ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

08/06/2020 - 14:14

រួម​គ្នា​ខិត​ខំ​ ឆ្លង​កាត់​ការ​លំ​បាក​សាក​ល្ប​ងចាប់​យក​ឱកាស​ ស្តារ​ខឿន​សេដ្ឋ​កិច្ច​ឡើង​វិញ​

នោះ​ជាប្រ​ធាន​បទ​សន្និ​សីទរវាង​ នា​យក​រ​ដ្ឋមន្ត្រី​នៃ​រដ្ឋា​ភិបាល​ ជាមួយ​នឹង​អា​ជីវ​កម្ម​ បាន​ចាត់​តាំង​ឡើង​កាល​ពី​ថ្ងៃ​ទី៩​ ខែ​ឧសភា​ ឆ្នា​ំ​២​០២​០ តាម​ប្រ​ព័ន្ធ​អនឡាញ​ ជាមួយ​នឹង​ទីតាំង​បណ្ដាញ​តភ្ជាប់ភូមិ​ភាគ​ចំ​នួន​៦​៣​ បណ្ដាញ​តភ្ជាប់​ក្រសួង​ ផ្នែក​ចំ​នួន​៣​០ និង​ផ្សាយ​បន្ត​ផ្ទាល់​តាម​រយៈ​ស្ថានី​យទូរ​ទស្សន៍​វៀត​ណា​ម។​ នា​យក​រ​ដ្ឋមន្ត្រី​ នៃ​រដ្ឋា​ភិបាល​ ង្វៀន​ស្វឹនភុក ជាអធិ​បតី​ក្នុង​អង្គ​សន្និ​សីទនេះ​។​

