សម្ព័ន្ធយុវជនឃុំតឹងមី ថតរូបអនុស្សាវរីយ៍ ក្រោយពីសម្រេចសំណង់យុវជនក្នុងខែឧសភា។
បងឡេថាញ់ឡុង លេខាសម្ព័ន្ធយុវជនឃុំតឹងមី ស្រុកត្រាអូង ខេត្តវិញឡុង ឱ្យដឹង៖ សម្ព័ន្ធយុវជនឃុំតឹងមី ទើបសហការជាមួយនឹងយុវជននៅលើភូមិសាស្រ្ត ចាត់តាំងបើកយុទ្ធនាការដាំផ្កាតាមបណ្តោយផ្កូវធំ ចាប់ពីផ្លូវជាតិលេខ ៥៤ ចូលទៅកាន់មជ្ឈមណ្ឌលឃុំ និងបរិវេណគណៈកម្មាធិការប្រជាជនឃុំតឹងមី។ នេះជាសំណង់មួយក្នុងចំណោមសំណង់នានា ក្នុងឆ្នាំ ២០២០ របស់សម្ព័ន្ធយុវជន និងប្រធានបទក្នុងខែឧសភានេះ គឺ "ផ្កាស្រស់បូជាអ៊ំ"។
បងស្រីថាច់ធីសុរិយា សមាជិកគណៈប្រតិបត្តិការសម្ព័ន្ធយុវជនស្រុកត្រាអូង ឱ្យដឹងបន្ថែម៖ សម្ព័ន្ធយុវជនឃុំតឹងមីមានសមាជិក ៧៤ នាក់ ជាជនរួមជាតិខ្មែរចូលរួមសកម្មភាពយ៉ាងស្វា ហាប់ និងសម្រេចបានល្អនូវចលនា អាស្រ័យសម្ព័ន្ធយុវជនបំផុសចលនា។ នេះក៏ជាកងកម្លាំងសកម្មក្នុងការអនុវត្តនូវកម្មវិធី គម្រោងរបស់រដ្ឋាភិបាលនៅតំបន់មានជនរួមជាតិភាគតិចរស់នៅកុះករលើភូមិសាស្រ្ត៕
ត្រុកម៉ាយ-វិមាន