នៅហាណូយ សមាជិកគណៈប្រតិបត្តិការមជ្ឈិមបក្ស រដ្ឋមន្រ្តី ប្រធានគណៈកម្មាធិការជនជាតិ ឌោវ៉ាន់ចៀង បានដឹកនាំកិច្ចប្រជុំ អនុម័តិសេចក្ដីពង្រាងរបាយការណ៍សង្ខេបដាក់សំណើគោលការណ៍វិនិយោគកម្មវិធីទិសដៅជាតិ អភិវឌ្ឍសេដ្ឋកិច្ច-សង្គម តំបន់ជនជាតិភាគតិច និងតំបន់ភ្នំ ដំណាក់កាលឆ្នាំ ២០២១-២០៣០ (ហៅកាត់ថាកម្មវិធីទិសដៅជាតិ)។
រដ្ឋមន្រ្តី ប្រធានគណៈកម្មាធិការជនជាតិ ឌោវ៉ាន់ចៀង ដឹកនាំកិច្ចប្រជុំ។
នៅក្នុងកិច្ចប្រជុំ លោកង្វៀនម៉ាញ់ហ្វឹង - ប្រធាននាយកដ្ឋានផែនការ-ហិរញ្ញវត្ថុ ធ្វើបទបង្ហាញពីសេចក្ដីពង្រាងរបាយការណ៍សង្ខេបដាក់សំណើគោលការណ៍វិនិយោគកម្មវិធីទិសដៅជាតិ ដាក់ចេញទិសដៅផ្សេងៗដល់ឆ្នាំ ២០២៥ និងឆ្នាំ ២០៣០; និងមុខសញ្ញា វិធានការកៀកជិតកម្មវិធីទិសដៅជាតិ។ អំពីខ្លឹមសារ កម្មវិធីទិសដៅជាតិ រួមមាន១០សមាសភាពគម្រោង។ ក្នុងគម្រោងនីមួយៗ មានអង្គភាពទទួលបន្ទុក មានអនុគម្រោង។ សេចក្ដីពង្រាងរបាយការណ៍ ក៏បានដាក់សំណើពីរចនាសម្ព័ន្ធប្រភពទុន និងវិធីសាស្រ្តកៀរគរដើមទុនជាដើម; ការបង្កើតគណៈចង្អុលការកម្មវិធី (ចំពោះអង្គភាពទទួលបន្ទុក និងអង្គភាពសហការ)។ កម្មវិធីទិសដៅជាតិត្រូវបានចែកចេញជា២ដំណាក់កាល៖ ដំណាក់កាល I ចាប់ពីឆ្នាំ ២០២១-២០២៥ និងដំណាក់កាល II ចាប់ពីឆ្នាំ ២០២៦-២០៣០។
អ្នកតំណាងចូលរួមកិច្ចប្រជុំ ជាក់ស្ដែងបានឯកភាពជាមួយនឹងខ្លឹមសារដែលដាក់បញ្ចូលទៅក្នុងសេចក្ដីពង្រាង របាយការណ៍សង្ខេបដាក់សំណើគោលការណ៍វិនិយោគ កម្មវិធីទិសដៅជាតិ ទន្ទឹមនឹងនោះ ក៏មានមតិចូលរួមមួយចំនួនផងដែរ ជាក់ស្តែងដូច៖ គប្បីពិនិត្យឡើងវិញចំនួនខេត្តដែលបានទទួលផល និងបន្ថែមសមាជិកគណៈចង្អុលការ; បែងចែកស្ថាប័នគ្រប់គ្រងទទួលខុសត្រូវអនុគម្រោង។ គប្បីមានយន្តការដាច់ដោយឡែកក្នុងការគ្រប់គ្រង ផ្សព្វផ្សាយអនុវត្តកម្មវិធីទិសដៅជាតិ (មានការចូលរួមពីសំណាក់ប្រជាជនដូច៖ ប្រជាជនពិភាក្សា ប្រជាជនត្រួតពិនិត្យ ប្រជាជនឃ្លាំមើល ប្រជាជនទទួលផល)។
សរុបសេចក្តីក្នុងកិច្ចប្រជុំ រដ្ឋមន្រ្តី ប្រធានគណៈកម្មាធិការជនជាតិ ឌោវ៉ាន់ចៀង បានសំណូមពរដល់គណៈកម្មការចងក្រង បន្តការទទួលមតិយោបល់ពីអ្នកតំណាងដែលចូលរួមក្នុងកិច្ចប្រជុំ។ រដ្ឋមន្រ្តី ប្រធានគណៈកម្មាធិការជនជាតិ គូសបញ្ជាក់៖ គប្បីបង្រួញខ្លីសេចក្ដីពង្រាងរបាយការណ៍សង្ខេបដាក់សំណើគោលការណ៍វិនិយោគ កម្មវិធីទិសដៅជាតិ។ អំពីខ្លឹមសារ ដាក់បញ្ចូលអនុគម្រោងទៅក្នុងលេខយោង។ អំពីវិធីកៀរគរដើមទុន រដ្ឋមន្រ្តី ប្រធានគណៈកម្មាធិការជនជាតិ សំណូមពរ គប្បីកៀរគរតាមវិធីសាស្រ្តពិពិធកម្មរាល់ប្រភពទុន៕
យោង៖ http://cema.gov.vn - ប្រែសម្រួល៖ លីសៀ