ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

20/07/2020 - 14:57

កិច្ច​ប្រ​ជុំ​ប្ដូរ​វេន​ការ​ងារ​ជន​ជាតិ​ ៦​ ខែ​ដើម​ឆ្នាំ ២០២០ តំ​បន់​តីណា​មបូ​

នៅ​ក្រុង​កឹង​ធើ គណៈ​កម្មា​ធិការ​ជន​ជាតិ​ ទើប​រៀប​ចំ​កិច្ច​ប្រ​ជុំ​ប្ដូរ​វេន​ការ​ងារ​ជន​ជាតិ​ ៦​ ខែ​ដើម​ឆ្នាំ​ ២០២០ តំ​បន់​តីណា​មបូ​។​

អនុរដ្ឋ​មន្រ្តី​ អនុប្រ​ធាន​គណៈ​កម្មា​ធិការ​ជន​ជាតិ​ ឡេសើុងហា​យ ថ្លែង​យោ​បល់​​ នៅ​ក្នុង​កិច្ច​ប្រ​ជុំ។​

យោ​ងតាម​របាយ​ការ​ណ៍​របស់​នា​យក​ដ្ឋាន​ភូមិ​ភាគ​ III ក្នុង​ ៦​ ខែ​ដើម​ឆ្នាំ​ ២​០២​០ ការ​អនុវត្ត​គោលនយោ​បាយ​ជន​ជាតិ​តំ​បន់​តីណា​មបូ​ ជួប​ការ​លំ​បាកច្រើន​ដោយ​សារ​រង​ផល​ប៉ះ​ពាល់​រួម​នៃ​ជំ​ងឺ​ Covid- ១៩​។​ ថ្វី​បើ​ដូច្នោះ​ គណៈ​កម្មា​ធិការ​ជន​ជាតិ​ ម្ចាស់​ការ​សហកា​រយ៉ាង​ស្អិត​ល្មួត​ជាមួយ​គណៈ​ ផ្នែក​ និងភូមិ​ភាគ​នា​នា​ នៅ​តំ​បន់​តីណា​មបូ​ សកម្ម​ផ្សព្វ​ផ្សាយនូវ​ភារ​កិច្ច​សំ​ខាន់​ៗ​នៅ​ឆ្នាំ​ ២០២០ ដោយ​សម្រេច​បាន​នូវ​លទ្ធ​ផល​យ៉ាង​ច្រើន​គួរ​ឱ្យ​កត់​សម្គាល់​។​

តាម​រយៈ​នោះ​ គណៈ​កម្មា​ធិការ​ជន​ជាតិ​ ក្រើនរំលឹក​ដល់​ភូមិ​ភាគ​នា​នា​អនុវត្ត​កម្ម​វិធី​ ១៣៥​ នៅ​ឃុំចំ​នួន​ ២០៩​ និង​ភូមិ​ចំ​នួន​ ១១៨​ ដែល​មាន​ស្ថាន​ភាពលំ​បាក​ខ្លាំង​ចំ​ណុះ​ ៨​/៩​ ខេត្ត​ ក្រុង​ក្នុង​តំ​បន់​ដែលបាន​ទទួល​ផល​។​

