ផ្តើមពីឃុំលំបាកមួយ ដោយមានជនរួមជាតិខ្មែររស់នៅជាង៥២% ឃុំឡឹមកៀក ស្រុកថាញ់ទ្រី ខេត្តសុកត្រាំង បានប្រើប្រាស់ដើមទុនមានប្រសិទ្ធភាពពីកម្មវិធី និងគម្រោងនានា ពិសេសគឺកម្មវិធីកសាងជនបទថ្មី។ អាស្រ័យហេតុនោះ ឡឹមកៀក បានសម្រេចរួចរាល់ ១៨/១៩ លក្ខឋានតាមការគ្រោងទុកនឹងត្រូវបានទទួលស្គាល់ឃុំជនបទថ្មីនៅត្រីមាសទី៣ ឆ្នាំ២០២០។
ផ្លូវគមនាគមន៍ជនបទឃុំឡឹមកៀក ត្រូវបានកសាងតាមខ្នាតជនបទថ្មី។
ឆ្នាំកន្លង ឃុំឡឹមកៀកបានជំរុញការផ្សព្វផ្សាយ ចលនាប្រជាជន សាមគ្គីរួមកម្លាំងជាមួយរដ្ឋអំណាចកសាងជនបទថ្មី។ ក្នុងនោះ មានចលនាប្រជាជនខ្នះខ្នែងបង្វែររចនាសម្ព័ន្ធឈើដំណាំ សត្វចិញ្ចឹមជាដើម។ ម្យា៉ងទៀតឃុំក៏បានពង្រឹងក្រុមសហការបានចំនួន ៣០ សហករណ៍ ១ និងកសិដ្ឋាន ១ កន្លែង ត្រូវបានគម្រោង VnSat វិនិយោគ កសាងឃ្លាំងសម្រាប់សហករណ៍នៅភូមិត្រា-យ៉ ជាមួយប្រាក់ដើមទុនសរុបជាង ៧ ពាន់លានដុង។ ពង្រីកនិងជីកស្តារប្រឡាយរាយរងបាន ៣៥ សំណង់ ដោយមានប្រវែង ៣៣.៥១៨ ម៉ែត្រ មានទឹកសាបខួបប្រាំងវស្សាសម្រាប់បម្រើការបង្កបង្កើនផល; ឧបត្ថម្ភប្រជាជន ១៧៨ គ្រួសារ និងកសាងទម្រង់ផលិតកម្មគិតជាតម្លៃទឹកប្រាក់ជាង ២ ពាន់លានដុង។ ក្រៅពីនេះ ផ្លូវគមនាគមន៍ជនបទត្រូវបានក្រាលបេតុងភូមិភ្ជាប់ភូមិរបស់ឃុំ; ទេសភាព បរិស្ថានបៃតង ជ្រះ ស្អាត។ល។ ពូលីស៊ីវ នៅភូមិ ត្រា-យ៉ ឱ្យដឹង៖ “សព្វថ្ងៃ តំបន់ជនបទត្រា-យ៉ មានផ្លូវគមនាគមន៍ពីភូមិទៅដល់ឃុំ មានអគ្គិសនី ទឹកស្អាតចុះទៅដល់ផ្ទះដើម្បីមាមីងងាយស្រួលប្រើប្រាស់ ។ រដ្ឋបានជំនួយដើមទុនដល់មាមីងចិញ្ចឹមសត្វ ដាំដំណាំរួមផ្សំ និងលក់ដូរជាលក្ខណៈគ្រួសារ ។ល។ បង្កើនប្រាក់ចំណូលដល់គ្រួសារ; រីឯយុវជនគ្រប់អាយុពលកម្ម បានទៅធ្វើការនៅតាមក្រុមហ៊ុន សហគ្រាសក្នុងនិងក្រៅខេត្ត មានប្រាក់ចំណូលលំនឹងផ្ញើមកជួយគ្រួសារ ម្ល៉ោះហើយ ជីវភាពមាមីងខ្មែរកាន់តែបានលើកស្ទួយពីមួយថ្ងៃទៅមួយថ្ងៃ។ កាលពីឆ្នាំ ២០១០ ខ្ញុំបុលលុយ ១៥ លានដុង ដើម្បីទិញគោ ២ ក្បាលយកមកចិញ្ចឹម។ មកទល់ពេលនេះ ហ្វូងគោរបស់គ្រួសារខ្ញុំមានដល់ទៅបាន ១០ ក្បាល ក្នុងនោះមាន ៤ ក្បាល ជិតនឹងកើតកូន។ ដោយសារចិញ្ចឹមគោ ខ្ញុំសន្សំប្រាក់ លោះដីស្រែ ២០ កុង ម្ល៉ោះហើយសព្វថ្ងៃជីវភាពបានធូរធារ” ។ បងស្រីហ្វិញធីស៊ីល ប្រធានសាខាសមាគមនារីភូមិត្រា-យ៉ ឱ្យដឹង៖ “មាមីងក្នុងភូមិស្ម័គ្រចិត្តបរិច្ចាគដី ដំណាំរួមផ្សំដើម្បីភូមិភាគ កសាងសំណង់សុខុមាលភាពសង្គម។ ពិសេស បងប្អូននារីចុះឈ្មោះអនុវត្តដើម្បីសម្រេចកិត្តិនាមជា “គ្រួសារវប្បធម៌” “គ្រួសារគ្មានបាបគ្រោះសង្គម” “មណ្ឌលតាំងទីលំនៅគ្មានឧក្រិដ្ឋកម្ម” និងការចលនាផ្សេងៗទៀតរបស់ភូមិស្រុក”។
លោកកេវថាញ់ទ្រុង អនុលេខាប្រចាំការនៃគណៈកម្មាធិការបក្សឃុំឡឹមកៀក ឱ្យដឹង៖ “អាស្រ័យអនុវត្តល្អគម្រោងបង្វែររចនាសម្ព័ន្ធផ្នែកកសិកម្ម ផ្សារភ្ជាប់នឹងកសាងជនបទថ្មី ដំណាក់កាលឆ្នាំ ២០១៥ -២០២០ ជីវភាពប្រជាជនត្រូវបានលើកស្ទួយ ។ លទ្ធផលនោះ គឺជាការខិតខំពុះពារទូទាំងបក្ខភាគ រដ្ឋអំណាចនិងប្រជាជនព្រួតដៃគ្នាកសាងជនបទថ្មី ។ ជាពិ សេសគឺទទួលបានឧបត្ថម្ភដើមទុន ពូជ និង បច្ចេកទេស។ល។ មាមីងខ្មែរឈានឡើងចាកផុតពីភាពក្រីក្រដោយខ្លួនឯង នោះគឺប្រការគួររីករាយ ជាទីបំផុតរួមចំណែកកាត់បន្ថយអត្រាគ្រួ សារក្រីក្រ របស់ឃុំនៅក្រោម ៤%ប៉ុណ្ណោះ”៕
លីធាន-លីសៀ