ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

20/04/2020 - 16:00

ទូទាំង​ប្រ​ទេស​មាន​ចំ​នួន​ ២​.៩​៤​៧​ ឃុំ​តំ​បន់​ជន​ជាតិ​ភាគ​តិច​និង​តំ​បន់​ភ្នំ​ បាន​កសាង​សម្រេច​បទ​ដ្ឋាន​ជន​បទ​ថ្មី​

នេះ​គឺ​ជាព័ត៌​មាន​ដែល​បាន​លើក​ឡើង​នៅ​ក្នុង​របាយ​ការណ៍​ ស្តីពី​លទ្ធ​ផល​នៃ​ការ​អនុ​វត្ត​កម្ម​វិធី​ ទិស​ដៅ​ជាតិ​អំ​ពី​ការ​កសាង​ជន​បទ​ថ្មី​នៅ​តំ​បន់​ ជន​ជាតិ​ភាគ​តិច​ និង​តំ​បន់​ភ្នំ​ រហូត​ដល់​ខែមីនា​ ឆ្នាំ​ ២​០២​០ ទើប​បាន​ការិ​យាល័យ​សម្រប​សម្រួល​ជន​បទ​ថ្មី​មជ្ឈិម​ប្រ​កាស​ជាធរមាន​។​

ពិធី​បើក​ប្រ​កាសឃុំ​អា​ង​ហីប ស្រុក​ចូវ​ថា​ញ់ ខេត្ត​សុក​ត្រាំង​ សម្រេច​បទ​ដ្ឋាន

​ជន​បទ​ថ្មី​។​ រូប​ថត​៖ លីធាន​

តាម​នោះ​ មក​ទល់​ពេល​នេះ​ ទូទាំង​ប្រ​ទេស​មាន​ឃុំ​ចំ​នួន​ ២​.៩​៤​៧​ នៅ​តំ​បន់​ជន​ជាតិ​ភាគ​តិ​ច​ និង​តំ​បន់​ភ្នំ​ បាន​កសាង​សម្រេច​បទ​ដ្ឋាន​ជន​បទ​ថ្មី​ (ស្មើ​៤​៤​,៨​% នៃ​ចំ​នួន​ឃុំ​សរុប​) ទាប​ជាង​បើ​ប្រៀប​នឹង​អត្រា​បទ​ដ្ឋាន​រួម​ក្នុង​ទូទាំង​ប្រ​ទេស​ (៥​៥​,៦​% ស្មើ​នឹង​ ៤​.៩​៤​៧​ឃុំ​) ។​ ក្នុង​នោះ​ អត្រា​ឃុំ​ដែល​សម្រេច​បទ​ដ្ឋាន​នៅ​តំ​បន់​មួយ​ចំ​នួន​ជាក់​ស្ដែង​គឺ​ តំ​បន់​ភ្នំ​ភាគ​ខាង​ជើង​(៣​១​.៦​%) ភូមិ​ភាគ​កណ្តាល​ខាង​ជើង​ (៥​៦​,៧​%) មាត់​សមុទ្រ​ភូមិ​ភាគ​រ​កណ្តាល​ ខាង​ត្បូង​ (៥​១​,៤​%) តីង្វៀង​ (៤​០,៩​%) វាល​រាប​ទន្លេ​គឺ​វឡុង​ (៥​១​,២​%) ។​

មធ្យម​ភាគ​ លក្ខឋាន​/ឃុំ​៖ ១​៤​,៨​៧​/១​៩​ លក្ខឋាន​ទាប​ជាង​បើ​ប្រៀប​នឹង​មធ្យម​ភាគ​រួម​ ក្នុង​ទូទាំង​ប្រ​ទេស​ (១​៥​,៦​៦​ លក្ខឋាន​) ។​ ក្នុង​នោះ​ អត្រា​សម្រេច​បទ​ដ្ឋាន​នៅ​តំ​បន់​មួយ​ចំ​នួន​ គឺ​៖ តំ​បន់​ភ្នំ​ភាគ​ខាង​ជើង​ (១​២​,៧​២​លក្ខឋាន​) ភូមិ​ភាគ​កណ្តាល​ខាង​ជើង​ (១​៦​,១​២​ លក្ខឋាន​)  មាត់​សមុទ្រ​ភូមិ​ភាគ​កណ្តាល​ខាង​ត្បូង​ (១​៥​,៥​៤​ លក្ខឋាន​) តីង្វៀង​ (១៤,១​លក្ខឋាន​) វាល​រាប​ទន្លេ​គឺ​វឡុង​ (១​៥​,៨​៨​ លក្ខឋាន​) ។​

