ទេដ្ឋភាពជូនបណ្ណសរសើរដល់អ្នកដែលមានស្នាដៃឆ្នើមចូលរួម សាងស្រុកជនបទថ្មី។
ស្រុកកូវកែ ខេត្តត្រាវិញ ទើបចាត់តាំងប្រកាសសេចក្តីសម្រេចរបស់នាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាល ស្តីពីការទទួលស្គាល់ស្រុកកូវកែសម្រេចបទដ្ឋានជនបទថ្មី។ ឆ្នាំ២០១០ ស្រុកកូវកែចាប់ផ្តើមកសាងជនបទថ្មី ដោយជួបការលំបាក សាកល្បងជាច្រើន។ មកទល់ពេលនេះ ទូទាំងស្រុកមានគ្រួសារក្រីក្រចំនួន៦៨០ ស្រូបអត្រា២,១៦% (ប្រៀបនឹងឆ្នាំ ២០១០ គឺ២៥,៧%) ប្រជាជនមានប្រាក់ចំណូលកើនឡើងជាង៣ដង មធ្យមភាគសម្រេច៥២,៦៤លានដុង/ម្នាក់/ឆ្នាំ។
ដោយការខិតខំរបស់បក្ខភាគ រដ្ឋអំណាច និងប្រជាជនភូមិភាគ ស្រុកកូវកែបានក្លាយជាស្រុកទី២របស់ខេត្តត្រាវិញ សម្រេចបទដ្ឋានជនបទថ្មី៕
សើុងម៉ាល័យ-វិមាន