មហាសាមគ្គីជនជាតិ គំរូក្នុងសហគមន៍

20/04/2020 - 16:00

លោក​ចៅ​ចៀង​ បាន​ប្រ​ជា​ជន​ទំ​នុក​ចិត្ត​

លោកចៅ​ចៀង​

រយ​:ពេល​កន្លង​ អ្នក​មាន​ប្រ​ជា​ប្រិយ​ក្នុង​តំ​បន់​ជន​រួម​ជាតិ​ខ្មែរ​ឃុំ​វិញ​ទ្រុង​ ស្រុក​ទ្រីតូង​ ខេត្ត​អាង​យ៉ាង​ លើក​កម្ពស់​តួនាទី​ផ្សព្វ​ផ្សា​យ ចលនា​ប្រ​ជា​ជន​អនុ​វត្ត​ល្អ​គោល​នយោ​បាយ​របស់​បក្ស​ ច្បាប់​របស់​រដ្ឋ​ ចំ​ពោះ​ជន​រួម​ជាតិ​ខ្មែរ​នៅ​លើភូមិ​សាស្រ្ត​ប្រ​កប​ដោយ​ប្រ​សិ​ទ្ធភាព​។​ល។​ លោក​ចៅ​ចៀង​ ជាកសិករ​ម្នាក់​ក្នុង​ចំ​ណោមក​សិករ​ទាំង​ឡាយ​ដែល​មាន​ប្រ​ជា​ប្រិយ​នៅ​វិញ​ទ្រុង​។​

លោកចៅ​ចៀង​ (១​៩​៥​០) ជន​ជាតិ​ខ្មែរ​នៅ​ភូមិ​ទម្លាប់​ ឃុំ​វិញ​ទ្រុង​ ស្រុក​ទ្រីតូង​ ខេត្ត​អា​ង​យ៉ាង​។​ លោក​ចៅ​ចៀង​បាន​សំ​ណេះ​សំ​ណាល​ជាមួយ​យើង​ខ្ញុំ​ ៖ “គ្រួ​សារ​ខ្ញុំ​មាន​ដី​៣​,៥​ ហិកតា​ ធ្វើ​ស្រូវ​បាន​តែមួយ​រដូវ​ ទិន្ន​ផលទាប​ ហើយ​ការ​ចំ​ណាយ​ទុន​ក៏​ច្រើន​។​ ផ្ដើម​ពីរដ្ឋ​បាន​វិនិ​យោ​គប្រ​ព័ន្ធ​ធារា​សាស្រ្ត​រួច​រាល់​- និង​ការ​ចលនា​របស់​សមា គមក​សិករ​ឃុំ​អំ​ពី​ផ្លាស់​ប្ដូរ​ផលិត​កម្ម​ មក​ដាំ​ដំណាំ​ ចិញ្ចឹម​សត្វ​ និង​អនុ​វត្ត​វិទ្យា​សាស្រ្ត​បច្ចេក​ទេស​ក្នុង​ការ​ផលិត​ អនុ​វត្ត​កម្ម​វិធី​កាត់​បន្ថយ​៣​ បង្កើន​៣​ ក្នុង​ការ​ផលិត​ស្រូវ​គុណ​ភាព​ខ្ពស់​។​ ចាប់​ពីឆ្នាំ​២​០១​៦​-២​០១​៧​ ខ្ញុំ​ផលិត​ពូជ​ស្រូវ​ OM ៦​១​៦​៨​ ពីព្រោះ​ពូជ​នេះ​មាន​ទិន្ន​ផលខ្ពស់​ ទិន្ន​ផលមធ្យម​ភាគ​ពី៨​-៩​តោន​/ហិកតា​ រកបាន​ប្រាក់​ចំ​ណូល​ជាង​៥​០០ លាន​ ដុង​/ឆ្នាំ​។​ បន្ទាប់​ពីទូទាត់​រួច​ស្រេច​ ខ្ញុំ​នៅ​ចំ​ណេញ​ប្រ​មាណ​៣​០០លាន​ដុង​”។​

