25/05/2020 - 15:42

ស្រុក​ត្រឹង​វ៉ាន់​ថើយ​ផ្តុំ​កម្លាំង​អនុវត្ត​គោ​លនយោ​បាយ​ជន​ជាតិ​ឱ្យ​បាន​ល្អ​

ស្រុក​ត្រឹង​វ៉ាន់​ថើយ​ ខេត្ត​កាម៉ាវ មាន​ជន​ជាតិ​ភាគ​តិ​ច​ចំ​នួន​៦​ ដោយ​មាន​ជាង​២​.៣​២​៥​គ្រួ​សារ​។​ ក្នុង​នោះ​ ជន​ជាតិ​ខ្មែរ​មាន​ចំ​នួន​ច្រើន​ជាង​គេ ដោយ​មាន​ជិត​២.២៤០ គ្រួ​សារ​។​ រយៈ​កាល​ប៉ុន្មាន​ឆ្នាំ​កន្លង​ ស្រុក​បានប្រ​មូល​ផ្តុំ​ប្រ​ភព​កម្លាំង​ ដើម្បី​ជំ​រុញ​ការ​អនុវត្ត​នូវ​គោ​លនយោ​បាយ​ជន​ជាតិ​ រួម​ចំ​ណែ​ក​លើ​ក​កម្ពស់​ជីវ​ភាព​រ​បស់ជន​ជាតិ​ភាគ​តិ​ច​។​

ផ្លូវ​គមនា​គមន៍​ជន​បទ​នៅ​ឃុំ​ខាញ់​ហឹង​ ស្រុក​ត្រឹង​វ៉ាន់​ថើយ​ ខេត្ត​កាម៉ាវ។​

លោក​សើុងស៊ី​ហ្វាច់ ជន​ជាតិ​ខ្មែរ​នៅ​ភូមិ​ញ៉ាម៉ាយ​C ឃុំ​ខាញ់​ហឹង​បាន​ឱ្យ​ដឹង​៖ ពី​មុន​ជីវ​ភាព​រ​បស់កសិករ​​នៅ​ភូមិ​ញ៉ាម៉ាយ​C ភាគ​ច្រើន​ផល​ិតស្រូវ​២​រដូវ​/ឆ្នាំ​ ដូច្នេះ​ ប្រ​ឈម​នឹង​ការ​លំ​បាក​ជាច្រើន​។​ អា​ស្រ័យ​ការ​ចលនា​ជំ​នួយ​របស់​ផ្នែក​ពាក់​ព័ន្ធ​ និង​រដ្ឋ​អំ​ណា​ច​ភូមិ​ភាគ​ក្នុង​រយៈ​កាល​៨​ឆ្នាំ​កន្លង​ គ្រួ​សារ​ក​សិករ​​ជាច្រើន​នៅ​ទីនេះ​បាន​បង្វែរ​រចនា​សម្ព័ន​្ធ​ផល​ិតកម្ម​ថ្មី​ គឺផល​ិតស្រូវ​២​រដូវ​ - ដំ​ណាំ​១​រដូវ​។​ “ ក្រៅ​ពី​ដំ​ណាំ​សណ្តែកបាយ មាមីង​កសិករ​​នៅ​ទាំង​ដាំ​បន្លែ​បង្ការ​ ម្ទេស​ ត្រប់។​ល។​ អា​ស្រ័យ​អនុវត្ត​ចំ​ទិស​ដៅ​ រួម​ជាមួយ​នឹង​ការ​ដឹក​ជញ្ជូន​តាម​ផ្លូវ​គមនា​គមន៍​ជន​បទ​មាន​ភាព​ងាយ​ស្រួល​ ម្ល៉ោះ​ហើយ​ជីវ​ភាព​រ​បស់គ្រួ​សារ​ខ្មែរ​នៅ​ក្នុង​ភូមិ​មាន​ភាព​ប្រ​សើរ​ឡើង​គួរ​ឱ្យ​កត់​សម្គាល់​។​ ដោយ​ឡែក​គ្រួ​សារ​ខ្ញុំ​មាន​ផ្ទៃ​ដី​២,៦​ហិកតា​ ផលិតស្រូវ​២​រដូវ​ - ដាំ​សណ្តែកប​ាយ១​រដូវ​ និង​២០០០ម២​ ជំ​នា​ញ​ដាំ​ដំ​ណាំ​រួម​ផ្សំ​ផ្ដល់​ប្រាក់​ចំ​ណូល​ប្រ​មាណ​២៥០លាន​ដុង​/ឆ្នាំ។​ល។​ ខ្ញុំ​សង់​បាន​ផ្ទះ​ ទិញ​បាន​របស់​ប្រើ​ប្រាស់​ក្នុង​ផ្ទះ​គ្រប់​សព្វ​ ព្រម​ទាំង​ផ្គត់​​ផ្គង់​ឱ្យ​កូន​ៗ​រៀន​សូត្រ​ចប់​ចុង​ចប់​ដើម​” លោក​សើុងស៊ី​ហ្វាច់ បាន​ឱ្យ​ដឹង​ដូច្នេះ​។​

