ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

27/07/2020 - 16:11

ការិ​យាល័យ​នយោ​បាយ​ ធ្វើ​ការ​ជាមួយ​នឹង​គណៈ​អចិ​ន្រ្តៃយ៍​នៃ​គណៈ​កម្មា​ធិការ​បក្ស​ក្រុង​កឹង​ធើ

កាល​ពី​ព្រឹក​ថ្ងៃ​ទី ១​៧​ ខែ​កក្កដា​ នៅ​ទីស្នា​ក់ការ​មជ្ឈិម​បក្ស​ សមូហ​ភាព​ការិ​យាល័យ​នយោ​បាយ​បាន​ប្រ​ជុំ​ ផ្តល់​យោ​បល់ អំ​ពី​គម្រោង​បូក​សរុប​ ១៥​ ឆ្នាំ​អនុវត្ត​សេច​ក្តី​សម្រេច​ចិត្ត​លេខ​ ៤៥-NQ/TW ស្តីពី​ការ​កសាង​ អភិវឌ្ឍ​ន៍ក្រុង​កឹង​ធើក្នុង​សម័យ​ឧស្សា​ហូប​នីយកម្ម​ ទំ​នើប​ភាវូ​បនីយកម្ម​ប្រ​ទេ​ស​ជាតិ​។​

 អគ្គ​លេខា​ ប្រ​ធាន​រដ្ឋ​ ង្វៀន​ភូត្រុង ដឹក​នាំកិច្ច​ប្រ​ជុំ​។​

ការិ​យាល័យ​នយោ​បាយ​ បាន​ឯក​ភាព​វាយ​តម្លៃ​៖ ក្រោយរយៈ​ពេល​ ១៥ ឆ្នាំ​អនុវត្ត​សេច​ក្តី​សម្រេច​ចិត្ត​លេខ​ ៤៥-NQ/TW ស្តីពី​ការ​កសាង​ អភិវឌ្ឍ​ក្រុង​កឹង​ធើក្នុង​សម័យ​ឧស្សា​ហូប​នីយកម្ម​ ទំ​នើប​ភាវូ​បនីយក​ម្ម​ប្រ​ទេ​ស​ជាតិ​ សេច​ក្តី​សន្និ​ដ្ឋាន​ លេខ​ ១​៧​-KL/TW និង​សេច​ក្តី​សន្និ​ដ្ឋាន​លេខ​ ០៧-KL/TW ស្តីពី​ការ​បន្ត​អនុវត្ត​សេច​ក្តី​សម្រេច​ចិត្ត​លេខ​ ៤៥​-NQ/TW បក្ខ​ភាគ​និង​ប្រ​ជា​ជន​ក្រុង​កឹង​ធើ បាន​សាម​គ្គី​ ខិត​ខំ​តស៊ូ​ សម្រេចបាន​សមិទ្ធផល​សំ​ខាន់​ៗ​ជាច្រើន​លើ​គ្រប់​វិស័យ។​ ដំ​ណា​ក់កាល​ ២០០៦-២០១៩ សេដ្ឋ​កិច្ច​កឹង​ធើមាន​កំ​ណើន​ ៧,៣២% ខ្ពស់​ជាង​កម្រិត​មធ្យម​ភាគ​ក្នុង​ទូទាំង​ប្រ​ទេ​ស​ ខឿន​សេដ្ឋ​កិច្ច​ ឆ្នាំ​ ២០១៩ ធំ​ជាង​ ៥ ដង​បើ​ប្រៀប​នឹង​ឆ្នាំ​ ២០០៥ តុល្យ​ភាព​ថវិកា​រដ្ឋ​និង​មាន​ការ​បែង​ចែក​ទៅ​មជ្ឈិម​។​ កឹង​ធើជាជំ​ហាន​ៗ​ បាន​កំ​ណត់​ច្បាស់​ ជាកម្លាំង​ចលករ​មួយ​ក្នុង​ចំ​ណោម​កម្លាំង​ចលករ​នៃ​កំ​ណើន​របស់​តំ​បន់​វាល​រាប​ទន្លេ​គឺវ​ឡុង​ ។​ រចនាសម្ព័ន្ធ​សេដ្ឋ​កិច្ច​បង្វែរ​តាម​ទិស​ដៅ​សេវា​កម្ម​និង​ឧស្សា​ហកម្ម​ជាចម្បង​  រចនា​សម្ព័ន្ធ​ GRDP ឆ្នាំ​ ២០១៩​ សម្រេច​បាន​ ៩២,៣% ជាសន្សឹម​ៗ​បាន​កំ​ណត់​ច្បាស់​ពី​តួនា​ទីជាមជ្ឈ​មណ្ឌល​របស់​តំ​បន់​ខាង​ឧស្សា​ហកម្ម​និង​សេវា​កម្ម​។​ ការិ​យាល័យ​នយោ​បាយ​ ក៏​បាន​វែក​ញែក​ បង្ហាញ​ច្បាស់​ពី​បញ្ហា​ប្រ​ឈម​ ភាព​ខ្វះ​ចន្លោះ​របស់​កឹង​ធើ ក្រោយ​ពី​ ១៥​ ឆ្នាំ​អនុវត្ត​សេច​ក្តី​សម្រេច​ចិត្ត​លេខ​ ៤៥​-NQ/TW ៖ សេដ្ឋ​កិច្ច​អភិវឌ្ឍន៍​មិន​ទាន់​សក្តិ​សមជា​មួយ​នឹង​សក្តានុពល​និង​ឧត្តមភាព​ មិន​ទាន់​សក្ដិសមជា​មជ្ឈ​មណ្ឌល​នៃ​កម្លាំង​ចលករ​របស់​វាល​រាប​ទន្លេ​គឺវ​ឡុង​ មិន​ទាន់​ក្លា​យជាក្រុង​ឧស្សា​ហកម្ម​មុន​ឆ្នាំ​ ២០២០ មិន​ទាន់​សក្ដិសមជា​ទីក្រុង​ស្នូល​របស់​តំ​បន់​។​ល។​