  លោក​ចៅ​ចៀង​ ​(ខាង​ស្ដាំ​) រួម​ជាមួយ​កម្មា​ភិបាល​កំ​ពុង​សំ​ណេះ​​

សំ​ណាល​អំ​ពី​កសាង​ផ្លូវ​ជន​បទ​។​

ផ្ដើម​ពីប្រ​ភព​ចំ​ណូល​នេះ​ អា​ចជួយ​គ្រួ​សារ​គាត់​ មាន​ជីវភាព​ធូរ​ធារគ្រាន់​បើ​ ហើយ​កូន​ទាំង​៤​នាក់​ បាន​រៀន​សូត្រ​ចប់​ចុង​ចប់​ដើម​ និង​មាន​ការ​ងារ​ធ្វើ​លំ​នឹង​។​ ក្នុង​តួនាទី​ជាសមាជិក​សមាគម​កសិករ​ឃុំ​វិញ​ទ្រុង​ លោក​ចៅ​ចៀង​ សកម្ម​ចូល​រួម​វិភាគ​ទាន​ មូល​និធិ​សង្គម​សប្បុរ​ស​ធម៌​នៅ​ភូមិ​ភាគ​ ចលនា​ជាសម្ភារ:និង​ទឹក​ប្រាក់​រាប់​សិប​លាន​ដុង​។​ ទន្ទឹម​នឹង​នោះ​ គាត់​នៅ​ទាំង​ចលនា​ប្រ​ជា​ជន​ធ្វើ​របង​ផ្លូវ​ជន​បទ​ បង្គោល​ទង់​។​ល។​ ប្រ​កប​ដោយ​ប្រ​សិ​ទ្ធភាព​។​ មក​កាន់​ភូមិ​ទម្លាប់​ ឃើញ​ផ្ទះ​ឋិត​នៅ​តាម​បណ្ដោយ​ផ្លូវ​បេតុង​មាន​របង​ផ្កា​លម្អ​បៃតង​ ពិសេស​នៅ​ថ្ងៃ​បុណ្យ​ទាន​ម្ដង​ៗ​ ទង់​ក្រហម​ផ្កា​យលឿង​ព្យួរ​ឡើង​។​ នោះ​ហើយ​គឺ​អា​ស្រ័យ​លោក​ចៅ​ចៀង​ជាអ្នក​ផ្សព្វ​ផ្សា​យ ចលនា​ប្រ​ជា​ជន​កសាង​និង​កែលម្អ​បរិស្ថាន​។​ ក្រៅ​ពីនេះ​ គាត់​នៅ​ទាំង​ឧប​ត្ថម្ភ​ដើម​ទុន​ ជួយ​សមាជិកកសិករ​ក្រី​ក្រចំ​នួន​៨​នាក់​និង​ណែនាំ​ការ​អនុ​វត្ត​វិទ្យា​សាស្ត្រ​ និង​បច្ចេក​ទេស​ក្នុង​ផលិត​កម្ម​ ឈាន​ឡើង​ចាក​ផុត​ភាព​ក្រី​ក្រប្រ​កប​ដោយ​ចីរភាព​។​

ផ្ដើម​ពីការ​ខិត​ខំ​ប្រឹង​ប្រែង​ និង​ការ​លះ​បង់​ដើម្បី​ភូមិ​ភាគ​ គ្រួ​សារ​គាត់​ត្រូវ​បាន​ភូមិ​ភាគ​ទទួល​ស្គាល់​កិត្តិ​នាម​ជា​គ្រួ​សារ​វប្ប​ធម៌​ ហើយ​តែង​តាំង​អ្នក​មាន​ប្រ​ជា​ប្រិយ​ក្នុង​ជន​រួម​ជាតិ​ខ្មែរ​។​ លោក​ចៅ​ចៀង​ ទទួល​បាន​ប័ណ្ណ​សរ​សើរ​គ្រប់​លំ​ដាប់​ថ្នាក់​ជាច្រើន​ ហើយ​បាន​ទទួល​ស្គាល់​ជាកសិករ​ផលិត​ធ្វើ​អា​ជីវ​កម្ម​ពូកែ​ថ្នាក់​ខេត្ត​៕​ 

              អត្ថ​បទ​ និង​រូប​៖ ទីទុយ

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
លោកចៅ​ចៀង​