មហាសាមគ្គីជនជាតិ គំរូក្នុងសហគមន៍

01/06/2020 - 14:55

គិត​គូរ​ជីវ​ភាព​ជន​រួម​ជាតិ​ភាគ​តិច​

លោក​ពូថាច់​វៀត​ បាន​ប្រ​ជា​ជន​ទំ​នុក​ចិត្ត​ជ្រើស​តាំង​ជាអ្នក​មាន​ប្រ​ជា​ប្រិយ​ នៅ​ភូមិ​ង៉ាយឡោ​ A ឃុំ​ត្រា​កូង ស្រុក​ត្រា​អូង​ ខេត្ត​វិញ​ឡុង​។​ រៀង​រាល់​ថ្ងៃ​ គាត់​តែង​ផ្ដោត​ការ​គិត​គូរ​ដល់​ជីវ​ភាព​ជន​រួម​ជាតិ​ភាគ​តិច​  ដើម្បីមិន​ខក​បំណង​ដែល​មាមីង​ផ្ដល់​ទំ​នុក​ចិត្ត​លើ​រូប​គាត់​។​

លោក​ពូថា​ច់​វៀត​ (ខាង​ឆ្វេង​)ទទួល​ប័ណ្ឌសរ​សើរ​របស់​គណៈ​កម្មា​ធិការ​ជន​ជាតិ​ ។​

តាមប្រ​សាសន៍​លោក​ ថាច់​ថេហៀង ប្រ​ធាន​គណ​:ជន​ជាតិ​ស្រុក​ត្រា​អូង​ មិន​ត្រឹម​តែជា​អ្នក​មាន​ប្រ​ជា​ប្រិយ​នោះ​ទេ​ លោក​ពូថា​ច់​វៀត​ មាន​ទំ​នុក​ចិត្ត​បាន​តែង​តាំង​ជាលេខា​សាខា​បក្ស​ ប្រ​ធាន​ភូមិ​ង៉ាយឡោ​ A ទៀត​ផង​ ម្ល៉ោះ​ហើយ​គាត់​តែង​ជិត​ដិតចំ​ពោះ​ស្ថាន​ភាព​រ​បស់ភូមិ​។​ រស់​នៅ​ស្រុក​កំ​ណើត​ លោក​ពូវៀត​ កាន់​តែជ្រាប​ច្បាស់​ ពី​ស្ថាន​ភាព​គ្រួ​សារ​ ជន​រួម​ជាតិ​ភាគ​តិ​ច​នៅ​ទីនេះ​។​ ឆ្លង​តាម​រយ​:នោះ​ គាត់​បាន​ធ្វើ​សេនា​ធិការ​ដល់​ថ្នាក់​លើ​ ដើម្បី​ដំ​ណោះ​ស្រាយ​ជំ​នួយ​សមស្រប​។​ ទន្ទឹម​នឹង​នោះ​ គាត់​តែង​ចុះ​ទៅ​ដល់​ផ្ទះ​ប្រ​ជា​ជន​ ដើម្បី​ផ្ដល់​យោ​បល់ក្នុង​ការ​ពង្រីក​សេដ្ឋ​កិច្ច​គ្រួ​សារ​។​ លោក​ពូវៀត​ រៀប​រាប់​: “ អា​ស្រ័យ​មាន​ប្រ​ភព​ទុន​ជំ​នួយ ទើប​គ្រួ​សារ​ថា​ច់​ចាន់​ហុង​ អា​ច​មាន​ឱកាសវិនិ​យោ​គចិញ្ចឹម​គោ​ ឥឡូ​វគ្រួ​សារ​ឈាន​ឡើង​ធូរ​ធារ​។​ ចំ​ណែ​ក​គ្រួ​សារ​ថា​ច់​ហុង​ មាន​ដី​ធ្លី​ច្រើន​ជាង​ គ្រួ​សារ​ថា​ច់​ចាន់​ហុង​  យើង​ខ្ញុំ​ណែ​នាំផ្ដល់​យោ​បល់ ពង្រីក​ទម្រង់​ VAC  អា​ស្រ័យ​ហេតុ​នោះ​ ទើប​រក​បានប្រាក់​ចំ​ណូល​លំ​នឹង​ជាសន្សឹម​ៗ​ឈាន​ឡើង​ចាក​ភាព​ក្រី​ក្រ”។​ បង​ថា​ច់​ហុង​ រៀប​រាប់​: “ដើម​ឡើយ​គ្រួ​សារ​ខ្ញុំ​ទៅ​ធ្វើ​ការ​ឈ្នួល​ ប្រាក់​បាន​មក​ល្មម​តែផ្គត់​ផ្គង់​ជីវ​ភាព​ប្រ​ចាំ​ថ្ងៃ​ មិន​មាន​សល់​ផល​។​ ទៅ​ធ្វើ​ការ​ឈ្នួល​នឿយ​ហត់​ អស់​កម្លាំង​មក​ដល់​ផ្ទះ​ ដេក​សម្រាក​ ឯដី​ចម្ការ​ទុក​ចោល​ទំ​នេរ​។​ បង​វៀត​ គាត់​មក​ផ្ទះ​ខ្ញុំ​ច្រើន​ដង​ ណែ​នាំខ្ញុំ​ បែង​ចែក​កម្លាំង​ពលកម្ម​ក្នុង​គ្រួ​សារ​ យក​ខ្លី​ចិញ្ចឹម​វែង​  រួច​គាត់​បាន​ឧទ្ទេស​នា​មបុល​ទុន​ជំ​នួយ​របស់​រដ្ឋ​ ដើម្បី​កែ​ប្រែដី​ចម្ការ​ធ្វើ​ទម្រង់​ VAC ។​ ការ​ងារ​កែ​ប្រែដី​ចម្ការ​គឺខ្ញុំ​ធ្វើ​ដៃ​ឯង​ ចំ​ណែ​ក​ប្រពន្ធ​ខ្ញុំ​ទៅ​ធ្វើ​ការ​ឈ្នួល​ដើម្បី​មាន​ប្រាក់​គិត​គូរ​ជីវ​ភាព​ប្រ​ចាំ​ថ្ងៃ​។​  រហូត​ដល់​ដី​ចម្ការ​បាន​កែ​ប្រែលើ​ក​ជាធារ​ត្រឹម​ត្រូវ​ហើយ​  ខ្ញុំ​ក៏​ទៅ​ធ្វើ​ជាង​កំ​បោរ​ ប្រ​ពន្ធ​ខ្ញុំ​នៅ​ផ្ទះ​ដាំ​ដុះ​។​ ជីវ​ភាព​គ្រួ​សារខ្ញុំ​បាន​លំ​នឹង​ អា​ស្រ័យ​បងថា​ច់​វៀត​ ជួយ​ណែ​នាំធ្វើ​ការ​រក​ស៊ី​”។​