មាន​អង្គ​ភាព​ថ្នាក់​ស្រុក​ចំ​នួន​៦​៩​ បាន​នាយ​ក​រដ្ឋ​មន្រ្តី​ទទួល​ស្គាល់​សម្រេច​បទ​ដ្ឋាន​/សម្រេច​ភារកិច្ច​ជន​បទ​ថ្មី​ ក្នុង​នោះ​ ខេត្ត​មួយ​ចំ​នួន​នៅ​តំ​បន់​ភ្នំ​ជួប​ការ​លំ​បាក​ ក៏​មាន​អង្គ​ភាព​ថ្នាក់​ស្រុក​បាន​ទទួល​ស្គាល់​សម្រេច​បទ​ដ្ឋាន​ជន​បទ​ថ្មី​ ក្នុង​ឆ្នាំ​ ២​០១​៩​ ដូច​ជា​៖ ស្រុក​ត្រឹនអៀង​ (ខេត្ត​អៀង​បៃ), ក្រុង​ង៉ា​ណាំ (ខេត្ត​សុក​ត្រាំង​) ស្រុក​ទីវកឹង​ (ខេត្ត​ត្រា​វិញ​)  ស្រុក​តៃត្រា​ (ខេត្ត​ភូអៀង​) …។​

ទន្ទឹម​នឹង​លទ្ធ​ផល​នៃ​ការ​កសាង​ជន​បទ​ថ្មី​ ជីវ​ភាព​របស់​ជន​រួម​ជាតិ​តំ​បន់​ជន​ជាតិ​ភាគ​តិច​និង​តំ​បន់​ភ្នំ​ ក៏​កំ​ពុង​បាន​កែ​​លម្អ​ផង​ដែរ​។​ អត្រា​គ្រួ​សារ​ក្រី​ក្រ មធ្យម​ភាគ​នៅ​ឃុំ​នានា​ដែល​មាន​ការ​លំ​បាក​ខ្លាំង​ តំ​បន់​ជន​ជាតិ​ភាគ​តិច​ និង​តំ​បន់​ភ្នំ​មាន​ការ​ថយ​ចុះ​ប្រ​មាណ​ពី ៣​-៤​%/ឆ្នាំ​។​ មក​ទល់​បច្ចុ​ប្បន្ន​ តំ​បន់​ជន​ជាតិ​ភាគ​តិច​ និង​តំ​បន់​ភ្នំ​ មាន​ឃុំ​ចំ​នួន​ ៦​១​,៣​%  សម្រេច​លក្ខឋាន​ទី ១​០ អំ​ពី​ប្រាក់​ចំ​ណូល​ និង​ឃុំ​ចំ​នួន​ ៦​០,៧​% សម្រេច​បទ​ដ្ឋាន​អំ​ពី​អត្រា​គ្រួ​សារ​ក្រី​ក្រ។​

លទ្ធ​ផល​សម្រេច​បាន​ដូច​ពោល​ខាង​លើមួយ​ចំ​ណែក​គឺ​​ ​អា​ស្រ័យ​ប្រ​ភព​កម្លាំង​ប្រ​មូល​ផ្តុំ​ដ៏​ធំ​ក្នុង​ការ​អនុវត្ត​កសាង​ជន​បទ​ថ្មី​នៅ​តំ​បន់​ជន​ជាតិ​ភាគ​តិច​ និង​តំ​បន់​ភ្នំ​ ដំណាក់​កាល​ ២​០១​៦​ - ២០១៩​ ។​ តាម​នោះ​ ក្នុង​ដំណាក់​កាល​ខាង​លើ ទូទាំង​តំ​បន់​កៀរ​គរ​ថវិកា​បាន​ប្រ​មាណ​៩៨៨.៨៤៦​ ពាន់​លាន​ដុង​ វិនិ​យោគ​ក្នុង​កម្ម​វិធី​ (ទូទាំង​ប្រ​ទេស​ ១​.២​៦​៨​.៨​២​៣​ ពាន់​លាន​ដុង​) ស្រូប​ អត្រា​ ៧​៧​,៩​៣​% នៃ​ថវិកា​សរុប​ក្នុង​ទូទាំង​ប្រ​ទេស​ ។​ ក្នុង​នោះ​ សហគមន៍ និង​ប្រ​ជា​ជន​ស្ម័គ្រ​ចិត្ត​រួម​វិភាគ​ទាន​ប្រ​មាណ​ ៧​០.៥​៩​៩​ ពាន់​លាន​ដុង​ (ស្រូប​អត្រា​ ៧​,១​៤​%) ភាគ​ច្រើន​គឺ​បរិច្ចាគ​ដី​ សម្ភារ​សាង​សង់​ និង​ថ្ងៃ​ពលកម្ម​ ...៕​

                            យោង​ http://cema.gov.vn ប្រែសម្រួល​ៈ វ៉ាន់​តឹន

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
ខេត្ត​សុក​ត្រាំង​