សុកត្រាំង៖ កងវរៈសេនាធំថ្មើរជើង ៨៧៩ នៃបញ្ជាការដ្ឋានយោធាខេត្តសុកត្រាំង ទើបធ្វើការបើកវគ្គហ្វឹកហ្វឺនដល់កម្មាភិបាល ប្រធានគណៈបញ្ជាការយោធាឃុំ សង្កាត់ ទីប្រជុំជន និងកម្មាភិបាលនៃគណៈបញ្ជាការយោធាខេត្ត។
ទិដ្ឋភាពវគ្គហ្វឹកហ្វឺន។
ក្នុងរយៈពេល៧ថ្ងៃ កម្មាភិបាលទាំង១៥៥នាក់ បានសិក្សាស្វែងយល់ពីខ្លឹមសារជាមូលដា្នននៃច្បាប់កងប្រជាស្វ័យត្រាណ កែប្រែបំពេញបន្ថែមឆ្នាំ២០១៩ និងឯកសារណែនាំអនុវត្ត។ យុទ្ធសាស្រ្ត “ប្រែប្រួលសន្តិភាព” ការបះបោរផ្ដួលរំលំរបស់អានុភាពអមិត្តចំពោះបដិវត្តន៍វៀតណាម។ ស្ថានភាពសន្តិសុខនយោបាយ សណ្ដាប់ធ្នាប់សុវត្ថិភាពសង្គម និងភារកិច្ចការពារប្រទេស យោធាភូមិភាគ។ ទស្សនៈគោលនយោបាយជនជាតិ សាសនា របស់បក្ស រដ្ឋយើងក្នុងស្ថានភាពថ្មី។ កងប្រជាស្វ័យត្រាណ ធ្វើការងារចលនាមហាជន ចូលរួមកសាងមូលដ្ឋានរឹងមាំគ្រប់ជ្រុងជ្រោយ។ល។ ឆ្លងតាមរយៈនោះ ធ្វើជាមូដ្ឋានគ្រឹះដល់កម្មាភិបាល គណៈបញ្ជាការយោធាថ្នាក់ឃុំ និងស្ថាប័ន អង្គការមហាជន អនុវត្តល្អតួនាទីធ្វើសេនាធិការដល់គណៈកម្មាធិការបក្ស រដ្ឋអំណាចគ្រប់លំដាប់ថ្នាក់ ស្ដីពីការងារយោធារបស់អង្គភាព អនុវត្តល្អភារកិច្ចដែលបានប្រគល់ឱ្យ៕
លីធាន-ពេជ្រសឿន