ពូថា​ច់​វៀត​ ឱ្យ​ដឹង​ ក្នុង​ភូមិ​ង៉ាយឡោ​ A មាន​ជន​រួម​ជាតិ​ខ្មែរ​ ៣​៣​៤​ គ្រួ​សារ​ ក្នុង​ចំ​ណោម​ ៤​៧​៧​ គ្រួ​សារ​ ម្ល៉ោះ​ហើយ​ ភូមិ​បាន​ទទួល​ផល​ពី​គោ​លនយោ​បាយ​ពិសេស​ដោយ​ឡែក​ជាច្រើន​របស់​រដ្ឋ​។​ បណ្ដាញ​អគ្គិ​សនី​ ផ្លូវ​ថ្នល់​ ដំ​ណា​ក់​សុខា​ភិបាល​ ក៏បាន​វិនិ​យោ​គកសាង​ បង្ក​លក្ខណ​សម្បត្តិ​សម្រាប់​ជន​រួម​ជាតិ​ខ្មែរ​ពង្រីក​សេដ្ឋ​កិច្ច​គ្រួ​សារ​។​ ទោះ​ជាដូច្នេះ​ក៏​ដោយ​ ប្រ​ការ​ដែល​លោក​ពូវៀត​ កង្វល់​បំ​ផុត​នោះ​គឺគ្រួ​សារ​ក្រី​ក្រក្នុង​ភូមិ​នៅ​មាន​ចំ​នួន​ច្រើន​។​ អា​ស្រ័យ​ហេតុ​នោះ​ លោក​ពូវៀត​ តែង​ចំ​ណា​យ​ពេល​វេលា​ចុះ​ទៅ​តាម​ផ្ទះ​ជន​រួម​ជាតិ​ភាគ​តិ​ច​ក្រី​ក្រ ដើម្បី​ស្វែង​យល់​និង​រក​ដំ​ណោះ​ស្រាយ​ជួយ​ឧបត្ថម្ភ​សមស្រប​។​ លោក​ពូវៀត​ និយាយ​៖ “ទោះ​បីឋិត​ក្នុង​តួនា​ទីជាអ្នក​មាន​ប្រ​ជា​ប្រិយ​ ឬ​ជាលេខា​សាខា​បក្ស​ ប្រ​ធាន​ភូមិ​ង៉ាយឡោ​ A ក៏​ដោយ​ ទិស​ដៅ​របស់​ខ្ញុំ​គឺដើម្បី​ជួយ​ប្រ​ជា​ជន​ឱ្យ​មាន​ជីវ​ភាព​កាន់​តែល្អ​ប្រ​សើរ​”៕​                         

​                              ហា​ថា​ញ -ពេជ្រ​សឿន​

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
លោក​ថាច់​ថេហៀង