ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

27/04/2020 - 14:50

ព្រួត​ដៃ​ជួយ​មាមីង​ដែល​រង​ផលប៉ះ​ពាល់​ដោយ​ភាព​រាំង​ស្ងួត​ និង​ជំងឺ​COVID-១​៩​

គណៈ​កម្មា​ធិការ​រណសិរ្ស​មាតុ​ភូមិ​វៀត​ណាម​ ខេត្ត​សុក​ត្រាំង​ ទើប​សហកា​រជាមួយ​ក្រុម​ហ៊ុន​ចំ​កាត់​បៀនបាវអង្គ​រ - ញ៉ាត្រា​ង ជូន​បាសាំង​ទឹក​ចំ​នួន​៣​០ និង​អង្ករ​២​តោន​ ដល់​ប្រ​ជា​ជន​ក្នុង​ខេត្ត​ដែល​រង​ផលប៉ះ​ពាល់​ដោយ​ភាព​រាំង​ស្ងួត​ ជ្រាប​ជាតិ​ប្រៃ និង​ជំងឺ​COVID-១​៩​។​

 ក្រុម​ហ៊ុន​ចំ​កាត់​បៀនបាវអង្គ​រ-ញ៉ាត្រា​ង ជូន​បាសាំង​ទឹក​និង​អង្ករ​ ដល់​គណៈ​កម្មា​ធិ

ការ​រណសិរ្ស​មាតុ​ភូមិ​វៀត​ណាម​ ខេត្ត​សុក​ត្រាំង​។​

អង្ករ​២​តោន​សម្រាប់​ឧប​ត្ថម្ភ​ប្រ​ជា​ជន​ក្នុង​ខេត្ត​ ដែល​រង​ផលប៉ះ​ពាល់​ដោយ​ភាព​រាំង​ស្ងួត​

ជ្រាប​ជាតិ​ប្រៃ ជំងឺ​COVID-១​៩​ ដែល​ក្រុម​ហ៊ុន​ចំ​កាត់​បៀនបាវអង្គ​រ-ញ៉ាត្រា​ងជំនួយ​។​

បាសាំង​ទឹក​ចំ​នួន​៣​០ដែល​គណៈ​កម្មា​ធិការ​រណសិរ្ស​មាតុ​ភូមិ​វៀត​ណាម​ ខេត្ត​សុក​ត្រាំង​

ទទួល​យក​ទៅ​ចែក​ជូន​ដល់​ប្រ​ជា​ជន​ក្នុង​ខេត្ត​ ដែល​រង​ផលប៉ះ​ពាល់​ដោយ​ភាព​រាំង​ស្ងួត​ ជ្រាប​ជាតិ​ប្រៃ ។​

តាម​ប្រ​សាសន៍​លោក​យឿងសាខា​ ប្រ​ធាន​គណៈ​កម្មា​ធិការ​រណសិរ្ស​មាតុ​ភូមិ​វៀត​ណាម​ ខេត្ត​សុក​ត្រាំង​ ក្នុង​ការ​ងារ​បង្ការ​ប្រ​ឆាំង​ជំងឺ​COVID-១​៩​ ខេត្ត​ទទួល​បាន​ជំនួយ​ជិត​២​,២​ពាន់​លាន​ដុង​ អង្ករ​ ៣​៣​ តោន​ និង​វត្ថុ​តម្រូវ​ការ​ចាំ​បាច់​ជាច្រើន​ ដើម្បី​ជួយ​ដល់​ប្រ​ជា​ជន​លើភូមិ​សាស្រ្ត​ខេត្ត​។​

ទន្ទឹម​នឹង​នោះ​ ខេត្ត​ក៏​បាន​សហកា​រជាមួយ​នឹង​ក្រុម​ហ៊ុន​ ចំ​កាត់​សមាជិក​មួយ​ឆ្នោត​ជាតិ​សុក​ត្រាំង​ ឧប​ត្ថម្ភ​អ្នក​លក់​ឆ្នោត​ក្នុង​ខេត្ត​ជិត​ ៤​ ពាន់​នាក់​ គិត​ជាទឹក​ប្រាក់​ជិត​៤​ពាន់​លាន​ដុង​ ដែល​រង​ផលប៉ះ​ពាល់​ដោយ​ជំងឺ​COVID-១​៩​។​ ក្រៅ​ពីនោះ​ រយៈ​ពេល​កន្លង​ លើភូមិ​សាស្រ្ត​ខេត្ត​បាន​លេច​ឡើង​នូវ​ការ​ងារ​ប្រ​កប​ដោយ​អត្ថ​ន័យ​ទង្វើ​ល្អ​ តាម​រយៈ​អង្គ​ភាព​អង្គ​ការ​មហា​ជន​ សម្ពន្ធ​យុវជន​ យុវជន​ ឯក​ជន​ សប្បុរ​ស​ជន​ បាន​ព្រួត​ដៃ​ជាមួយ​នឹង​រដ្ឋ​អំ​ណាច​ភូមិ​ភាគ​ជួយ​ដល់​ប្រ​ជា​ជន​ក្រី​ក្រ ឆ្លង​កាត់​ការ​លំ​បាក​ដែល​ប្រ​ឈម​នឹង​ជំងឺ​ឆ្លង​ និង​ភាព​រាំង​ស្ងួត​ ជ្រាប​ជាតិ​ប្រៃ ដូច​ជា​៖ ជូន​បាសាំង​ទឹក​ ដឹក​ទឹក​ចែក​ជូន​មាមីង​នៅ​តំ​បន់​ដែល​មាន​ភាព​រាំង​ស្ងួត​ ជ្រាប​ជាតិ​ប្រៃ ចែក​ជូន​ម្ហូប​អា​ហា​រដល់​មាមីង​ក្រី​ក្រ ដេរនិង​ចែក​ជូន​ម៉ាស់បង្ការ​ ទប់ស្កាត់​ជំងឺ​ឆ្លង​ ៕​

   យ្វីអា​ញ់-ពេជ្រ​សឿន

ចែករំលែកអត្ថបទ