មហាសាមគ្គីជនជាតិ ភូមិស្រុកផ្លាស់ថ្មី

22/06/2020 - 17:58

មោទន​ភាព​ចំ​ពោះ​វត្ត​ពោធិ​ផ្ដោក

ក្នុង​សម័យ​សង្រ្គាម​ប្រ​ឆាំង​អា​មេរិក​សង្រ្គោះ​ជាតិ​ វត្ត​ពោធិ​ផ្ដោក ឃុំ​កេថា​ញ់ ស្រុក​កេសាច់ ខេត្ត​សុក​ត្រាំង​ ជាទីតាំង​សកម្ម​ភាព​សម្ងាត់ចិញ្ចឹម​ លាក់​បំ​ពួន​កម្មា​ភិបាល​បដិវត្ត​ន៍។​ ពេល​ប្រ​ទេ​ស​ជាតិ​បាន​រំដោះ​ពុទ្ធ​បរិស័ទនិង​ព្រះ​សង្ឃ​វត្ត​ពោធិផ្ដោក រួម​កម្លាំង​ជាមួយ​រដ្ឋ​អំ​ណា​ច​ភូមិ​ភាគ​ កសាង​វត្ត​និង​ភូមិ​ស្រុក​កាន់​តែសុខសាន្ត​ ស្រស់​ស្អាត​។​

ព្រះ​សង្ឃ​និង​ពុទ្ធ​បរិស័ទ​ចំ​ណុះ​ជើង​វត្ត​ពោធិផ្ដោក សោ​មនស្ស​រីក​រាយ​ខណៈ​ពេល​បាន​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ខេត្ត​សុក​ត្រាំង​ ជួយ​ឧបត្ថម្ភ​ជួស​ជុល​ព្រះ​វិហា​រ​ល្អ​សមរម្យ​។​

តាម​ថេរដី​កា​ព្រះ​តេជ​ព្រះ​គុណ​ សើុងសាង​ ព្រះ​ចៅ​អធិ​ការ​វត្ត​ពោធិផ្ដោក៖ ចាប់​ពី​ឆ្នាំ​ ១​៩​៥​២​-១៩​៨​៩​ ព្រះ​ឧបជ្ឈាយ៍ កៅ​កឿង​ ជាព្រះចៅ​អធិ​ការ​វត្ត​ពោធិផ្ដោក កាល​នោះ​វត្ត​ជាមូល​ដ្ឋាន​ សកម្ម​ភាព​បដិវត្តន៍​គួរ​ជាទីទំ​នុក​ចិត្ត​ ចិញ្ចឹម​លាក់បំ​ពួនកម្មា​ភិបាល​បដិវត្តន៍​ជាច្រើន​រូប​។​ ពេល​ប្រ​ទេ​សជាតិ​បាន​ឯក​រាជ្យ វត្ត​បាន​ឆ្លង​កាត់​ព្រះ​ចៅ​អធិ​ការ​ ១​០ ជំ​នា​ន់​។​ ឆ្នាំ​ ២​០១​៦​ វត្ត​ពោធិផ្ដោក ក៏​បាន​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ខេត្ត​សុក​ត្រាំង​ រៀប​ចំ​ណាត់​ថ្នាក់​ ជាកេរ​ដំ​ណែ​ល​ប្រ​វត្តិ​សាស្រ្ត​វប្បធម៌​ថ្នា​ក់​ខេត្ត​។​ ដើម្បីរក្សា​តម្លៃ​ប្រ​វត្តិ​សាស្រ្ត​ វប្បធម៌​នៃ​កេរ​ដំ​ណែលខេត្ត​ បាន​ឧបត្ថម្ភ​ថវិកា​ ១​,២​ ពាន់​លាន​ដុង​ សម្រាប់​ជួសជុល​ព្រះ​វិហា​រ​ ដោយ​រក្សា​ដូច​ដើម​លំ​នាំ​ព្រះ​វិហា​រ​ចាស់​។​ ព្រះ​តេជព្រះ​គុណ​ សើុងសាង​ មាន​ថេរដី​កា​៖ “ជីវ​ភាព​មាមីង​ពុទ្ធ​បរិស័ទ​ចំ​ណុះ​ជើង​វត្ត​នៅ​លំ​បាក​ច្រើន​ បាន​ជាការ​បវារណា​កសាង​វត្ត​ក៏​ជួប​លំ​បាក​។​ អា​ស្រ័យ​បាន​គណៈ​កម្មា​ធិការ​ប្រ​ជា​ជនខេត្ត​ ឧបត្ថម្ភ​ជួស​ជុល​ព្រះ​វិហា​រ​ ព្រះ​សង្ឃ​និង​ពុទ្ធបរិស័ទ​ត្រេក​អរ​ខ្លាំង​ណា​ស់​។​ អា​ត្មា​ភាព​តំ​ណា​ងឱ្យ​ព្រះ​សង្ឃ​និង​ពុទ្ធ​បរិស័ទ​ចំ​ណុះ​ជើង​វត្ត​ សូម​ថ្លែងអំ​ណរ​គុណ​ចំ​ពោះ​បក្ស​និង​រដ្ឋ​បាន​យក​ចិត្ត​ទុក​ដាក់​ឧបត្ថម្ភ​ ដើម្បី​វត្ត​មាន​ថវិកា​ជួស​ជុល​ព្រះ​វិហា​រ​បាន​សមរម្យ​”។​

