មហាសាមគ្គីជនជាតិ ភូមិស្រុកផ្លាស់ថ្មី

29/06/2020 - 15:30

កែ​លម្អ​ជីវ​ភាព​ប្រ​ជា​ជន​តាម​រយៈ​ការ​កសាង​ជន​បទ​ថ្មី​

លោក​ឡេសហ្វាង​វៀត​ អនុប្រ​ធាន​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ស្រុក​ផុងហ៊ីប ខេត្ត​ហូវ​យ៉ាង​ ឱ្យ​ដឹង​ ឃុំ​ផុងហ៊ីប ស្រុក​ផុងហ៊ីប ទើប​នឹង​រៀប​ចំ​សំ​ណុំ​បែប​បទ​ទទួល​ស្គាល់​ជាឃុំ​សម្រេច​បទ​ដ្ឋាន​ជន​បទ​ថ្មី​។​ ដូច្នេះ​ ស្រុក​ផុង​ហ៊ីប​មាន​ឃុំ​ចំ​នួន​ ៥​/១​២​ សម្រេច​បទ​ដ្ឋាន​ជន​បទ​ថ្មី​ ចំ​ណែ​ក​ឃុំ​ដែល​នៅ​សេស​សល់​សម្រេច​ពី​ ១​០-១​៧​ លក្ខ​ឋាន​។​

ឃុំ​ថាញ់ហ្វា ជាឃុំ​ជន​បទ​ថ្មី​ដំ​បូង​របស់​ស្រុក​ផុងហ៊ីប។​

ក្នុងដំ​ណាក់​កាល​កសាង​ជន​បទ​ថ្មី​ មុខ​មាត់​ជន​បទ​ឃុំ​ ផុង​ហ៊ីប​មាន​ការ​ផ្លាស់​ប្ដូរ​យ៉ាង​ច្បាស់​ ហេដ្ឋា​រចនាសម្ព័ន្ធ​សេដ្ឋ​កិច្ច​-សង្គម​ព្រម​ៗ​គ្នា​ អគ្គិ​សនី​ ផ្លូវ​ថ្នល់​ សាលា​រៀន​ និង​ដំ​ណាក់​សុខា​ភិបាល​ ត្រូវ​បាន​សាង​សង់​យ៉ាង​សម​រម្យ​ ជីវ​ភាព​របស់ប្រ​ជា​ជន​ត្រូវ​បាន​កែ​លម្អ​និង​លើក​កម្ពស់​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​។​ល។​ ចំ​ណុច​សំ​ខាន់​ក្នុង​ការកសាង​ជន​បទ​ថ្មី​នៅ​ផុង​ហ៊ីប គឺការ​ឯក​ភាព​និង​គាំ​ទ្រចលនា​របស់​គណៈ​ចង្អុល​ការ​កសាង​ជន​បទ​ថ្មី​។​ ពិសេស​ ប្រ​ជា​ជន​ខ្នះ​ខ្នែង​ផ្លាស់​ប្តូរ​រចនា​សម្ព័ន្ធ​ពូជ​ដំ​ណាំ​និង​សត្វ​ចិញ្ចឹម​។​ ដូច្នេះ​ បើ​ប្រៀប​នឹង​មុន​នេះ​ គឺប្រ​ជា​ជន​រក​ប​ានប្រាក់​ចំ​ណូល​ខ្ពស់​ជាង​។​ ប្រាក់​ចំ​ណូល​មនុស្ស​ម្នាក់ៗ​ សម្រេច​លើ​៤​៦​លាន​ដុង​/ឆ្នាំ​ អត្រា​គ្រួ​សារ​ក្រី​ក្រនៅ​ក្រោម​ ៤​% ។​

មិន​ត្រឹម​តែប៉ុណ្ណោះ​ ជីវ​ភាព​រ​បស់ជន​រួម​ជាតិ​ខ្មែរ​នៅ​ភូមិ​សាស្រ្ត​ស្រុក​ បាន​ផ្លាស់​ប្តូរ​គួរ​ឱ្យ​កត់​សម្គាល់​ក្នុង​ដំ​ណើរការ​កសាង​និង​សម្រេច​បទ​ដ្ឋាន​ជន​បទ​ថ្មី​។​ ក្រោយ​រយៈ​ពេល​ ៩​ ឆ្នាំ​ ផ្តោត​លើ​ការក​សាង​ជន​បទ​ថ្មី​ ស្រុក​ផុង​ហ៊ីប មាន​ឃុំ​សម្រេច​បទ​ដ្ឋាន​ចំ​នួន​ ៥​/១​២​  គឺ៖ ថាញ់​ហ្វា ភឿង​ភូ ភឿង​ប៊ិញ ប៊ិញ​ថាញ់ និង​ឡុង​ថាញ់។​ ចាប់​តាំង​ពី​សម្រេច​បទ​ដ្ឋាន​ជន​បទ​ថ្មី​មក​ដល់​សព្វ​ថ្ងៃ​ រដ្ឋ​អំ​ណា​ច​និងប្រ​ជា​ជន​នៅ​ភូមិ​ភាគ​ ជានិច្ច​កាល​តែង​បង្កើន​គុណ​ភាព​ជន​បទ​ថ្មី​ ដូច្នេះ​ហើយ​ទេ​សភា​ព​បរិស្ថាន​នៅ​ទីនេះ​កាន់​តែស្រស់​ស្អាត​។​ បង​ស្រីធីឡឹង​ ឃុំ​ថាញ់​ហ្វា ឱ្យដឹង​៖ “ ជន​បទ​ថ្មី​ផ្តល់​ឱ្យ​យើង​នូវ​អត្ថ​ប្រ​យោ​ជន៍​ជាច្រើន​ ជាពិសេស​ ផ្លូវ​ធ្វើ​ដំ​ណើរទៅ​មក​បាន​ងាយ​ស្រួល​។​ អគ្គិ​សនី​មាន​ដល់គ្រប់​គេ​ហដ្ឋាន​ ដូច្នេះ​ប្រ​ជា​ជន​ព្យា​យាម​សន្សំ​ប្រាក់​ដើម្បី​ទិញ​គ្រឿង​សម្ភារ​អគ្គិ​សនី​ ដូច​៖ ឆ្នាំ​ងអគ្គិ​សនី​ ទូទឹក​កក កំ​សៀវ​ទឹក​អគ្គិ​សនី​” ៕​

                                          ហា​ថា​ញ-ទីទុយ

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
ឃុំ​ថាញ់ហ្វា