គិត​រហូត​មក​ទល់​នឹង​ដើម​ឆ្នាំ​ ២០២០ លើ​ភូមិសាស្រ្ត​មាន​ ៧​ ឃុំ​និង​ភូមិ​ចំ​នួន​ ១០៤​ អនុវត្ត​សម្រេច​ទិស​ដៅ​នៃ​កម្ម​វិធី​។​ ការ​អនុវត្ត​គោ​លនយោ​បាយ​ពិសេស​ដោយ​ឡែក​ជំ​នួយ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​-សង្គម​នៅ​តំ​បន់​ជន​ជាតិ​ភាគ​តិ​ច​ និង​តំ​បន់​ភ្នំ​ ដំ​ណា​ក់​កាល​ ២០១៧​-២០២០ ក៏​បាន យក​ចិត្ត​ទុក​ដាក់​អនុវត្ត​ល្អ​។​ ភូមិ​ភាគ​នា​នា​ដំ​ណើរការ​ពិនិត្យ​ជម្រើស​ ទទួល​ស្គាល់​អ្នក​មានប្រ​ជា​ប្រិយ​ក្នុង​ជន​រួម​ជាតិ​ភាគ​តិ​ច​បន្ថែម​ ១.៨៨៣​ រូប​ កសាង​ផែន​ការ​រៀប​ចំ​ការ​ហ្វឹក​ហ្វឺន​ ផ្សព្វផ្សាយ​គោ​លនយោ​បាយច្បាប់​ និង​ចែក​ជូនកាសែត​ ទស្សនា​វដ្តី​ ក្នុង​ឱកាល​បុណ្យ​ទាន​ ក្រុម​ការ​ងារ​បាន​អញ្ជើញ​ទៅ​សួរ​សុខ​ទុក្ខ​ លើ​កទឹក​ចិត្ត​អ្នក​មាន​ប្រ​ជា​ប្រិយ​ចំ​នួន ​១.២៨៨ ​រូប   ។ល។​

ក្នុង​កិច្ច​ប្រ​ជុំ​ តំ​ណា​ង​គណៈ​ជន​ជាតិ​ បាន​លើ​ក​ឡើង​អំ​ពី​បញ្ហា​លំ​បាក​និង​ខ្វះ​ចន្លោះ​ក្នុង​ដំ​ណា​ក់​ការ​អនុវត្ត​គោ​លនយោ​បាយ​ជន​ជាតិ​នៅ​ភូមិ​ភាគ​ បំ​ផុត​គឺបរិបទ​នៃ​ការ​ប្រែប្រួល​អា​កាស​ធាតុ​ប៉ះ​ ពាល់​ដល់​ការ​រស់​នៅ​ ការ​បង្ក​ប​ង្កើនផល​របស់​ជន​រួម​ជាតិ​ភាគ​តិ​ច​។​ ពិសេស​ មានមតិ​ជាច្រើន​បាន​លើ​ក​ឡើង​ទាក់​ទិនដល់​ការ​រៀប​ចំ ​រួម​បញ្ចូល​ការិ​យាល័យ​មុខ​ងារ​របស់​គណៈជន​ជាតិ។​

ចែក​រ​ំលែកពី​ការ​លំ​បាក​រ​បស់ភូមិ​ភាគ​ អនុរដ្ឋមន្រ្តី​ អនុប្រ​ធាន​គណៈ​កម្មា​ធិការ​ជន​ជាតិ​ ឡេ សើុងហា​យ បាន​ធ្វើ​ការ​វិភាគ​យ៉ាង​ច្បាស់​នូវមតិ​នីមួយ​ៗ​របស់​អ្នក​តំ​ណា​ង​។​ តាម​ប្រ​សាសន៍​ អនុរដ្ឋ​មន្រ្តី​ អនុប្រ​ធាន​គណៈ​កម្មា​ធិការ​ជន​ជាតិ​ ដើម្បី​អនុវត្ត​ល្អ​ការ​ងារ​ជន​ជាតិ​ គោ​លនយោ​ បាយ​ជន​ជាតិ​ នៅ​ពេល​ខាង​មុខ​ គណៈ​ជន​ជាតិ​ គប្បី​កំ​ណត់​ច្បាស់​នូវ​តួនា​ទីស្ថាប័ន​គ្រប់​គ្រង​រដ្ឋ​អំ​ពី​ការ​ងារ​ជន​ជាតិ​គឺ ជា​កន្លែង​រួបរួម​នូវ​គោ​លនយោ​បាយ​ទាំង​អស់​របស់​បក្ស​និង​រដ្ឋ​ ចំ​ពោះតំ​បន់​ជន​រួម​ជាតិ​ភាគ​តិ​ច​លើ​គ្រប់​វិស័យ​៕​

              យោ​ង៖ http://ubdt.gov.vn-មុនី​

ចែករំលែកអត្ថបទ