គណៈបញ្ជាការយោធាស្រុកត្រឹងដេ ជូនអង្ករដល់គ្រួសារមាមីងក្រីក្រ។
កន្លងហើយ នៅឃុំតាយវ៉ាន់ គណៈបញ្ជាការយោធាស្រុកត្រឹងដេ (ក្រោមឱវាទបញ្ជាការដ្ឋានយោធាខេត្តសុកត្រាំង) និងសប្បុរសជនបានជូនអង្ករជាង៤តោនដល់ប្រជាជនក្រីក្រជិត៣០០គ្រួសារ ដែលជួបការលំបាកដោយផលប៉ះពាល់នៃជំងឺ Covid-១៩ នៅឃុំតាយវ៉ាន់ វៀងប៊ិញ វៀងអាង ទ្រុងប៊ិញ និងទីប្រជុំជនត្រឹងដេ ស្រុកត្រឹងដេ។
តាមប្រសាសន៍លោកវរសេនីយឯកបម្រុង ដាំងថាញឡឹម មេបញ្ជាការគណៈបញ្ជាការយោធាស្រុកត្រឹងដេ រយៈពេលកន្លង ស្ថានភាពជំងឺមានភាពស្មុគស្មាញ បានប៉ះពាល់ដល់ជីវភាពរបស់ប្រជាជនមួយចំនួន ពិសេសគឺប្រជាជននៅឃុំតំបន់ឆ្ងាយដាច់ស្រយាល តំបន់មានជនរួមជាតិខ្មែររស់នៅកុះករ។ ផ្តើមពីនោះ អង្គភាពបានដកនូវមូលនិធីបង្កបង្កើនផលមួយចំណែក ព្រមទាំងចលនាសប្បុរសជនចូលរួមវិភាគទានបន្ថែម។ អំណោយទាំងនេះ សំដៅជួយសម្រាលការលំបាកដល់មាមីងខ្មែរ ដើម្បីលំនឹងជីវភាពឡើងវិញ៕
លីធាន-សុផន