ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

18/05/2020 - 14:28

បើ​ក​អង្គ​សន្និ​បា​តលើ​ក​ទី ១​២​ នៃ​គណៈ​ប្រ​តិ​បត្តិការ​មជ្ឈិម​បក្ស​

ព្រឹក​ថ្ងៃ​ទី ១​១​ ខែ​ឧសភា​ អង្គ​សន្និ​បា​តលើ​ក​ទី ១​២​ នៃ​គណៈ​ប្រ​តិ​បត្តិការ​មជ្ឈិម​បក្ស​ នីតិ​កាល​ទី XII បា​នបើ​ក​អង្គ​សន្និ​បា​តយ៉ាង​មហោ​ឡា​រិក នៅ​រដ្ឋ​ធានី​ហា​ណូយ​។​ អគ្គ​លេខា​បក្ស​ ប្រ​ធាន​រដ្ឋ​ ង្វៀន​ភូត្រុង ធ្វើ​ជា​អធិ​បតី​ក្នុង​អង្គ​សន្និ​បា​ត ។​ សមា​ជិកការិ​យា​ល័យ​នយោ​បា​យ នា​យក​រ​ដ្ឋមន្រ្តី​ ង្វៀន​ស្វឹនភុក ប្រ​កាស​បើ​ក​អង្គ​សន្និ​បា​ត។​

ទិដ្ឋ​ភាព​នៃ​អង្គ​សន្និ​បា​ត។​

ក្នុង​សន្និ​បា​តលើ​ក​នេះ​ គណៈ​ប្រ​តិ​បត្តិការ​មជ្ឈិម​បក្ស​ នឹង​ពិ​ភាក្សា ធ្វើ​ការ​សម្រេច​ចិត្ត​លើ​បញ្ហា​ ដូច​ជា​៖ ទិស​ដៅ​ការ​ងារ​បុគ្គ​លិក​នៃ​គណៈ​ប្រ​តិ​បត្តិការ​មជ្ឈិម​បក្ស​ នីតិ​កាល​ទី XIII ; ទិស​ដៅ​បោះ​ឆ្នោត​ជ្រើស​តាំង​តំ​ណា​ង​រដ្ឋ​សភា​ នីតិ​កាល​ទី XV និង​សមា​ជិកក្រុម​ប្រឹក្សា​ប្រ​ជា​ជន​គ្រប់​លំ​ដាប់​ថ្នា​ក់​ អា​ណត្តិ​កាល​ ២​០២​១​-២​០២​៦​; បរិមាណ​និង​ការ​បែង​សមសភា​ព​តំ​ណា​ង​ចូល​រួម​មហា​សន្និ​បា​តលើ​ក​ទី XIII របស់​បក្ស​ និង​បញ្ហា​សំ​ខាន់​ៗ​មួយ​ចំ​នួន​ឯទៀត​។​

ថ្លែង​យោ​បល់បើ​ក​អង្គ​សន្និ​បា​ត តំ​ណា​ង​ការិ​យា​ល័យ​នយោ​បា​យ គណៈ​លេខា​បក្ស​ អគ្គ​លេខា​បក្ស​ ប្រ​ធាន​រដ្ឋ​ ង្វៀន​ភូត​ត្រុង ​ បា​នមាន​ប្រ​សាសន៍​ថា​ អង្គ​សន្និ​បា​តលើ​ក​នេះ​ ប្រា​រព្ធឡើង​ក្នុង​ពេល​ដែល​ប្រ​ទេ​ស​ជា​តិទាំង​មូល​ កំ​ពុង​ប្រា​រព្ធពិ​ធីរំលឹក​អនុស្សាវ​រីយ៍​លើ​ក​ទី ៤​៥​ ទិវា​រំដោះ​ទាំង​ស្រុង​ភាគ​ខាង​ត្បូង​ ឯក​ភាព​ទឹក​ដី​; អនុស្សាវ​រីយ៍​ ១​៣​០ ឆ្នា​ំ​ ទិវា​កំ​ណើត​របស់​លោក​ប្រ​ធាន​ហូជី​មិញ​ ជា​ពិ​សេស​គឺឋិត​ក្នុង​បរិបទទូ​ទាំង​បក្ស​ ទូ​ទាំង​ប្រ​ជា​ជន​ កំ​ពុង​អនុវត្ត​ន៍យ៉ាង​ល្អ​ក្នុង​ការ​បង្ការ​ ទប់ស្កាត់​រោគ​រាល​ដាល​ជំ​ងឺ​  COVID -១​៩​ រួម​ចំ​ណែ​ក​ក្នុង​ការ​ព​ញ្ញាក់​ស្មារ​តី​ ក្នុង​ទូ​ទាំង​បក្ស​ ទូ​ទាំង​ប្រ​ជា​ជន​ និង​ទូ​ទាំង​កង​ទ័ព​ មោទន​ភាព​ចំ​ពោះ​បក្ស​រុង​រឿង​ អ៊ំ​ហូដ៏មហិមា​ ជន​ជា​តិ​វៀត​ណា​មវីរភាព​។​

អគ្គ​លេខា​បក្ស​ ប្រ​ធាន​រដ្ឋ​ បា​នសង្កត់​ធ្ងន់​ថា​ ជា​ងអ្នក​ណា​ទាំង​អស់​ សមា​ជិកមជ្ឈិម​បក្សម្នា​ក់ៗ​ ត្រូវ​លើ​ក​កម្ពស់​ប្រ​ពៃណី​បដិវត្ត​ន៍មោះមុត រុង​រឿង​របស់​បក្ស​និង​ប្រ​ទេ​ស​ជា​តិ លើ​កកម្ពស់​ជា​ងទៀត​ស្មារ​តី​ទទួល​ខុស​ត្រូវ​ ខិត​ខំ​បំ​ពេញ​ឱ្យ​បា​នសម្រេច​នូវ​ភារ​កិច្ច​សំ​ខាន់​ដែល​ខ្លួន​ទទួល​បន្ទុក​ឱ្យ​បា​នល្អ​; សំ​ណូម​ពរ​សមា​ជិកមជ្ឈិម​បក្ស​ម្នា​ក់ៗ​គប្បី​លើ​ក​កម្ពស់​បញ្ញា​ ផ្តល់​នូវ​យោ​បល់មាន​ភាព​ស៊ី​ជម្រៅ​ ជា​ក់ស្ដែងនៅ​ក្នុង​ខ្លឹម​សារ​ដែល​បា​នអនុម័ត​ ធានា​ភាព​ជោគជ័យ​នៃ​សន្និ​បា​ត៕​

យោ​ងតាម​ https://baodautu.vn - វ៉ាន់​តឹន

ចែករំលែកអត្ថបទ