ការិ​យាល័យ​នយោ​បាយ​ បាន​ឯក​ភាព​ជាសារ​វន្ត​ចំ​ពោះ​ទស្សនៈ​ ទិស​ដៅ​ និង​ភារ​កិច្ច​ ដំ​ណោះ​ស្រាយ​សំ​ខាន់​ៗ​អភិវឌ្ឍន៍ក្រុង​កឹង​ធើដល់​ឆ្នាំ​ ២០៣០ ចក្ខុ​វិស័យ​ដល់​ឆ្នាំ​២០៤៥​។​ ជាក់​ស្តែង​ ដល់​ឆ្នាំ​ ២០៣០ កឹង​ធើខិត​ខំ​ពុះ​ពារក្លា​យជាក្រុង​បៃតង ស៊ី​វិ​ល័យ​​ ទំ​នើប​ ដិតដាម​ដោយ​អត្ត​សញ្ញាណ​តំ​បន់​ព្រែក​ ទន្លេ​នៅ​វាល​រាប​ទន្លេ​គឺវ​ឡុង​ ជាមជ្ឈ​មណ្ឌល​ទីក្រុង​ស្នូល​របស់តំ​បន់​ ជីវ​ភាព​សម្ភារៈ និង​ស្មារ​តី​របស់​ប្រ​ជា​ជន​មាន​កម្រិត​ខ្ពស់​ ការ​កសាង​បក្ស​ កសាង​ប្រ​ព័ន្ធ​ន​យោ​បាយ​ស្អាត​ស្អំ​ រឹង​មាំ ធានា​ការ​ការ​ពារ​ប្រ​ទេ​ស​-សន្តិ​សុខ​រឹង​មាំ។​ ដល់​ឆ្នាំ​ ២០៤៥​ កឹង​ធើស្ថិត​ក្នុង​ចំ​ណោម​ទីក្រុង​អភិវឌ្ឍន៍​បង្គួរ​នៅ​អា​ស៊ី​។​