យោ​ងតាម​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ស្រុង​ត្រឹង​វ៉ាន់​ថើយ​ ចាប់​ពី​ឆ្នាំ​២​០១​៤​រហូត​មក​ដល់​ពេល​នេះ​ ស្រុក​អនុវត្ត​គោ​លនយោ​បាយ​ជន​ជាតិ​និង​ទទួល​បាន​លទ្ធ​ផល​វិជ្ជមាន​ជាច្រើន​។​ ជា​ពិសេស​ស្រុក​ ផ្តុំ​កម្លាំង​ផ្សព្វ​ផ្សាយ​អនុវត្ត​គោ​លនយោ​បាយ​ដើម​ទុន​អភិវឌ្ឍ​ន៍ផល​ិតកម្ម​នៅ​តំ​បន់​ជន​ជាតិ​ភាគ​តិ​ច​។​ ជំ​នួយ​ផ្ទាល់​ដល់​គ្រួ​សារ​ជន​ជាតិ​ភាគ​តិ​ច​ក្រី​ក្រ។​ល។​ ទន្ទឹម​នឹង​នោះ​ ស្រុក​ក៏​ផ្តោត​ការ​បែង​ចែក​ដើម​ទុន​ជំ​នួយ​វិនិ​យោ​គអភិវឌ្ឍ​ហេដ្ឋា​រចនា​សម្ព័ន្ធ​ ជំ​នួយ​ដី​ផល​ិតដល់​តំ​បន់​ជន​ជាតិ​ភាគ​តិ​ច​។​ យោ​ងតាម​នោះ​ ចាប់​ពី​ឆ្នា​ំ​២​០១​៤​ដល់​បច្ចុប្បន្ន​ ផ្តើម​ពី​ប្រ​ភព​ទុន​បែង​ចែក​រ​បស់មជ្ឈិម​និង​ភូមិ​ភាគ​ស្រុក​ ត្រឹង​វ៉ាន់​ថើយ ​បាន​ផ្សព្វ​ផ្សាយ​អនុវត្ត​កសាង​និង​ជួស​ជុល​សំ​ណង់​បម្រើ​ជីវ​ភាព​ប្រ​ជា​ជន​ ហេដ្ឋា​រចនា​សម្ព័ន្ធ​បាន​ចំ​នួន​១​៥​៥​សំ​ណង់​។​ល។​ ដោយ​ប្រ​ភព​ទុន​សរុប​ជិត​២​១​ពាន់​លាន​ដុង​។​ ស្រុក​បានអនុវត្ត​គម្រោង​ចំ​នួន​២​៦​ ដើម្បី​គាំ​ទ្រការ​ផលិត ធ្វើ​ពិពិធ​កម្ម​មុខ​របរ​រក​ទទួល​ទាន។​ល។​ នៅ​តំ​បន់​ជន​ជាតិ​ភាគ​តិ​ច​ ដោយ​ប្រ​ភព​ទុន​សរុប​ជាង​៤​,៦​ពាន់​លាន​ដុង​។​ លើស​ពី​នេះ​ទៀត​ក្នុង​រយៈ​ពេល​នេះ​ ស្រុក​ក៏​បាន​ជំ​នួយ​ផ្ទាល់​ទឹក​ប្រាក់​ជិត​៥​ពាន់​លាន​ដុង​ដល់​ជន​ជាតិ​ភាគ​តិ​ច​ក្រី​ក្រជាង​១​៣​.០០០គ្រួ​សារ​ដែល​រស់​នៅ​តំ​បន់​លំ​បាក​។​

