សុកត្រាំង៖ សហជីពមណ្ឌលឧស្សាហកម្មនានារបស់ខេត្តសុកត្រាំង បានសហការជាមួយក្រុមហ៊ុនថាមពលអគ្គិសនីខេត្ត បានរៀបចំជូនអំណោយជាច្រើនចំណែកដល់សមាជិកសហជីព និងកម្មករដែលមានជីវភាពក្រលំបាក។ នេះជាសកម្មភាពដំបូងផ្តើមដំណើរការសម្រាប់ “ខែកម្មករ” ឆ្នាំ ២០២០ លើភូមិសាស្រ្តខេត្ត។
សហជីពខេត្តសុកត្រាំង ជូនអំណោយដល់សមាជិកសហជីព កម្មករដែលមាន
ជីវភាពក្រលំបាក។
ឆ្លងតាមរយៈនោះ ផ្តើមពីប្រភពចលនានិងថវិកាសកម្មភាព សហជីពតាមមណ្ឌលឧស្សាហកម្មបានឧបត្ថម្ភអំណោយប្រមាណ ៥០០ ចំណែក ក្នុងមួយចំណែកៗតម្លៃពី ២០០.០០០- ៥០០.០០០ ដុង ផ្តល់ជូនសមាជិកសហជីពនិងកម្មករដែលមានជីវភាពក្រលំបាក។ ដើម្បីធានា លើវិធានការបង្ការប្រឆាំងជំងឺឆ្លងរាលដាល តំណាងអង្គភាពនីមួយៗបានជូនអំណោយ ២០ ចំណែក ដល់កម្មករមានជីវភាពក្រីក្រលំបាក។ អំណោយដទៃពីនោះ នឹងប្រគល់ជូនដល់សហជីពមូលដ្ឋានចំណុះ ដើម្បីជូនដល់សមាជិកនិងកម្មករធ្វើការ។
តាមប្រសាសន៍លោកស្រីឡុកបិតភុក អនុប្រធានសហព័ន្ធពលកម្មខេត្តសុកត្រាំង ឱ្យដឹង៖ អាស្រ័យជះឥទ្ធិពលនៃជំងឺកូវីដ-១៩ ដូច្នេះ “ខែកម្មករ” ឆ្នាំ ២០២០ នឹងមិនបានរៀបចំពិធីបំផុសចលនានោះទេ គ្រាន់តែគិតគូរដល់សមាជិកសហជីពនិងកម្មករដែលមានជីវភាពក្រលំបាក ដែលរងផលប៉ះពាល់ដោយសារជំងឺកូវីដ-១៩។ រីឯចំណែកកម្មកររងគ្រោះថ្នាក់ការងារ ឬគ្រោះថ្នាក់ក្នុងពេលបម្រើការងារ មានជីវភាពក្រលំបាក សហជីពខេត្ត នឹងរៀបចំទៅសួរសុខទុក្ខនិងជូនអំណោយ តម្លៃមួយចំណែកស្មើទឹកប្រាក់ ១.០០០.០០០ ដុង។ សង្ឃឹមថា អំណោយទាំងនេះនឹងលើកទឹកចិត្ត ជំរុញស្មារតីមួយភាគណាដល់សមាជិកសហជីព និងកម្មករធ្វើការដែលខិតខំរួមដំណើរ ប្រកៀកស្មាជាមួយអាជីវកម្ម ឆ្លងកាត់ការលំបាកក្នុងការបង្កបង្កើនផល និងធ្វើអាជីវកម្ម៕
លីធាន-លីសៀ