ថ្លែង​យោ​បល់បិទ​កិច្ច​ប្រ​ជុំ​ អគ្គ​លេខា​ ប្រ​ធាន​រដ្ឋ​ ង្វៀន​ភូត្រុង បាន​គូស​បញ្ជាក់​៖ បក្ខ​ភាគ​ក្រុង​កឹង​ធើ គប្បី​ទទួល​យក​មតិ​យោ​បល់រួម​ចំ​ណែ​ក​ក្នុង​អង្គ​ប្រ​ជុំ​ បន្ត​បំ​ពេញ​បន្ថែម​ ធ្វើ​ឱ្យសុក្រឹត​ និង​ត្រៀម​លក្ខណៈ​ឱ្យ​បាន​ហ្មត់​ចត់​សម្រាប់​គម្រោង​។​ ប្រ​ការ​ដែល​ការិ​យាល័យ​នយោ​បាយ​បាន​ឯក​ភាព​ប្រ​កាស​ឱ្យ​ប្រើ​សេច​ក្តី​សម្រេច​ចិត្ត​ថ្មី​ អំ​ពី​ការ​កសាង​ អភិវឌ្ឍ​ន៍ក្រុង​កឹង​ធើ មាន​អត្ថ​ន័យ​យ៉ាង​សំ​ខាន់​នៅ​ក្នុង​ដំ​ណា​ក់​កាល​នេះ​។​ ស្មារ​តី​របស់​សេច​ក្តី​សម្រេចិត្ត​នឹង​បាន​ផ្សព្វ​ផ្សាយ​នៅ​ក្នុង​មហា​សន្និ​បាត​ប​ក្ខ​ភាគ​ក្រុង​នៅ​ពេល​ខាង​មុខ​ បង្ក​សន្ទុះ​ថ្មី​ដើម្បី​បក្ខ​ភាគ​ ប្រ​ជា​ជន​កឹង​ធើ ឈាន​ចូល​ដំ​ណា​ក់​កាល​អភិវឌ្ឍ​ន៍ថ្មី​។​

អគ្គ​លេខា​ ប្រ​ធាន​រដ្ឋ​ ង្វៀន​ភូត្រុង បាន​សង្កត់​ធ្ងន់​ថា​៖ គប្បី​បញ្ជ្រាប​បាន​ឱ្យ​ស៊ី​ជម្រៅ​ជាង​ទៀត​ ធ្វើ​ការ​វិភាគ​ឱ្យ​ច្បាស់​លាស់បន្ថែម​ទៀត​ ពី​ឋានៈ​ តួនា​ទី លក្ខណៈ​ពិសេស​របស់​កឹង​ធើនៅ​វាល​រាប​ទន្លេ​គឺវ​ឡុង​ ពី​សក្ដានុពល ឧត្តមភាព​រ​បស់កឹង​ធើ ដើម្បី​បន្ត​ទាញ​យក​ផល​ ពង្រីក​និង​ឈាន​ឡើង​។​ល។​ ការ​កំ​ណត់ទិស​កសាង​ អភិវឌ្ឍ​ន៍ក្រុង​កឹង​ធើក្នុង​ដំ​ណា​ក់​កាល​ថ្មី​នឹង​បាន​មហា​សន្និ​បាត​ប​ក្ខ​ភាគ​ក្រុង​ ធ្វើ​ឱ្យ​ជាក់​ច្បាស់​ក្នុង​ពេលខាង​មុខ​ ក្លា​យជាទិស​ដៅ​ជាក់​ស្តែង​ ជាមួយ​នឹង​ដំ​ណោះ​ស្រាយដែល​អា​ច​អនុវត្ត​ទៅ​បាន​ ដោយ​នាំមក​នូវ​ប្រ​សិ​ទ្ធភាព​ជាក់ស្ដែង​៕

​                   យោ​ង៖ https://baodantoc.vn/-វិមាន​

ចែករំលែកអត្ថបទ