លោក​វ៉ូវក្វឹ​កថុង អនុប្រ​ធាន​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ស្រុក​ត្រឹង​ វ៉ាន់​ថើយ​បាន​មាន​ប្រ​សាសន៍​៖ អា​ស្រ័យ​ការ​ម្ចាស់​ការ​ចូល​រួម​ទូទាំង​ប្រ​ព័ន្ធ​ន​យោ​បាយ​ ហេតុ​នោះ​មាន​គោ​លនយោ​បាយ​ជន​ជាតិ​ជាច្រើន​ត្រូវ​បាន​អនុវត្ត​បាន​ទាន់​ពេល​ បាន​ជន​ជាតិ​ភាគ​តិ​ច​យល់​ស្រប​និង​ចូល​រួម​អនុវត្ត​។​ ផ្តើម​ពី​នោះ​នា​ំមក​នូវ​ប្រ​សិ​ទ្ធភាព​ច្បាស់​ក្រឡែត​; ហេដ្ឋា​រចនា​សម្ព័ន្ធ​សេដ្ឋ​កិច្ច​សង្គម​របស់​ស្រុក​ត្រូវ​បាន​កែ​លម្អ​ជាបណ្តើរ​ៗ​។​ មាន​គ្រួ​សារ​ជន​ជាតិ​ភាគ​តិ​ច​ក្រី​ក្រជាច្រើន​ មាន​ផ្ទះ​នៅ​ ដី​សង់​ផ្ទះ​និង​ដី​ផលិត ដើម្បី​ផ្តុំ​កម្លាំង​ទៅ​លើ​ការអភិវឌ្ឍ​សេដ្ឋកិច្ច​គ្រួ​សារ​។​ល។​ ក៏​ប៉ុន្តែ​អត្រា​គ្រួ​សារ​ក្រី​ក្រក្នុង​ជន​ជាតិ​ភាគ​តិ​ច​ក្នុង​ស្រុក​នៅ​មាន​កម្រិត​ខ្ពស់​ ស្រូប​អត្រា​ជា​ង​១​៨​% នៃ​ចំ​នួន​គ្រួ​សារ​ក្រី​ក្រ ក្នុង​ទូទាំង​ស្រុក​។​ ដូច្នេះ​ក្នុង​រយៈ​ពេល​ខាង​មុខ​ ស្រុក​ត្រឹង​វ៉ាន់​ថើយ​នឹង​បន្ត​ជំ​រុញ​ការ​អនុវត្ត​នូវ​គោ​លនយោ​បាយ​ជន​ជាតិ​ ដោយ​ផ្តោត​លើ​ដំ​ណោះ​ស្រាយ​ជាច្រើន​សម្រាប់​ការ​ងារ​លុប​បំ​បាត់​ភាព​អត់​ឃ្លាន​ កាត់​បន្ថយ​ភាព​ក្រី​ក្រចាប់​ពី​ពេល​នេះ​រហូត​ដល់​ឆ្នាំ២​០២​៤​ អត្រា​គ្រួ​សារ​ក្រី​ក្រនៅ​តំ​បន់​ជន​ជាតិ​ភាគ​តិ​ច​នឹង​ថយ​ចុះ​នៅ​ទាប​ជាង​១​៥​%៕

ថាញឡុង-​សុផន​  

ចែករំលែកអត្ថបទ