មហាសាមគ្គីជនជាតិ គំរូក្នុងសហគមន៍

20/07/2020 - 14:57

ផ្សព្វ​ផ្សាយ​ច្បាប់​ដល់​ជន​រួម​ជាតិ​ខ្មែរ​

ពូថា​ច់​កើន​ អនុប្រ​ធាន​ក្លឹប​បង្ការ​ប្រ​ឆាំង​បទ​ល្មើស​ភូមិ​ក្បាល​ទូក​ ឃុំ​ឡុង​ហ៊ីប ស្រុក​ថ្កូវ​ ខេត្ត​ត្រា​វិញ​ មាន​វិធី​ល្អ​ៗ​ជាច្រើន​ក្នុង​ការ​ឃោ​សនា​ ផ្សព្វ​ផ្សាយ​ អប់​រំច្បាប់​ក្នុង​តំ​បន់​ជន​រួម​ជាតិ​ភាគ​តិ​ច​។​

លោក​ថា​ច់​កើន​ (ខាង​ស្តាំ​) កំ​ពុង​ប្តូរ​យោ​បល់ជាមួយ​នឹង​ព្រះ​ចៅ​អធិ​ការ​វត្ត​ក្បាល​ទូក​។​

ពូថា​ច់​កើន​ ឱ្យ​ដឹង​៖ “មុន​នេះ​ ក្លឹប​បង្ការ​ប្រ​ឆាំង​បទ​ល្មើស​ភូមិក្បាល​ទូក​ គ្រាន់​តែផ្សព្វ​ផ្សាយ​ជារួម​ៗ​ ម្ល៉ោះ​ហើយ​ខ្លឹម​សារ​មិន​ទាន់​ស៊ី​ជម្រៅ​និង​សម្បូរ​បែប​ មិន​ទាន់​ផ្សារភ្ជាប់​នឹង​តម្រូវ​ការភាព​ជាក់​ស្ដែង​ក្នុង​ជីវ​ភាព​រ​ស់នៅ​របស់​មាមីង​។​ រីឯ​បច្ចុប្បន្ន​ មុន​ពេល​ចាត់​តាំង​ផ្សព្វ​ផ្សាយ​ ក្លឹប​តែង​ស្ទង់​មើល​ ក្តោប​ក្ដាប់​តម្រូវ​ការរបស់​ប្រ​ជា​ជន​ ដើម្បី​ជ្រើស​រើស​ខ្លឹម​សារ​ឱ្យ​បាន​សមស្រប​។​ ក្លឹបចាត់​តាំង​ប្រ​ជុំ​មួយ​ខែ​ម្តង​ ពិសេស​ រៀង​រាល់​ត្រៃមាស​ ក្លឹប​អញ្ជើញផ្នែក​សមត្ថ​កិច្ច​របស់​ឃុំ​ ស្រុក​ មក​ឃោ​សនា​ ផ្សព្វ​ផ្សាយ​ ចែក​រំលែកនូវ​ព័ត៌​មាន​អំ​ពី​ច្បាប់បាប​គ្រោះ​សង្គម​ ឧក្រិដ្ឋ​កម្ម​ និង​បញ្ហា​ស្ដី​ពី​សេដ្ឋ​កិច្ច​-សង្គម​ ដើម្បី​ជន​រួម​ជាតិ​ក្តោប​ក្តាប់​បាន​ព័ត៌​មាន​។​ អា​ស្រ័យ​មាន​ការ​ធ្វើ​ដូច្នោះ​ មាមីង​ចូល​រួម​ក្នុង​ពេល​ផ្សព្វ​ផ្សាយ​ច្បាប់កើន​ឡើង​ពី​ ៣​-៤ ​ដង​”។​

បង​ស្រី​លឺធីសាង​ នៅ​ភូមិ​ក្បាល​ទូក​ ឱ្យ​ដឹង​៖ “ពេល​ចូល​រួម​ផ្សព្វផ្សាយ​ច្បាប់​ម្តង​ៗ​ គឺខ្ញុំ​មាន​ចំ​ណេះ​ដឹង​បន្ថែម​ និង​មាន​វិធាន​ការ​បង្ការ​ប្រ​ឆាំង​បទ​ល្មើស​។​ ថ្មី​ៗ​នេះ​ ក្លឹប​បាន​ផ្សព្វ​ផ្សាយ​អំ​ពី​ការ​បង្ការ​ប្រ​ឆាំង​ជំ​ងឺ​ Covid-១​៩​  ជំ​ងឺ​ផ្តាសាយបក្សី​ H៥​N១​ ។​ល។​ ព្រោះ​ហេតុ​នោះ​ ខ្ញុំ​តែង​ចូល​រួម​យ៉ាង​សកម្ម​ក្នុង​ពេល​ផ្សព្វ​ផ្សាយ​ដែល​ក្លឹប​ចាត់​តាំង​ឡើង​ ដើម្បី​មាន​ចំ​ណេះ​ដឹង​បន្ថែម​”។​

លោក​ថា​ច់​គីមសី ប្រ​ធាន​គណៈ​កម្មា​ធិការ​រណសិរ្ស​មាតុ​ភូមិ​ឃុំ​ឡុង​ហ៊ីប ស្រុក​ថ្កូវ​ ឱ្យ​ដឹង​៖ “ពូ ថា​ច់​កើន​គឺជា​បុគ្គ​លសកម្ម​ក្នុង​ការ​ផ្សព្វ​ផ្សាយ​នូវ​គោ​លការ​ណ៍​របស់​បក្ស​ គោ​លនយោ​បាយច្បាប់របស់​រដ្ឋ​ដល់​ជន​រួម​ជាតិ​ខ្មែរ​។​ គាត់​មិន​ត្រឹម​តែជា​អ្នក​មាន​ប្រ​ជា​ប្រិយប៉ុណ្ណោះ​ទេ​ នៅ​ទាំង​ជាកសិករ​គំ​រូ​មួយ​រូប​ក្នុង​ការ​ចលនា​ផល​ិតកម្ម​ ជាមួយ​នឹង​ទម្រង់​ផលិតស្រូវ​ គួបផ្សំ​នឹង​ការ​ចិញ្ចឹម​គោ​។​ ប្រ​ជា​ជន​នៅ​ភូមិ​ភាគ​គោ​រពរ​ាប់អា​ននិង​ចាត់​ទុក​ពូជាគំ​រូ​ក្នុង​ពលកម្ម​ផលិត។​ល។​ ពូជ​ាគំ​រូ​លេច​ធ្លោ​នៃ​ការ​ចលនា​ “រៀន​សូត្រ​និង​ធ្វើ​តាម​អ៊ំ​ហូ” នៅ​ភូមិភាគ​”៕​

                                                          សើុងម៉ាល័យ​-វិមាន

ចែករំលែកអត្ថបទ