ន នៅរស់រានមានជីវិត៥រូប ទទួលបានការបីបាច់ថែទាំពីគណៈ ផ្នែកខេត្ត ស្រុក ឃុំ)។ បន្តពង្រីកតួនាទីគិតគូរដល់មុខសញ្ញាគោលនយោបាយ ទន្ទឹមនឹងប្រភពទុននានារបស់រដ្ឋ ឃុំតាមង៉ាយនៅទាំងកសាងទម្រង់ ដោយមានការចលនាជាច្រើនព្រួតដៃគ្នាថែទាំ ចែករំលែកនូវការលំបាកជាមួយនឹងមុខសញ្ញាគោលនយោបាយដែលគ្មានទីពឹង ចាស់ជរា ។ល។ តួយ៉ាងដូចទម្រង់ក្លឹប”តបស្នងសងគុណ” អាស្រ័យសមាគមសហព័ន្ធនារីឃុំតាមង៉ាយបង្កើតឡើង និងដំណើរការតាំងពីឆ្នាំ ២០១២ ។ មកទល់ពេលនេះ ទម្រង់បានពង្រីកនៅភូមិទាំង៧ មានសមាជិក២១នាក់។
ប្អូនង្វៀងថាវង៉ឹង នៅភូមិបឹងធំA សិស្សថ្នាក់ទី៨ សាលាអនុវិទ្យាល័យតាមង៉ាយ ជាសិស្សម្នាក់ក្នុងចំណោម៨នាក់ បានសមាគមសហព័ន្ធនារីឃុំទទួលគាំពារ។ ប្អូនថាវង៉ឹង ឱ្យដឹង៖ “គ្រួសារប្អូនក្រ ម្តាយមានជំងឺសរសៃប្រសាទ ម្ល៉ោះហើយប្អូននៅជាមួយជីដូន គឺលោកយាយត្រឹងធីមើុយ (គ្រួសារយុទ្ធជនពលី)។ ចាប់ពីឆ្នាំ ២០១៨ មកទល់ពេលនេះ ប្អូនបានមីងៗក្នុងសមាគមនារីទទួលគាំពារ និងផ្ដល់អាហារូបករណ៍ ៥០០.០០០ ដុង/ឆ្នាំ។ ចំណែកលោកយាយក៏បានមីងៗក្នុងក្លឹបមកសួរសុខទុក្ខ ជួយទំនុកបម្រុងរៀងរាល់ខែ”។
លោកផាមវ៉ាន់ត្វង លេខាគណៈកម្មាធិការបក្សឃុំតាមង៉ាយ ឱ្យដឹង៖ “ទម្រង់ក្លឹប “តបស្នងសងគុណ” របស់សមាគមសហព័ន្ធនារីឃុំ បានរួមចំណែកបំផុសចលនាព្រួតដៃគ្នាថែទាំគ្រួសារគោលនយោបាយ ទទួលបានការចូលរួមជ្រោមជ្រែងក្នុងសហគមន៍ ពីព្រោះក្លឹបបានបង្ហាញពីប្រវេណី “ផឹកទឹកនឹកប្រភព” ពិសេសគឺក្នុងជនរួមជាតិខ្មែរ”៕
សើុងមាល័យ- វិមាន