សព្វ​ថ្ងៃ​ វត្ត​ពោធិផ្ដោក បន្ត​បវេណី​ជា​ស្នូល​ក្នុងការ​ឃោ​សនា​ ចលនា​ពុទ្ធ​បរិស័ទ​ខ្មែរ​ខ្នះ​ខ្នែង​ក្នុង​ការ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​ ចូល​រួម​កសាង​ភូមិ​ស្រុក​ស៊ី​វិល័យ​រីក​ចម្រើន​។​ ជាពិសេស​ ព្រះ​សង្ឃ​ គណៈកម្ម​ការ​និង​ពុទ្ធ​បរិស័ទ​ចំ​ណុះ​ជើង​វត្ត​ សាម​គ្គី​ចូលរួម​ទម្រង់​ “ព្រះ​សង្ឃ​និង​ពុទ្ធ​បរិស័ទ​បង្ការ​បង្រ្កាប​ បទ​ល្មើស​ ធានា​សន្ដិសុខ​សណ្ដាប់​ធ្នា​ប់​”។​ ព្រម​ជាមួយ​នោះ​ នៅ​រាល់​ថ្ងៃ​សីល​ឬ​បុណ្យ​ទាន​ក្នុង​វត្ត​ ព្រះ​សង្ឃ​ គណៈ​កម្ម​ការ​វត្ត​ តែង​ផ្សព្វ​ផ្សាយ​ដល់​ពុទ្ធ​បរិស័ទ​លើ​ភូមិ​សាស្រ្ត​ឃុំ​កេ​ថាញ់អនុវត្ត​ត្រូវ​តាមសេច​ក្ដី​កំ​ណត់​របស់​ច្បាប់​; ខ្នះ​ខ្នែង​ចូល​រួម​បង្ការ​ បង្រ្កាប​បទ​ស្មើ​ស និង​ច្រាន​ថយ​បាប​គ្រោះ​សង្គម​ ដើម្បី​រួម​ចំ​ណែ​ក​ថែរក្សា​សន្តិ​សុខ​សណ្ដាប់​ធ្នា​ប់​លើ​ភូមិ​សាស្រ្ត​។​ លោកថាច់​សេន អា​យុ​ ៨​១​ ឆ្នាំ​ នៅ​ភូមិ​ដើម​ជ្រៃ​ ឱ្យ​ដឹង​៖ “រដ្ឋ​បាន​ចាប់​អា​រម្ម​ណ៍យ៉ាង​ខ្លាំង​ដល់​ជន​រួម​ជាតិ​ខ្មែរ​ មិន​ត្រឹម​តែ​ឧបត្ថម្ភ​គ្រួ​សារ​ក្រី​ក្រអភិវឌ្ឍ​សេដ្ឋ​កិច្ច​ប៉ុណ្ណោះ​ទេ​ នៅ​ថែម​ទាំងជួយ​ឧបត្ថម្ភ​ជួស​ជុល​ព្រះ​វិហា​រ​វត្ត​ដែល​មាន​សគុណទៀត​ផង​។​ អា​ស្រ័យ​ហេតុ​នោះ​ ព្រះ​វិហា​រ​វត្ត​មាន​ភាព​ល្អ​ស្អាត​និង​មាន​ក្រុម​ការ​ពារ​ រក្សា​សន្តិ​សុខ​សណ្ដាប់​ធ្នា​ប់​ក្នុង​ថ្ងៃ​បុណ្យ​ទាន​ ម្ល៉ោះ​ហើយ​មាមីងខ្មែរ​កាន់​តែស្ងប់​ចិត្ត​ខណៈ​ពេល​មក​កាន់​វត្ត​”។​

អ្នក​ស្រី​ក្វាច់ធីធ្វឹង​ អនុប្រ​ធាន​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ឃុំ​កេថា​ញ់ ឱ្យ​ដឹង​៖ “មិន​ត្រឹម​តែមាមីងខ្មែរ​ប៉ុណ្ណោះ​ទេ​ ចំ​ពោះ​រដ្ឋ​អំ​ណា​ច​ភូមិ​ភាគ​ ក៏​មាន​មោទនភាព​ចំ​ពោះ​ការ​រួម​ចំ​ណែ​ក​រ​បស់វត្ត​ពោធិផ្ដោក ក្នុង​ការ​កសាង​និង​ការ​ពារ​មាតុ​ភូមិ​ផង​ដែរ​”៕​

                                     យ្វីអាញ់ - ថា​ច់​ធី

ចែករំលែកអត្ថបទ