ទិដ្ឋ​ភាព​អង្គ​សន្និ​សីទ។​

ថ្លែង​យោ​បល់ក្នុង​អង្គ​សន្និ​សីទ នា​យក​រ​ដ្ឋមន្ត្រី​ ង្វៀនស្វឹនភុក ឱ្យ​ដឹង​៖ "យើង​កំ​ពុង​ស្ថិត​ក្នុង​ដំ​ណា​ក់​កាល​ដែល​ជាចំ​ណុច​របត់​ថ្មី​នៃ​ប្រ​វត្តិ​សាស្រ្ត​ មិន​ចំ​ពោះ​តែប្រ​ទេ​ស​វៀណា​មនោះ​ទេ​ នៅ​មានប្រ​ទេ​ស​ជាច្រើន​ទៀត​នៅ​លើ​សកលលោក​ អា​ស្រ័យ​រោគ​កំ​ណា​ច​ Covid-១​៩​ នេះ​បង្ក​ឡើង​"។​ ចំ​ពោះ​មុខ​ការ​លំ​បាក​សាក​ល្ប​ងនោះ​ វៀត​ណា​មបាន​ស្វែង​រក​យុទ្ធ​សាស្រ្ត​ គោ​លដៅ​រួម​ មួយ​ផ្នែក​ប​ង្ការ ទប់ស្កាត់​ជំ​ងឺ​ មួយ​ផ្នែក​ទៀត​នៅ​តែធានា​សកម្ម​ភាព​សេដ្ឋ​កិច្ច​អប្បបរមា ដើរ​ទន្ទឹម​នឹង​ការ​កែ​ទម្រង់​គោ​លច្បាប់​ និង​បង្វែរ​ចលនា​សម្ព័ន្ធ​ ដើម្បី​សន្ទុះ​នៃ​កំ​ណើន​មាន​ការ​រីក​រាលដាល​ អា​ច​នឹង​មាន​កំ​ណើនឡើង​វិញ​ក្នុង​ពេល​ឆាប់​ៗ​ ខណៈ​ជំ​ងឺ​បាន​គ្រប់​គ្រង​ល្អ​។​ នា​យក​រដ្ឋមន្ត្រី​ បាន​សង្កត់​ធ្ងន់​ ត្រូវ​តែប្រ​មូល​ផ្តុំ​ជាង​ទៀត​  ធ្វើ​យ៉ាង​ណា​ដើម្បីឱ្យ​ខឿន​សេដ្ឋ​កិច្ច​វៀត​ណា​មដំ​ណើរការ​ឡើង​វិញ​ ខិត​ខំ​សម្រេច​កំ​ណើន GDP ជាង​ ៥​% គឺមិន​មែន​ដូច​ការ​ព្យា​ករ​ណ៍របស់​ IMF គឺត្រឹមតែ ២​,៧​%នោះ​ទេ​ ទន្ទឹម​នឹង​នោះ​ ត្រូវ​គ្រប់​គ្រង​អតិផរណា​ក្រោម​ ៤​%។​ បើ​ចង់​បាន​ដូច្នេះ​ យើង​ត្រូវ​ប្រ​មូល​ផ្តុំ​ទៅ​លើ​ "ប្រ​យុទ្ធ​លើ​មុខ​ព្រួញ៥​"។​ ទី១​៖ គឺទាក់​ទាញ​វិនិ​យោ​គពី​សមាស​ភាព​សេដ្ឋ​កិច្ច​ក្នុង​ប្រ​ទេ​ស​ ដំ​បូង​បង្អស់​គឺវ​ិនិយោ​គវិស័យ​ឯក​ជន​។​ ទី២​៖ គឺទាក់​ទាញ​ FDI។​ ទី៣​៖ គឺជំ​រុញ​នីហរ័ណ​។​ ទី៤​៖ គឺជំ​រុញ​វិនិ​យោ​គសាធា​រណៈ​។​ ទី៥​៖ គឺលើ​ក​ទឹក​ចិត្ត​ប្រើ​ប្រាស់​ផល​ិតផល​ក្នុង​ស្រុក​ដែល​មាន​ចំ​នួន​ប្រ​ជា​ជន​ជិត​១​០០លាន​នា​ក់។​ ជាមួយ​នឹង​សហគមន៍អា​ជីវ​កម្មវៀត​ណា​ម នា​យក​រ​ដ្ឋមន្ត្រី​ ដាក់​ចេញ​នូវ​សំ​ណើ​៦​យ៉ាង​។​ ទី១​៖ គឺស្នេហា​ជាតិ​ ពី​ព្រោះ​ធ្វើ​ការ​ងារ​អ្វី​ក៏​ដោយ​បើ​មិន​គិត​ដល់​ប្រ​ទេ​ស​ជាតិ​គឺមិន​អា​ច​ក្លា​យជាអា​ជីវ​កម្ម​ធំ​បាន​ឡើយ​។​ ស្នេហា​ជាតិ​ក៏​មានន័យ​ថា​ ត្រូវ​ចេះ​គោ​រពច្បាប់​ ត្រូវ​មាន​ស្មារ​តី​ចែក​រំលែក។​ ទី២​៖ គឺការ​សាម​គ្គី​ បើ​គ្មាន​ការ​សាម​គ្គី​ទេ​ គឺខ្លួន​យើង​ទន់ខ្សោយ​ដោយ​ខ្លួន​ឯង​ គប្បី​សហកា​រគ្នា​ជាធ្លុង​មួយ​។​ ទី៣​៖ មិន​ត្រូវ​ធុញ​ទ្រាន់​ ពី​ព្រោះការ​ធុញ​ទ្រាន់​ធ្វើ​ឱ្យ​យើង​បោះ​បង់​ចោល​ពាក់​កណ្ដាល​ការ​។​ ទី៤​៖ គឺស្វាហា​ប់តាំង​ចិត្ត​ ពី​ព្រោះ​ការ​បាត់​ភាព​ម្ចាស់​ការ​ ស្ទាក់​ស្ទើរ​គឺធ្វើឱ្យ​យើង​បាត់​បង់​នូវ​ឱកាស​។​ ទី៥​៖ គឺគំ​និត​ច្នៃ​ប្រ​តិដ្ឋ​ ពី​ព្រោះ​បើ​ខ្វះគំ​និត​ច្នៃ​ប្រ​តិដ្ឋ​ គឺយើង​ធ្លាក់​មក​នៅ​ខាង​ក្រោយ​។​ ទី៦​៖ គឺគប្បី​មាន​ក្តីជំ​នឿ​ ពី​ព្រោះ​បើ​ខ្វះ​ក្តី​ជំ​នឿ​ គឺយើង​បោះ​បង់​ចោល​ខ្លួន​យើង​។​

សន្និ​សីទបាន​កត់​សម្គាល់​និង​បូក​សរុប​នូវ​គំ​និត​ច្នៃ​ប្រ​តិដ្ឋ​ សំ​ណើ​របស់​សហគមន៍អា​ជីវ​កម្ម​ អ្នក​ឯក​ទេ​ស និង​ប្រ​ជា​ជន​អំ​ពី​ដំ​ណោះស្រាយ​ចាំ​បាច់​ឧបត្ថម្ភ​អា​ជីវ​កម្ម​ ស្ដារ​និង​អភិវឌ្ឍ​ឡើង​វិញ ​ក្រោយពី​រោគ​កំ​ណា​ច​រាតត្បាត​ ហើយ​ឆ្លង​តាម​រយៈ​នោះ​ សិក្សា​ស្រាវ​ជ្រាវ​ ដាក់​ចេញ​ជាធរ​មាន​ផែន​ការ​សកម្ម​ភាព​ ឬ​សេច​ក្តី​សម្រេច​ចិត្ត​របស់រដ្ឋា​ភិបាល​ ដើម្បី​ដំ​ណើរការ​ស្តារ​ខឿន​សេដ្ឋ​កិច្ច​ឡើង​វិញ​៕​

                           យោ​ង៖ http://baodantoc.com.vn-វិមាន​

ចែករំលែកអត្ថបទ